យោងតាមច្បាប់អប់រំឆ្នាំ ២០១៩ សិស្សដែលរៀនចប់កម្មវិធីសិក្សាវិទ្យាល័យ និងមានគ្រប់លក្ខណៈប្រឡងសញ្ញាបត្រតាមសេចក្តីកំណត់ ប៉ុន្តែមិនបានចូលរួមប្រឡងឬប្រឡងមិនជាប់ គឺបាននាយកសាលាជូនវិញ្ញាបនបត្របញ្ចប់កម្មវិធីសិក្សាវិទ្យាល័យ។
គ្រូនិងសិស្សសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង សុកត្រាំង កំពុងរំលឹកមេរៀនឡើងវិញបម្រុងឱ្យសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ។ រូប៖ លីធាន
ជាក់ស្តែងសិស្សដែលរៀនចប់កម្មវិធីវិទ្យាល័យ និងគ្រប់លក្ខណៈតាមសេចក្តីកំណត់របស់រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាល គឺអាចចូលរួមប្រឡង បើសម្រេចតាមសំណូមពរគឺ បានថ្នាក់ដឹកនាំមុខជំនាញ ផ្នែកអប់រំចំណុះគណៈកម្មាធិការប្រជាជនខេត្តជូនសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ។
សិស្សដែលរៀនចប់កម្មវិធីសិក្សាវិទ្យាល័យគ្រប់លក្ខណៈប្រឡងតាមសេចក្តីកំណត់របស់រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាល ប៉ុន្តែមិនបានចូលរួមប្រឡងឬប្រឡងមិនជាប់គឺបាននាយកសាលាជូនវិញ្ញាបនប័ត្របញ្ចប់កម្មវិធីសិក្សាវិទ្យាល័យ។
វិញ្ញាបនប័ត្របញ្ចប់កម្មវិធីសិក្សាវិទ្យាល័យ ត្រូវបានប្រើដើម្បីចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅនៅពេលអ្នកសិក្សាមានតម្រូវការឬសុំចូលរៀនវិជ្ជាជីវៈនិងប្រើប្រាស់ក្នុងករណីណាមួយតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន។
ដូច្នេះ ចាប់ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅឆ្នាំ ២០២១ សិស្សនឹងតិចរងសម្ពាធ ព្រោះថាបើប្រឡងមិនជាប់ឬដោយមូលហេតុណាមួយមិនអាចចូលរួមប្រឡងបាន ក៏បានជូនវិញ្ញាបនប័ត្របញ្ចប់កម្មវិធីសិក្សាវិទ្យាល័យដែរ។ ការជូនវិញ្ញាបនបត្រនេះ នៅទាំងសំដៅបង្កលក្ខណៈងាយស្រួលដល់អ្នកសិក្សា អាចដាក់ពាក្យជម្រើសចូលរៀននៅគ្រឹះស្ថានសិក្សាសមស្របឬសុំទៅធ្វើ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅឆ្នាំ ២០២១ ក្រសួងអប់រំនិងបណ្តុះបណ្តាលនឹងរៀបចំប្រឡងចំនួន ២ លើក។ ការប្រឡងលើកទី ២ គឺសម្រាប់បេក្ខជនដែលមិនអាចចូលរួមប្រឡងបាននៅថ្ងៃ ៧ និងថ្ងៃ ៨ ខែកក្កដា ឆ្នាំ ២០២១ ដោយសារផលប៉ះពាល់នៃជំងឺ COVID -១៩។ យោងទៅតាមសំណើរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត-ក្រុង ហេតុនេះ ក្រសួងអប់រំនិងបណ្តុះបណ្តាលនឹងសំរេចនៅពេលវេលាសម្រាប់រៀបចំការប្រឡងលើកទី ២ និងចេញសេចក្តីណែនាំអំពីការរៀបចំសម័យប្រឡងនេះ៕
យោងតាម baodantoc.com.vn-ប្រែ៖ សុផន