គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុងកឹងធើ ទើបរៀបចំកិច្ចប្រជុំគណៈប្រតិបត្តិការបក្ខភាគក្រុង (បើកទូលាយ) ផ្សព្វផ្សាយអនុវត្តកម្មវិធីការងារ ៦ ខែចុងឆ្នាំ ២០២៥ របស់គណៈកម្មាធិការបក្សក្រុង។

បណ្តាសមមិត្តប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ដឹកនាំកិច្ចប្រជុំ។ រូបថត៖ អាញយ៉ុង
នៅអង្គប្រជុំ បណ្តាសមមិត្តប្រចាំការនៃគណៈកម្មាធិការបក្សក្រុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង បានរបាយការណ៍អំពីស្ថានភាពសេដ្ឋកិច្ច-សង្គម និងលទ្ធផលដំណើរការរដ្ឋអំណាចភូមិភាគ ២ ថ្នាក់ ក្រុងកឹងធើ; កម្មវិធីការងារ ៦ ខែចុងឆ្នាំ ២០២៥ របស់គណៈកម្មាធិការបក្សក្រុង; សេចក្តីថ្លែងការណ៍របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង ស្តីពីពង្រាងលក្ខន្តិកៈធ្វើការរបស់គណៈប្រតិបត្តិការបក្ខភាគក្រុង អាណត្តិកាល ២០២០-២០២៥; សេចក្តីថ្លែងការណ៍របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង ស្តីពីគោលការណ៍កែសម្រួលរួម គំរូប្លង់កែសម្រួលផែនការអភិវឌ្ឍលម្អិតកសាងអត្រា ១/៥០០ មជ្ឈមណ្ឌលវប្បធម៌តីដូ និងកសាងសំណុំបែបបទវិនិយោគកសាងមណ្ឌលរដ្ឋបាលប្រមូលផ្តុំ; សេចក្តីថ្លែងការណ៍របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង ស្នើសុំយោបល់បង្កើតអនុគណៈកម្មការសម្រាប់បម្រើមហាសន្និបាតតំណាងបក្ខភាគក្រុងកឹងធើ អាណត្តិកាល ២០២៥-២០៣០។
ថ្លែងសរុបសេចក្តីនិងចង្អុលការក្នុងអង្គប្រជុំ សមមិត្ត ឌោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ គូសបញ្ជាក់៖ ៦ខែដើមឆ្នាំ ២០២៥ ទូទាំងប្រព័ន្ធនយោបាយក្រុងកឹងធើ (ថ្មី) បានផ្តុំកម្លាំងផ្សព្វផ្សាយរៀបចំ រួមបញ្ចូលអង្គភាពរដ្ឋបាល រៀបចំក្បាលម៉ាស៊ីន និងបានប្ដូរជាផ្លូវការទម្រង់រដ្ឋអំណាចភូមិភាគ២ថ្នាក់ ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៥។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំណាចភូមិភាគក្រុង ខិតខំចង្អុលការ ដឹកនាំអនុវត្តភារកិច្ចនយោបាយសម្រេចបានលទ្ធផលជាវិជ្ជមាន។
សមមិត្តលេខាគណៈកម្មាធិការបក្សក្រុង សំណូមពរ៖ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនក្រុង បន្តដឹកនាំគណៈកម្មាធិការប្រជាជនក្រុង ចង្អុលការយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរ គណៈ ផ្នែក រដ្ឋអំណាចភូមិភាគ ប្រញឹកក្នុងការពិនិត្យ ជម្នះជាបន្ទាន់នូវចំណុចខ្វះខាត ភាពខ្វះចន្លោះ; ដាច់ខាតធ្វើយ៉ាងណាមិនឱ្យកើតមានស្ថានភាពយឺតយ៉ាវ ឬភាពរាំងស្ទះក្នុងការដោះស្រាយការងារធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់ប្រជាជននិងអាជីវកម្ម ៘ គណៈកម្មាធិការបក្សក្រុងគ្រប់លំដាប់ថ្នាក់ ត្រៀមលក្ខណៈហ្មត់ចត់គ្រប់ផ្នែកដើម្បីរៀបចំមហាសន្និបាតបក្ខភាគ អាណត្តិកាល ២០២៥-២០៣០ ធានាល្បឿនដំណើរការជោគជ័យល្អប្រសើរ។ បន្តលើកកម្ពស់គុណភាពសកម្មភាពរបស់អង្គការមូលដ្ឋានបក្សនៅថ្នាក់ឃុំ; សម្រេចរួចរាល់ការផ្ទេរអង្គការបក្សនិងបក្ខជនតាមសេចក្តីកំណត់។ បង្កើនការត្រួតពិនិត្យ ឃ្លាំមើល ដើម្បីទប់ស្កាត់និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះបទល្មើស; បង្កើនការងារនយោបាយ សតិអារម្មណ៍និងជំរុញយ៉ាងខ្លាំងក្លាការងារផ្សព្វផ្សាយ ដើម្បីបង្កការយល់ស្រប ឯកភាពក្នុងការអនុវត្តភារកិច្ចនយោបាយរបស់ក្រុង៕
កាសែតកឹងធើ-ប្រែសម្រួល៖ លីសៀ