នៅថ្ងៃទី ២៣ ឧសភា រួមជាមួយទូទាំងប្រទេស អ្នកបោះឆ្នោតនៅក្រុងកឹងធើ ខេត្តសុកត្រាំងនិងខេត្តត្រាវិញ … បានចូលរួមបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១ -២០២៦ ។
ថ្នាក់ដឹកនាំក្រុងកឹងធើ និងអ្នកបោះឆ្នោតនៃបញ្ជាការដ្ឋានយោធាក្រុង ធ្វើពិធីគោរពទង់ជាតិនៅក្នុងពិធីបើកការបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ ៧ ចំណុះសង្កាត់ហឹងថាញ់ (បញ្ជាការដ្ឋានយោធាក្រុង) ។ រូបថតៈ អាញ់យ៉ុង
ការបោះឆ្នោតលើកនេះ ក្រុងកឹងធើ មានមណ្ឌលបោះឆ្នោតចំនួន ៩៤៣ កន្លែង ដោយមានអ្នកបោះឆ្នោតជាង ៩៥១.០០០ នាក់។ ទីក្រុងមានអង្គភាពចំនួន ៣ បោះឆ្នោតជ្រើសរើស ៧ រូប តំណាងរដ្ឋសភានីតីកាលទី ១៥ និងអង្គភាពចំនួន ១១ បោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ ។ ក្នុងនោះ បោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ក្រុងចំនួន ៥៤ នាក់ បោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខណ្ឌ ស្រុក ចំនួន ២៨៧ នាក់ និងបោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ សង្កាត់ ទីប្រជនជនចំនួន ២.០៣៨ នាក់ ។ ទីក្រុងបានធានាសុវត្ថិភាពក្នុងការបង្ការប្រឆាំងជំងឺ COVID-១៩ មុននិងក្នុងអំឡុងពេល និងក្រោយពេលបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា នីតិកាលទី ១៥ តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១ - ២០២៦ ។ មុននោះ នៅថ្ងៃទី ២០ ខែឧសភា ក្រុងកឹងធើបានរៀបចំឱ្យ ៨ អង្គភាព កម្លាំងយោធា នគរបាល បោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១ - ២០២៦ ។
ព្រះសង្ឃវត្តដៃតាសួស នៅឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង ឈេ្វងយល់ពីជីវប្រវត្តិសង្ខេបរបស់បេក្ខជនតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ រូបថត៖ លីធាន
អ្នកបោះឆ្នោតនៃកងវរសេនាតូចលេខ ១ -កងវរសេនាធំនៃនគរបាលចល័តតីណាមបូកំពុងបោះឆ្នោត។ រូបថតៈ ង៉ុកក្វៀង
អ្នកមានប្រជាប្រិយក្នុងជនរួមជាតិជាតិខ្មែរ នៅអនុសង្កាត់ ១០ សង្កាត់ ៩ ក្រុងត្រាវិញ ឈេ្វងយល់ពីជីវប្រវត្តិសង្ខេបរបស់បេក្ខជនមុនពេលបោះឆ្នោត។ រូបថតៈម៉ាល័យ
* នៅថ្ងៃដដែលអ្នកបោះឆ្នោតជាង ៩៦៥.០០០ នាក់ នៅខេត្តសុកត្រាំង បានទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតទាំង ១.២៦០ កន្លែង ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ ។ យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តសុកត្រាំងឱ្យដឹង ខេត្តសុកត្រាំងមានបេក្ខជនឈរឆ្នោតតំណាងរដ្ឋសភាចំនួន ១៣ នាក់ ក្នុងនោះមានតំណាងជាជនជាតិខ្មែរ ៣ រូប និងតំណាងជាជនជាតិចិន ៣ រូប (បោះឆ្នោតជ្រើសរើសតំណាង ៧ រូប)។ មានបេក្ខជនឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តចំនួន ៨៥ រូប ក្នុងនោះមានតំណាងជាជនជាតិខ្មែរ ២០ រូប និងតំណាងជាជនជាតិចិន ៦ រូប (បោះឆ្នោតជ្រើសរើសតំណាង ៥២ រូប) ។ ដោយឡែកក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុក ទូទាំងខេត្តមានបេក្ខជនឈរឆ្នោតចំនួន ៥៨៤ រូប ក្នុងនោះមានបេក្ខជនជាជនជាតិភាគតិចចំនួន ១០២ រូប (បោះឆ្នោតជ្រើសរើសតំណាង ៣៤៧ រូប) ។ ក្រុមប្រឹក្សាប្រជាជនឃុំ - សង្កាត់ មានបេក្ខជនឈរឆ្នោតចំនួន ៤.៧០១ រូប ក្នុងនោះ មានបេក្ខជនជាជនជាតិភាគតិច ចំនួន ៩៧២ រូប (បោះឆ្នោតជ្រើសរើសតំណាង ២.៨១៧ រូប) ។ ខេត្តមានអង្គភាពចំនួន ៣ បោះឆ្នោតតំណាងរដ្ឋសភា; អង្គភាពចំនួន ១១ បោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត; អង្គភាពចំនួន ៩៥ បោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុក និងអង្គភាពចំនួន ៧៦០ បោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ។
* នៅថ្ងៃទី ២៣ ខែឧសភានោះដែរ អ្នកបោះឆ្នោតជាង ៧៩៣.០០០ នាក់នៅខេត្តត្រាវិញ បានទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតទាំង ១.២៦០ កន្លែង ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ ។ យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តត្រាវិញ ឱ្យដឹង នៅត្រាវិញមានបេក្ខជនឈរឆ្នោតតំណាងរដ្ឋសភាចំនួន ១០ រូប បោះឆ្នោតជ្រើសរើសតំណាង ៦ រូប; បេក្ខជនឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តចំនួន ៨៣ រូប បោះឆ្នោតជ្រើសរើសតំណាង ៥០ រូប; បេក្ខជនឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុក ចំនួន ៤៨២ រូប បោះឆ្នោតជ្រើសរើសតំណាង ២៨៨ រូប ។ បេក្ខជនឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ មានចំនួន ៤.៥៧៣ រូប បោះឆ្នោតជ្រើសរើសតំណាង ២.៧៣៤ រូប…។ ខេត្តត្រាវិញមានអង្គភាពចំនួន ២ បោះឆ្នោតតំណាងរដ្ឋសភា; អង្គភាពចំនួន ១៤ បោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត; អង្គភាពចំនួន ៩១ បោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុក និងអង្គភាពចំនួន ៨១៥ បោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ សង្កាត់។
* មុននោះ នៅថ្ងៃទី ១៩ ខែឧសភា គណៈកម្មាធិការរៀបចំការបោះឆ្នោតទីប្រជុំជនហ្គាញ់ហាវ ស្រុកដុងហាយ ខេត្តបាកលីវ បានសហការជាមួយប៉ុស្តិ៍ការពាព្រំដែនហ្គាញ់ហាវ បង្កើតកម្លាំងចេញទៅសមុទ្ររៀបចំបោះឆ្នោតឱ្យកម្មាភិបាល យុទ្ធជនចំនួន ៣៧ នាក់ ដែលកំពុងបំពេញភារកិច្ចនៅលើផ្ទៃសមុទ្រចំណុះខេត្តបាកលីវ៕
ក្រុមអ្នកយកព័ត៌មានកាសែតកឹងធើ - ភាសាខ្មែរ