ករណីបេក្ខសិស្សបានលើកលែងប្រឡងវិញ្ញសាបរទេស ក្នុងការជម្រើសទទួលស្គាល់បញ្ចប់កម្រិតវិទ្យាល័យ រួមមាន ៖ សមាជិកក្រុមជម្រើសជាតិចូលរួមប្រឡង Olympic អន្តរជាតិវិញ្ញាសាបរទេស បេក្ខសិស្សដែលមានវិញ្ញាបនបត្រមួយក្នុងចំណោមវិញ្ញាបនបត្រផ្សេងទៀតស្របច្បាប់ មានតម្លៃប្រើប្រាស់យ៉ាងហោចណាស់ដល់ថ្ងៃ ៦ ខែកក្កដា ឆ្នាំ ២០២១ និងមានកម្រិតពិន្ទុអប្បបរមាតាមការកំណត់។
បេក្ខសិស្សដោះដូរមេរៀនប្រឡង ក្រោយម៉ោងប្រឡងវិញ្ញាសាអង់គ្លេស នៅមណ្ឌលប្រឡងវិទ្យាល័យអនុវត្តគរុកោសល្យ (ចំណុះសាកលវិទ្យាល័យកឹងធើ) រូប៖ ប៊ិតង៉ុក
តាមការណែនាំរៀបចំសម័យប្រឡងសញ្ញាបត្រវិទ្យាល័យឆ្នាំ ២០២១ ទើបបានក្រសួងអប់រំនិងបណ្តុះបណ្តាលដាក់ឱ្យប្រើប្រាស់ឆ្នាំនេះ ក្នុងចំណោមភាសាបរទេសដែលត្រូវបានជ្រើសរើសដើម្បីប្រឡងបញ្ចប់ការសិក្សា បេក្ខសិស្សមានជម្រើសបន្ថែមនោះគឺវិញ្ញាសាភាសាកូរ៉េ។ ដូច្នេះ ចំពោះវិញ្ញាសាប្រឡងភាសាបរទេស បេក្ខសិស្សអាចជ្រើសរើសមួយក្នុងចំណោម ៧ ភាសា ដូច ៖ ភាសាអង់គ្លេស រុស្ស៊ី បារាំង ចិន អាល្លឺម៉ង់ ជប៉ុន និងកូរ៉េ។
ករណីដែលបេក្ខសិស្សត្រូវបានលើកលែងប្រឡងវិញ្ញាសាបរទេស ក្នុងការជម្រើសទទួលស្គាល់បញ្ចប់កម្រិតវិទ្យាល័យរួមមាន ៖ សមាជិកក្រុមជម្រើសជាតិចូលរួមប្រឡង Olympic អន្តរជាតិវិញ្ញាសាបរទេសតាមសេចក្តីសម្រេចរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល បេក្ខសិស្សដែលមានវិញ្ញាបនបត្រមួយក្នុងចំណោមវិញ្ញាបនបត្រភាសាបរទេសដទៃទៀត (ដូចគ្នា ឬផ្សេងពីវិញ្ញាសាបរទេសដែលកំពុងរៀននៅសាលាចំណេះទូទៅ) ស្របច្បាប់ មានតម្លៃប្រើប្រាស់យ៉ាងហោចណាស់ដល់ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១ និងសម្រេចកម្រិតពិន្ទុជាអប្បបរមាតាមការកំណត់ដូចខាងក្រោម ៖
- ភាសាអង់គ្លេស ៖ វិញ្ញាបនបត្រ TOEFL ITP ៤៥០ ពិន្ទុ- TOEFL iBT ៤៥ ពិន្ទុ អាស្រ័យ Educational Testing Service (ETS) ផ្តល់ជូន។ វិញ្ញាបនបត្រ IELTS ៤.០ ពិន្ទុ អាស្រ័យ British Council (BC) ឬ International Development Program (IDP) ផ្តល់ជូន។
- ភាសារុស្ស៊ី ៖ វិញ្ញាបនបត្រ TORFL កម្រិត ១ អាស្រ័យមជ្ឈមណ្ឌលវិទ្យាសាស្រ្តនិងវប្បធម៌រុស្ស៊ី នៅរដ្ឋធានីហាណូយផ្តល់ជូន។
- ភាសាបារាំង ៖ វិញ្ញាបនបត្រ TCF ( ៣០០-៤០០ ពិន្ទុ) ឬវិញ្ញាបនបត្រ DELF B១ អាស្រ័យមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យអន្តរជាតិ (Centre International d’Etudes Pedagogiques - CIEP)ផ្តល់ជូន។
- ភាសាចិន ៖ វិញ្ញាបនបត្រ HSK កម្រិត ៣ អាស្រ័យការិយាល័យភាសាហានកិច្ចការបរទេសចិន (Han Ban) គណៈកម្មាធិការពិនិត្យសម្រេចកម្រិតវិជ្ជាភាសាចិនថ្នាក់ជាតិ អគ្គវិទ្យាស្ថានខុងជឺ (ប្រទេសចិន)ផ្តល់ជូន។ វិញ្ញាបនបត្រ TOCFL កម្រិត ៣ អាស្រ័យគណៈកម្មាធិការកិច្ចការជំរុញសម័យប្រឡងវាយតម្លៃសមត្ថភាពភាសាចិនថ្នាក់ជាតិ (Steering Committee for the Test of Proficiency - Huayu)ផ្តល់ជូន។
- ភាសាអាលឺ្លម៉ង់ ៖ វិញ្ញាបនបត្រ Goethe-Zertifikat B១ វិញ្ញាបនបត្រ Deutsches Sprachdiplom (DSD) B១ វិញ្ញាបនបត្រ Zertifikat B១ អាស្រ័យគណៈកម្មាធិការអប់រំចំណេះទូទៅភាសាអាល្លឺម៉ង់នៅបរទេស (ZfA) ផ្តល់ជូន។
- ភាសាជប៉ុន ៖ វិញ្ញាបនបត្រ JLPT កម្រិត N៣ អាស្រ័យមូលនិធិទំនាក់ទំនងអន្តរជាតិជប៉ុន Japan Foundation ផ្តល់ជូន៕
ប្រភព៖ Chinhphu.vn- ប្រែសម្រួល៖ លីសៀ