គណៈកម្មការគ្រប់គ្រងមូលនិធិអាហារូបករណ៍ “វ៉ឺអាយឹន” និងក្លឹប “ពីព្រោះហ្វាងសា-ទ្រឿងសាជាទីស្រឡាញ់” ទើបធ្វើពិធីជូនអាហារូបករណ៍ “វ៉ឺអាយឹន” និងអាហារូបករណ៍ក្លឹប “ពីព្រោះហ្វាងសា-ទ្រឿងសាជាទីស្រឡាញ់” ចំនួន ១៦០ ចំណែកដល់សិស្សជនជាតិភាគតិចជម្នះការលំបាករៀនពូកែ និងកូនចៅកម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្តសុកត្រាំងនិងខេត្តបាកលីវ។ ក្នុងនោះ អាហារូបករណ៍ ៩០ ចំណែកសម្រាប់សិស្សខេត្តសុកត្រាំង និង ៧០ ចំណែកសម្រាប់សិស្សខេត្តបាកលីវ ហើយអាហារូបករណ៍មួយចំណែកៗមានតម្លៃ ១ លានដុង។
អតីតអនុប្រធានរដ្ឋ ទ្រឿងមីហ្វា ប្រធានមូលនិធិអាហារូបករណ៍វ៉ឺអាយឹន ប្រធានក្លឹប “ពីព្រោះហ្វាងសា-ទ្រឿងសាជាទីស្រឡាញ់” ជូនអាហារូបករណ៍ដល់សិស្សខេត្តសុកត្រាំង។
អាហារូបករណ៍ “វ៉ឺអាយឹន” និងក្លឹប “ពីព្រោះហ្វាងសា-ទ្រឿងសាជាទីស្រឡាញ់” គឺជាកម្លាំងចលករលើកទឹកចិត្តប្អូនៗ បន្តជម្នះនូវការលំបាកក្នុងការសិក្សាដើម្បីក្លាយជាកូនឆ្លាត សិស្សពូកែ មានប្រយោជន៍ដល់សង្គម និងរួមកម្លាំងកសាងភូមិស្រុក ប្រទេសជាតិកាន់តែសម្បូរសប្បាយ៕
យ្វីអាញ-លេងមី