បញ្ជាការដ្ឋាន គណៈកម្មាធិការបក្សកងទ័ពការពារព្រំដែនសុកត្រាំង ទើបបើកកិច្ចប្រជុំបូកសរុបបណ្ដោះអាសន្ន ៥ ឆ្នាំ អនុវត្តបទបញ្ជាលេខ ០៥-CT/TW ចុះថ្ងៃ ១៥ ខែឧសភា ឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយស្តីពីការលើកកម្ពស់ការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ។
វរសេនីយ៍ឯក ត្រិញគីមខឹម មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តសុកត្រាំងជូនលិខិតសរសើរដល់បុគ្គលឆ្នើមដែលអនុវត្តល្អបទបញ្ជាលេខ ០៥ ។
អនុវត្តបទបញ្ជាលេខ ០៥ របស់ការិយាល័យនយោបាយ គណៈកម្មាធិការបក្សកងទ័ពការពារព្រំដែនសុកត្រាំងបានចង្អុលការ និងណែនាំរបស់ស្ថាប័ននយោបាយ គណៈកម្មាធិការបក្ស អង្គការចាត់តាំងបក្សមូលដ្ឋាន ស្ថាប័ន អង្គភាព ផ្សព្វផ្សាយ ជ្រួតជ្រាបស៊ីជម្រៅនូវខ្លឹមសារជាមូលដ្ឋាន សមស្របទៅនឹងអង្គភាព។ តាមនោះ កន្លងមួយឆ្នាំៗគុណភាពនៃចលនាប្រឡងប្រណាំងកាន់តែស៊ីជម្រៅ ការរៀនសូត្រ និងធ្វើតាមឧត្តមគតិសីលធម៌ ឥរិយាបថហូជីមិញ បានលេចឡើងនូវរបៀបធ្វើថ្មី ចលនាថ្មី មានប្រសិទ្ធភាពជាវិជ្ជមាន និងមានការរីកដុះដាលយ៉ាងខ្លាំងក្លា។ តួយ៉ាង ដូចកម្មវិធី “ ជំរុញដំណើរប្អូនទៅសាលារៀន” “ ចិញ្ចឹមកូនធម៌នៅប៉ុស្តិ៍ការពារព្រំដែន” “ ខាបអង្ករមនោសញ្ចេតនា” “ ជូនគោមេដល់អ្នកក្រនៅព្រំដែន” “កងទ័ពការពារព្រំដែនរួមកម្លាំងកសាងជនបទថ្មី “ពេទ្យកងទ័ព - ប្រជាជន” “ចូរសម្អាតសមុទ្រ” “និទាឃរដូវព្រំដែនកក់ក្ដៅទឹកចិត្តប្រជាជន” ។ល។
ក្នុងឱកាសនេះ គណៈកម្មាធិការបក្សកងទ័ពការពារព្រំដែនសុកត្រាំង បានជូនលិខិតសរសើរដល់សមូហភាពចំនួន ៣ និងបុគ្គលឆ្នើម ១៤ រូបដែលអនុវត្តល្អបទបញ្ជាលេខ ០៥ ៕
ដំណឹងនិងរូប៖ យ៉ីអាញ-ប្រែ៖ សុផន