24/05/2021 - 14:58

បង្កើន​ការ​យាម​ល្បាត​ ត្រួត​ពិនិត្យ​ និង​វិនិ​ច្ឆ័យ​ម៉ឺង​ម៉ាត់​ករណី​បំ​ពាន​សុវត្ថិ​ភាព​ចរា​ចរណ៍

យោង​តាម​នគរ​បាល​ខេត្ត​សុក​ត្រាំង​ ឆ្នាំ​២០២០ ស្ថាន​ភាព​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរាចរណ៍​លើ​ភូមិ​សាស្រ្ត​ខេត្ត​ ជា​សារ​វ័ន្ត​មាន​ភាព​លំ​នឹង​ជា​សន្សឹម​ៗ​ មាន​របៀប​រៀប​រយ​។​

 ​ កង​កម្លាំង​ប៉ូលិស​ចរាចរណ៍​ត្រួត​ពិនិត្យ​កម្រិត​អង្សាអាល់​កុល​។​

គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​សុក​ត្រាំង​ កាត់​បន្ថយ​ ៣ ភាគ​កម្រិត​ បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១៩ ។​ ជាក់​ស្តែង​ចំ​នួន​ករណី​គ្រោះ​ថ្នាក់​កាត់​បន្ថយ​បាន​ ២៤ ករណី ចំ​នួន​អ្នក​ស្លាប់​កាត់​បន្ថយ​បាន​ ៦ នាក់ ចំ​នួន​អ្នក​រង​របួស​កាត់​បន្ថយ​បាន ​៤២ នាក់។​ វរសេ​នីយ៍ឯក​ ត្រឹង​វ៉ាន់​ហ្វា នា​យក​រង​នគរ​បាល​ខេត្ត​សុក​ត្រាំង​ បញ្ជាក់​៖ “សម្រេច​បាន​លទ្ធ​ផល​ ដូច​ពោល​ខាង​លើ​ អា​ស្រ័យ​ស្មារតី​គោ​រព​ច្បាប់​របស់​អ្នក​ចូល​រួម​ចរាចរណ៍​បាន​លើក​កម្ពស់​ គ្មាន​នៅ​ស្ថាន​ភាព​បើក​បរ​រថ​យន្ត​ឆាប​ឆ្វែល​ ពិសា​គ្រឿង​ស្រវឹង​ ។​ល។​ ទន្ទឹម​នឹង​នោះ​ កង​កម្លាំង​ប៉ូលិស​ចរាចរណ៍​អនុវត្ត​ល្អ​ការ​ងារ​ក្តោប​ក្តាប់​ វិភាគ​វាយ​តម្លៃ​ស្ថាន​ភាព​កសាង​ផែន​ការ​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​ ជំ​រុញ​មាំ​ការ​ផ្សព្វ​ផ្សាយ​ ចលនា​មហា​ជន​គោ​រពច្បាប់​ពេល​ចូល​រួម​ចរាចរណ៍ និង​បង្កើន​ការ​យាម​ល្បាត​ ត្រួត​ពិនិត្យ​ វិនិ​ច្ឆ័យ​យ៉ាង​ម៉ឺង​ម៉ាត់​ករណី​បំ​ពាន​សុវត្ថិ​ភាព​ចរាចរណ៍”។​

នគរ​បាល​ខេត្ត​កសាង​ផែន​ការ​យាម​ល្បាត​ ត្រួត​ពិនិត្យ​ វិនិច្ឆ័យ​តាម​បធាន​បទ​ “អ្នក​បើក​បរ​លើ​ដង​ផ្លូវ​ដែល​ប្រើ​ប្រាស់​គ្រឿង​ញៀន​ បំ​ពាន​កម្រិត​អង្សា​អាល់​កុល​” បើក​យុទ្ធ​នា​ការ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ ១៥ ខែ​មីនា​ ឆ្នាំ​ ២០២១ និង​ចង្អុល​ការ​ដល់​កង​កម្លាំង​ប៉ូលិស​ចរាចរណ៍​ប្រ​មូល​ផ្តុំ​កម្លាំង​មធ្យោ​បាយ​ ឧបករណ៍​បច្ចេក​ទេស​វិជ្ជា​ជីវៈ អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​រាល់​ខ្លឹម​សារ​ និង​សំ​ណូម​ពរ​ដាក់​ចេញ​។​ បង​ត្រឹង​ថាញ​ប៊ិញ ឱ្យ​ដឹង​៖ “ខ្ញុំ​បើក​រថ​យន្ត​ដឹក​បន្លែ​បង្ការ​ទៅ​លក់​នៅ​ខេត្ត​កាម៉ាវ ម៉្លោះ​ហើយ​តែង​គោ​រព​ច្បាប់​យ៉ាង​ម៉ឺង​ម៉ាត់។​ ពេល​ចូល​រួម​ចរាចរណ៍ ដាច់​ខាត​ខ្ញុំ​មិន​ពិសា​គ្រឿង​ស្រវឹង​ គ្មាន​គ្រឿង​ញៀន​ មិន​បំ​ពាន​ល្បឿន​កំ​ណត់​ ។​ល។​ ដើម្បី​ការ​ពារ​សុវត្ថិ​ភាព​ សុខ​ភាព​ និង​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​”។​

វរសេនី​យ៍ឯក​ ត្រឹង​វ៉ាន់​ហ្វា ឱ្យ​ដឹង​៖ “នៅ​ពេល​ខាង​មុខ​ កង​កម្លាំង​ប៉ូលិស​ចរាចរណ៍​នឹង​សហ​ការ​ជា​មួយ​ស្ថា​ប័ន​កា​សែត វិទ្យុ​និង​ទូរ​ទស្សន៍​ ផ្សព្វ​ផ្សាយ​ចលនា​អ្នក​ចូល​រួម​ចរាចរណ៍​អនុវត្ត​ម៉ឺង​ម៉ាត់​រាល់​សេច​ក្តី​កំ​ណត់​ស្តីពី​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​  COVID-១៩ និង​អនុវត្ត​ផែន​ការ​យាម​ល្បាត​ ត្រួត​ពិនិត្យ​ វិនិច្ឆ័យ​បទ​ល្មើស​តាម​បធាន​បទ​ “អ្នក​បើក​បរ​លើ​ដង​ផ្លូវ​ដែល​ប្រើ​ប្រាស់​គ្រឿង​ញៀន​ បំ​ពាន​កម្រិត​អង្សា​អាល់​កុល​” ដើម្បី​ប្រ​ជា​ជន​បាន​ជ្រាប​និង​គោ​រព​តាម​។​ ទន្ទឹម​នឹង​នោះ​ ត្រូវ​តែ​ផ្លាស់​ប្តូរ​វិធាន​ការ​ យុទ្ធ​សាស្រ្ត​ល្បាត​ ត្រួត​ពិនិត្យ​ មិន​ទុក​ឱ្យ​អ្នក​ចូល​រួម​ចរាចរណ៍ គោ​រព​ច្បាប់​គ្រាន់​តែ​ទប់​ទល់​នឹង​កម្លាំង​អនុវត្ត​ភារ​កិច្ច​”៕​

                                  យ្វី​អាញ-មុនី​

ចែករំលែកអត្ថបទ