ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/07/2021 - 14:48

សា​កល​វិទ្យា​ល័យ​កឹង​ធើ​និង​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ចូល​រួម​បណ្តុះ​បណ្តាល​បណ្ឌិត​តាម​គម្រោង​ ៨៩

 ​ ពិធី​ប្រ​ទាន​សញ្ញា​បត្រ​ថ្នាក់​បណ្ឌិត​ និង​មហា​បរិញ្ញា​នៃ​សាក​លវិទ្យា​ល័យ​កឹង​ធើ។​

កឹង​ធើ - ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល​ បាន​ចែង​សេច​ក្តី​សម្រេច​លេខ​ ១៨៣៥/QÐĐ- BGDĐÐT ប្រ​កាស​បញ្ជី​បណ្តា​មូល​ដ្ឋាន​បណ្តុះ​បណ្តាល​ ចូល​រូមបណ្តុះ​បណ្តា​ល​និង​មុខ​របរ​បណ្តុះ​បណ្តាល​ (វគ្គ​ខែ​មិថុនា​ ឆ្នាំ​ ២០២១) តាម​គម្រោង​លើក​កម្ពស់​សមត្ថ​ភាព​គ្រូ​បង្រៀន​ កម្មា​ភិបាល​គ្រប់​គ្រង​នៅ​តាម​មូល​ដ្ឋាន​អប់​រំ​មហា​វិទ្យា​ល័យ​ឆ្លើយ​តប​ តាម​តម្រូវ​ការ​ផ្លាស់​ថ្មី​មូល​ដ្ឋាន​ លើគ្រប់​វិស័យ​នៃ​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល​ដំណាក់​កាល​ ២០១៩-២០៣០ (គម្រោង​ ៨៩)។​សេច​ក្តី​ប្រ​កាស​អម​ដោយ​សេច​ក្តី​សម្រេច​នេះ​ មាន​បញ្ជី​បណ្តា​មូល​ដ្ឋាន​បណ្តុះ​បណ្តាល​ ចូល​រួម​បណ្តុះ​បណ្តា​ល​និង​មុខ​របរ​បណ្តុះ​បណ្តាល​តាម​គម្រោង​ ៨៩ តាម​ចំ​ណាត់​ថ្នាក់​អន្តរ​ជាតិ​អំ​ពី​មុខ​របរ ក្រុម​មុខ​របរបណ្តុះ​បណ្តាល​ត្រូវ​បាន​ទទួល​ស្គាល់​ធ្វើ​ជា​គ្រឹះ​សម្រាប់​ជម្រើស​មូល​ដ្ឋាន​បណ្តុះ​បណ្តាល​ ក្រៅ​ប្រ​ទេស​ស្ថិត​ក្នុង​វិសាល​ភាព​គម្រោង​ ៨៩។​ មាន​ ៧៤ មូល​ដ្ឋាន​បណ្តុះ​បណ្តាល​ថ្នាក់​បណ្ឌិត​ និង​ ៣ មូល​ដ្ឋាន​បណ្តុះ​បណ្តាលថ្នាក់​មហា​បរិញ្ញា​។​ ក្នុង​នោះ​ សាកលវិទ្យា​ល័យ​កឹង​ធើចូល​រួម​បណ្តុះ​បណ្តាល​ថ្នាក់​បណ្ឌិត​ ៤ មុខ​របរគឺ​៖ ការ​ពារ​រុក្ខ​ជាតិ​ ជំងឺ​វិទ្យា​និង​ព្យា​បាល​សត្វ​ចិញ្ចឹម​ វិទ្យា​សាស្រ្ត​ធរណី​ ដាំ​ចិញ្ចឹម​ជល​ផល​; សា​កល​វិទ្យា​ល័យ​ត្រា​វិញ​បណ្តុះ​បណ្តាល​ថ្នាក់​បណ្ឌិត​ ផ្នែក​វប្ប​ធម៌​វិទ្យា​។​

សេច​ក្តី​សម្រេច​លេខ​ ១៨៣៥/QÐĐ-BGDÐĐT ជំនួស​ឱ្យ​សេច​ក្តី​សម្រេច​លេខ​ ១៦៦៧/QÐĐ-BGDÐĐT ចុះ​ថ្ងៃ​ទី ១ ខែមិថុនា​ ឆ្នាំ​ ២០២១ របស់​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល​៕​

ដំណឹង​ រូប​៖ ង៉ុក​ង៉ឹង-ប្រែ​សម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ