មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

29/06/2021 - 09:06

នា​រីខ្មែរ​ប៉ិន​ប្រ​សប់​

ជម្នះ​ស្ថាន​ភាព​ក្រលំ​បាក​ ឈាន​ឡើង​ធ្វើ​មាន​ដោយ​កម្លាំង​ខ្លួន​ឯង​ គឺជា​ការ​ងារ​ធ្វើ​មិន​ធម្ម​តា​ ប៉ុន្តែ​បង​ស្រី​ត្រឹង​គឹម​ដុង​ (អា​យុ​ ៤៤ ឆ្នាំ​ ជា​ជន​ជាតិ​ខ្មែរ​ សមា​ជិក​សាខា​សមា​គម​នា​រី​នៅ​ភូមិ​ ៥ ឃុំ​ហ៊ីប​តុង) ធ្វើ​បាន​នូវ​បញ្ហា​នេះ​។​

បង​ស្រី​ត្រឹង​គឹម​ដុង​ អនុវត្ត​ល្អ​នូវ​ចលនា​ " ៥ គ្មាន​ ៣ ស្អាត​" អា​ស្រ័យ​សមាគម​សហ​ពន្ធ​នារី​គ្រប់​លំ​ដាប់​ថ្នាក់​បំ​ផុស​។​

បង​ស្រី​ត្រឹង​គឹម​ដុង​ កើត​និង​ធំ​ឡើង​ក្នុង​គ្រួ​សារ​កសិ​ករ​ នៅ​ភូមិ​តឹង​ឌៀង B ឃុំ​ថាញ់​តុង ស្រុក​ដឹម​យើុយ ខេត្ត​កា​ម៉ាវ ឆ្នាំ​ ១៩៩៩ បង​ស្រី​ដុង​បាន​រៀប​ការ​។​ ដោយ​សារ​គ្រួ​សារ​សង​ខាង​ទី​ទ័ល​ក្រ មាន​បង​ប្អូន​ច្រើន​ ម្ល៉ោះ​ហើយ​ក្រោយ​ពី​រៀប​ការ​បាន​ ៧ ខែ​ ប្តី​ប្រ​ពន្ធ​គាត់​បុល​ប្រាក់​របស់​សាច់​ញាតិ​ទិញ​ដី​ចិញ្ចឹម​បង្គា​នាគ​បាន​ ២ ហិក​តា​ នៅ​ភូមិ​ ៥ ឃុំ​ហ៊ីប​តុង ដើម្បី​ចាប់​ផ្តើម​ជីវ​ភាព​ថ្មី​។​ និយាយ​ថា​ដី​ចិញ្ចឹម​ជល​ផល​ ប៉ុន្តែ​ធាតុ​ពិត​ទៅ​សុទ្ធ​តែ​ភ្លឺ​ប្រ​ឡាយ​និង​ឈើ​ព្រៃ​ មាន​តែ​ប្រ​ឡាយ​ ២ តូចៗ​រាក់​អស់​  ម្ល៉ោះ​ហើយ​ការ​ចិញ្ចឹម​បង្គា​នាគ​តែង​បរា​ជ័យ​ ជីវ​ភាព​កាន់​តែ​ដុន​ដាប​។​

ក្នុង​អំ​ឡុង​ឆ្នាំ​ ២០០០ និង​ ២០០១ គឺជា​ដំ​ណាក់​កាល​ដ៏​លំ​បាក​បំ​ផុត​នៅ​ពេល​កូន​ៗ​ ទាំង​ពីរ​នាក់​របស់​បង​ស្រី​បាន​កើត​មក​ជា​បន្ត​បន្ទាប់​។​ ដោយ​មិន​ចុះ​ចាញ់​នឹង​វាស​នា​ប្តី​ប្រ​ពន្ធ​បង​ស្រី​បាន​បញ្ចេញ​កម្លាំង​កាប់​ឆ្ការ​ ជីក​ស្តារ​ប្រ​ឡាយ​ អណ្តូង​ សន្សឹម​ៗ​បើក​ទូលាយ​ ផ្ទៃ​ទឹក​ដើម្បី​ចិញ្ចឹម​បង្គា​នាគ មួយ​វិញ​ទៀត​ទប់ទំ​នប់​ជុំ​វិញ​ដើម្បី​សម្រាប់​ចិញ្ចឹម​សត្វ​ ដាំ​ដុះ​ កែ​លម្អ​ជីវ​ភាព​បន្ថែម​។​

ដី​ធ្លី​មិន​ឱ្យ​មនុស្ស​អស់​សង្ឃឹម​ នៅ​អំ​ឡុង​ឆ្នាំ​ ២០០៦ និង​ឆ្នាំ​ ២០០៧ សេដ្ឋ​កិច្ច​គ្រួ​សារ​បង​ស្រី​ដុង​ ចាប់​ផ្តើម​វិវឌ្ឍន៍ រក​បាន​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​ពី​ ៥ លាន​ដល់​ ១០ លាន​ដុង​រៀង​រាល់​ខែ​ពី​ការ​ចិញ្ចឹម​បង្គា​នាគ។​ នេះ​ជា​ប្រ​ភព​ប្រាក់​ចំ​ណូល​ខ្ពស់​បង្គួរ​នៅ​ដំ​ណាក់​កាល​នោះ​។​ ដោយ​សារ​ចិញ្ចឹម​បង្គា​នាគអំ​ណោយ​ផល​បន្ត​បន្ទាប់​ ប្តី​ប្រ​ពន្ធ​គាត់​មិន​ត្រឹម​តែ​សង​ស្រ​ឡះ​បំ​ណុល​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ទិញ​បាន​ដី​ផលិត​កម្ម​បន្ថែម​ទៀត​ផង​។​ បច្ចុប្បន្ន​ គ្រួ​សារ​គាត់​មាន​ដី​ចិញ្ចឹម​ជល​ផល​ជាង​ ៩ ហិកតា​ រក​បាន​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​ជាង​ ១០០ លាន​ដុង​ រៀង​រាល់​ឆ្នាំ​ ។​

ទោះ​ជា​ជីវ​ភាព​បាន​ធូរ​ធារ​ហើយ​ក៏​ដោយ​ ប៉ុន្តែ​នា​រី​ជន​ជាតិ​ខ្មែរ​រូប​នេះ​ ខិត​ខំ​ពល​កម្ម​មិន​ឈប់​ឈរ​។​ ក្រៅ​ពី​ចិញ្ចឹម​បង្គានាគ រៀង​រាល់​ថ្ងៃ​បង​ស្រី​បិត​ស្រា ចិញ្ចឹម​ជ្រូក​មេ មាន់​ ទា និង​ដាំ​ដុះ​ជុំ​វិញ​ផ្ទះ​ មិន​ត្រឹម​តែ​កែ​លម្អ​ការ​ហូប​ចុក​ក្នុង​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម​ពី​ ៥០-៦០ លាន​ដុង​រៀង​រាល់​ឆ្នាំ​ទៀត​ផង​។​ កូន​ទាំង​ពីរ​នាក់​របស់​គាត់​ម្នាក់ កំ​ពុង​សិក្សា​ឆ្នាំ​ទី ២ នៃ​មហា​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​នៅ​ក្រុង​កឹង​ធើ ម្នាក់​ទៀត​កំ​ពុង​រៀន​ថ្នាក់​ទី ៧ នៅ​អនុវិទ្យា​ល័យ​ឃុំ​ហ៊ីប​តុង។​

ប្រ​ការ​ដែល​គ្មាន​អ្នក​ណា​ស្មាន​ដល់​នោះ​គឺ គ្រួ​សារ​គាត់​សង់​បាន​ផ្ទះ​មួយ​ខ្នង​ដ៏​ស្កឹម​ស្កៃ​ សង់​លើ​ផ្ទៃ​ដី​ប្រ​មាណ​ ១០០ម២ គិត​ជា​តម្លៃ​ជាង​ ១ ពាន់​លាន​ដុង​ អា​ស្រ័យ​ប្តី​ប្រ​ពន្ធ​បង​ស្រី​ ចំ​ណាយ​កម្លាំង​ធ្វើ​ដោយ​ខ្លួន​ឯង​ ទើប​សម្រេច​ជា​ស្ថា​ពរ​។​ "សង់​ទាំង​ផ្ទះ​មុខ​និង​រោង​ក្រោយ​ ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ចំ​ណាយ​ពេល​ធ្វើ​ ៩ ខែ​គត់​។​ ជួល​ជាង​លាប​ពណ៌​តែ​សសរ​ជួរ​មុខ​ប៉ុន្មាន​ដើម​ ឱ្យ​ស្អាត​និង​បូក​ជញ្ជាំង​សង​ខាង​ប៉ុណ្ណោះ​ គិត​ជាទឹក​ប្រាក់​ជិត​ ៤០ លាន​ដុង​ ក្រៅ​ពី​នោះ​គឺ ធ្វើ​ដោយ​ខ្លួន​ឯង​ទាំង​អស់​" - បង​ស្រី​ដុង​ បាន​ឱ្យ​ដឹង​ដូច្នេះ​។​

មិន​ត្រឹម​តែប៉ិន​ប្រ​សប់​ការ​ងារ​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ ក្នុង​តួនា​ទីជា​សមាជិក​នា​រី បង​ស្រី​ដុង​តែង​គាំ​ទ្រដោយ​អស់​ពី​ចិត្ត​នូវ​ចលនា​ អា​ស្រ័យ​សមា​គមនា​រីគ្រប់​លំ​ដាប់​ថ្នាក់​បំ​ផុស​ចលនា​។​ "បង​ស្រី​ត្រឹង​គឹម​ដុង​ តែង​គិត​ថា​ត្រូវ​តែ​ឈាន​ឡើង​អភិវឌ្ឍ​ជីវ​ភាព​គ្រួ​សារ​ដោយ​កម្លាំង​ពល​កម្ម​។​ ចំ​ពោះ​ការ​ងារ​សង្គម​ បង​ស្រី​ខ្នះ​ខ្នែង​ចូល​រួម​យ៉ាង​សកម្ម​ ត្រៀម​នឹង​ចែក​រំលែក​បទពិ​សោធន​៍ដោយ​អស់​ពី​ចិត្ត​ ប្រ​សិន​បង​ប្អូន​នា​រី​មាន​តម្រូវ​ការ​" ប្រ​ធាន​សាខា​សមាគម​នា​រីភូមិ​ ៥ ផាម​ធី​ឡេវ ឱ្យ​ដឹង​ដូច្នេះ​៕

​ យោង៖ baocamau.com.vn-វិមាន​

 ​ 

ចែករំលែកអត្ថបទ