ឆ្លងកាត់ ១០០ ឆ្នាំកកើតនិងអភិវឌ្ឍន៍ សិល្បៈ ល្ខោនយូរកេរ (ឬហៅថាល្ខោនបាសាក់) ជាសិល្បៈប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូ ត្រូវបានជនរួមជាតិខ្មែរបន្តវេនអភិរក្ស និងអភិវឌ្ឍន៍ជាច្រើនជំនាន់។ ពិសេស ឆ្នាំ ២០១៤ សិល្បៈល្ខោនយូរកេរបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។
ឈុតសម្តែងក្នុងរឿង “នរណាជាព្រះរាជបុត្រា” របស់ក្រុមសិល្បៈមហាជនប្រាសាទគង់។
តាមប្រសាសន៍អនុបណ្ឌិត សិល្បករឆ្នើមសើុងលឿង អនុប្រធានសមាគមសិល្បៈអក្សរសិល្ប៍ខេត្តសុកត្រាំង សិល្បៈល្ខោនយូរកេររបស់ជនរួមជាតិខ្មែរណាមបូ បានបង្កបង្កើត មានឈ្មោះបោះសំឡេងក្នុងជីវភាពសិល្បៈប្រពៃណីវៀតណាម។ ផ្តើមពីរោងល្ខោន “ឯកជន” បានបង្ហាញមុខដំបូងបង្អស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម តឹងយ៉ូវ ឆ្នាំ១៩២១ នៅភូមិវ៉ាន់ត្រាច់ (ឥឡូវជាឃុំអាងហ៊ីប ស្រុកមីទូ) អាស្រ័យលោកឆាគ្រួន បានបង្កើតឡើងមកដល់ពេលនេះ ល្ខោនយូរកេរកាន់តែអភិវឌ្ឍ ពីមួយថ្ងៃទៅមួយថ្ងៃ។ លោ្ខនយូរកេរ បានចាត់ទុកជា “រតនសម្បត្តិ” វប្បធម៌ជាតិ ហើយតែងមានវត្តមាននៅក្នុងពិធីជួបជុំបុណ្យទាន របស់ជនរួមជាតិខ្មែរ។
ឆ្នាំ២០១៦ ខេត្តសុកត្រាំងបានប្រកាសសេចក្តីសម្រេចលេខ២២៥០/QĐ-UBND ស្តីពីអភិរក្សនិងពង្រីកតម្លៃវប្បធម៌អរូបីសិល្បៈ ល្ខោនយូរកេរ រួមមានខ្លឹមសារ៖ លើកកម្ពស់ស្មារតីយល់ដឹងក្នុងសង្គមចំពោះល្ខោនយូរកេរ បណ្តុះបណ្តាលស្នងបន្ត សិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត ចាត់តាំងសមោសរ សម្ដែងសិល្បៈល្ខោនយូរកេរ។ល។ ឆ្លងតាមរយៈនោះ ខេត្តបានចាត់តាំងសិក្ខាសាលាមហោស្រព សិក្សាស្រាជ្រាវឧបត្ថម្ភនិពន្ធចងក្រងសាច់រឿង។ល។ អំពីល្ខោនយូរកេរ។ មកដល់ពេលនេះ ខេត្តបណ្តុះបណ្តាលសិល្បករ-ការិនី តន្ត្រីកររបស់ក្រុមសិល្បៈមហាជន បានជាង ៦០ នាក់។ អាស្រ័យហេតុនោះ ក្រុមសិល្បៈមហាជនទាំង ៣ ក្រុមនិងក្រុមជំនាញរបស់ខេត្ត១ក្រុម នៅតែរក្សាសកម្មភាពរហូតដល់សព្វថ្ងៃ។ លោកត្រឹងថាញលីម អនុប្រធានមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តសុកត្រាំង ឱ្យដឹង៖ “បច្ចុប្បន្ន ក្រៅពីទៅសម្តែងក្នុងពិធីជួបជុំ បុណ្យទានរបស់ជនជាតិ ល្ខោនយូរកេរនៅទាំងបានចាក់ផ្សាយតាមស្ថានីយវិទ្យុវៀតណាម ស្ថានីយទូរទស្សន៍វៀតណាម និងស្ថានីយទូរទស្សន៍សុកត្រាំងទៀតផង បង្កើតបានថាមពលដ៏ខ្លាំងក្លាក្នុងសហគមន៍។ ល្ខោនយូរកេរគឺជាទម្រង់សិល្បៈពិសេស មានលក្ខណៈពិសេសដោយឡែករបស់ជនរួមជាតិខ្មែរ កំពុងបានអភិរក្សនិងពង្រីក”។
ព្រះតេជព្រះគុណឡឹមសឿង ព្រះចៅអធិការវត្តអំពូយា ឃុំថាញ់ភូ មានថេរដីកា៖ “តាំងពីដើមមកទល់ពេលនេះ ល្ខោនយូរ កេរតែងមានវត្តមាននៅក្នុងពិធីជួបជុំបុណ្យទានផ្សេងៗរបស់ជនរួមជាតិខ្មែរ និងបានមាមីងខ្មែរស្រឡាញ់ពេញចិត្តបំផុត។ រៀងរាល់ឆ្នាំ ឱ្យតែដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ វត្តតែងជួលល្ខោនមកសម្តែងដើម្បីបម្រើជូនមាមីងពុទ្ធបរិស័ទមើលកម្សាន្ត។ ប្រការដែលល្អរបស់ល្ខោនយូរកេរគឺខ្លឹមសារសាច់រឿង បានពាំនាំនូវអត្ថន័យអប់រំខ្ពស់ក្នុងសង្គម។ ក្នុងរឿងមានតួល្អនិងអាក្រក់ ឆ្លុះបញ្ចាំងពីមនុស្សរស់នៅស្លូតត្រង់ជួបតែអំពើល្អ មនុស្សអាក្រក់តែងទទួលបាបកម្ម ម្ល៉ោះហើយ ជួយអប់រំចរិតលក្ខណៈនិងផ្នត់រស់នៅរបស់ មនុស្ស។ ម្យ៉ាងទៀត សាច់រឿងតែងបង្ហាញពីចំណងសាមគ្គីរស់នៅពឹងពាក់ និងជួយគ្នាទៅវិញទៅមក ព្រមទាំងព្រួតដៃបណ្តេញខ្មោចព្រាយបិសាច កម្ចាត់អំពើអាក្រក់ ដើម្បីជីវភាពបានសុខក្សេមក្សាន្ត។ ព្រោះហេតុនោះ ពេលទស្សនាសាច់រឿងល្ខោន យូរកេរអ្នកណាក៏យល់ ហេតុនោះ ដូនតាយើងយកតួអង្គល្អ និងអាក្រក់ក្នុងសាច់រឿងដើម្បីអប់រំកូនចៅ”។
បងថាច់ចម្រើន ប្រធានក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង ឱ្យដឹង៖ “បច្ចុប្បន្ន ជនរួមជាតិខ្មែរនៅសុកត្រាំង ចូលចិត្តមើលល្ខោនខ្លាំងណាស់ ទោះបីក្រុមទៅសម្តែងដល់ទីណាក៏ទាក់ទាញមាមីងមកទស្សនាកកកុញ។ រៀងរាល់ឆ្នាំ ក្រុមមានវណ្ណកម្មថ្មីៗ ប្រកបដោយលក្ខណៈប្រពៃណីផង និងឆ្លុះបញ្ចាំងពីជីវភាពសង្គមផង”។ ប្អូនសើុងធីយ៉េវ សិល្បការិនីក្រុមសិល្បៈមហាជនរ៉ងរ៉ង ឱ្យដឹង៖ “ប្អូនចូលរួមសម្តែងជាមួយក្រុមបាន ២ ឆ្នាំ ធម្មតាតែងហាត់សមនៅពេលយប់។ ប្អូនកាន់តែហាត់កាន់តែចូលចិត្ត ល្ខោនយូរកេរ!រាល់ថ្ងៃ ប្អូនជាកម្មករក្រុមហ៊ុនជលផល ប៉ុន្តែពេលសម្តែងនៅលើឆាក ប្អូនតែងដើរតួជាទេពធីតារាជបុត្រី។ល។ ល្ខោនយូរកេរ គឺជាទម្រង់ល្ខោនច្រៀងផង ពោលផង ម្ល៉ោះហើយត្រូវតែមានចិត្តស្រឡាញ់អាជីពទើបសម្តែងបានល្អ។ បានដើរតួសម្ដែងបម្រើជូនមាមីងគឺជាក្តីសប្បាយរីករាយ កិត្តិយសដ៏ធំក្នុងការអភិរក្សសម្បត្តិវប្បធម៌របស់ជនជាតិខ្មែរ”។
បច្ចុប្បន្ន នៅខេត្តសុកត្រាំង មានក្រុមល្ខោន យូរកេរចំនួន ៤ ក្នុងនោះ ក្រុមសិល្បៈមហាជនចំនួន ៣ គឺក្រុមរ៉ងរ៉ង ក្រុមប្រាសាទគង់ ក្រុមចុងព្រែក និងក្រុមសិល្បៈខ្មែររបស់ខេត្ត។ ក្រុមទាំងនេះតែងទៅសម្តែងនៅរដូវប្រាំងនិងបញ្ចប់ការសម្តែងនៅរដូវភ្លៀង។ ភាពឋិតថេរនេះ កាន់តែអំណះអំណាងសិល្បៈ ល្ខោនយូរកេរនៅតែគង់វង់ជានិច្ច និងកាន់តែទាក់ទាញទឹកចិត្តប្រជាជនខ្មែរពីជំនាន់មួយទៅជំនាន់មួយ៕
យ្វីអាញ-វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។