12/04/2021 - 07:51

ថ្នាល​បណ្តុះ​ប្រ​ភព​កម្មា​ភិបាល​ខ្មែរ​

“សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​សុក​ត្រាំង​ គឺជា​សា​លា​ដំ​បូង​បង្អស់​បង្រៀន​ចំ​ណេះ​ទូទៅ​ដល់​ព្រះ​សង្ឃ​ទក្ខិណ​និកាយ​ខ្មែរ​ នៅ​តំ​បន់​ណាម​បូ​។​ ជាច្រើន​ឆ្នាំ​មក​នេះ​ សាលា​បណ្តុះ​បណ្តាល​បាន​ប្រ​ភព​កម្មា​ភិបាល​ខ្មែរ​ជា​ច្រើន​រូប​ បម្រើ​ការ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។​

លោក​ឡេសើុង​ហាយ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ រួម​ជា​មួយ​នឹង​គណៈ​ប្រតិ​ភូ​ មក​សួរ​សុខ​ទុក្ខ​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ និង​ថត​រូប​អនុស្សាវ​រីយ៍​នៅ​មណ្ឌល​ការិ​យាល័យ​របស់​សាលា​។​

ឆ្នាំ​ ១៩៩៣ សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ បាន​បង្កើត​ឡើង​កាល​នោះ​ មាន​តែ​បន្ទប់​រៀន​ ៤ បន្ទប់​ ការិ​យាល័យ​ធ្វើ​ការ​ ១ បន្ទប់​ និង​អន្តេ​វា​សិក​ដ្ឋាន​សម្រាប់​សមណ​សិស្ស​ ៣៦ បន្ទប់​។​ ឆ្នាំ​ ២០០៤ សាលា​បាន​ក្រ​សួង​អប់​រំនិង​បណ្តុះ​បណ្តាល​វិនិ​យោគ​ជាង​ ២៨ពាន់​លាន​ដុង​ ដើម្បី​កសាង​បន្ទប់​ចំ​នួន​ ៨៧ រួម​មាន៖ មណ្ឌល​ការិ​យាល័យ​ មណ្ឌល​បន្ទប់​រៀន​ បន្ទប់​ពិសោធន​៍ បន្ទប់​កុំ​ព្យូទ័រ​ អន្តេ​វា​សិក​ដ្ឋាន​និង​អា​ហា​រដ្ឋាន​។​ល។​ បច្ចុប្បន្ន​ សាលា​បាន​វិនិ​យោគ​បំ​ពាក់​សម្ភារ​ៈទំ​នើប​ៗ​ គ្រប់​សព្វ​បម្រើ​ដល់​ការ​បង្រៀន​ និង​រៀន​។​ លោក​គ្រូ​ថាច់​រឹទ្ធ នា​យក​រង​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ កម្រិត​វិជ្ជា​ជីវៈ​គ្រូ​បង្រៀន​សម្រេច​និង​សម្រេច​លើស​បទ​ដ្ឋាន​។​ ម្យ៉ាង​ទៀត​ សាលា​បាន​អនុវត្ត​គ្រប់​សព្វ​គោល​នយោ​បាយ​ អនុគ្រោះ​របស់​រដ្ឋ​សម្រាប់​គ្រូ​បង្រៀន​និង​សិក្ខា​កាម​ ម្ល៉ោះ​ហើយ​លោក​គ្រូ​អ្នក​គ្រូ​ស្ងប់​ចិត្ត​បម្រើ​ការ​ងារ​ គុណ​ភាព​បង្រៀន​និង​រៀន​កាន់​តែ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”។​

មក​ទល់​ពេល​នេះ​ សាលា​បណ្តុះ​បណ្តា​ល​បាន​ ២៧ វគ្គ​ មាន​សិក្ខា​កាម​ពី​ ១៨០-២០០ អង្គ​/វគ្គ​ ចាប់​ពី​ថ្នាក់​ទី ៦ដល់​ថ្នាក់​ទី ១២ ។​ រៀង​រាល់​ឆ្នាំ​ សាលា​តែង​ប្រ​កាស​ជម្រើស​សិស្ស​ចូល​រៀន​ចំ​នួន​ ៧០ អង្គ​ (ថ្នាក់​ទី ៦ និង​ថ្នាក់​ទី ១០) នៅ​តាម​ខេត្ត​ ក្រុង​នា​នា​តំ​បន់​ណាម​បូ។​ សាលា​បណ្តុះ​បណ្តាល​តាម​កម្ម​វិធី​សិក្សា​របស់​ក្រ​សួង​អប់​រំ និង​បណ្តុះ​បណ្តាល​បាន​កំ​ណត់​ ក្នុង​នោះ​ អា​ទិភាព​ចំ​ពោះ​អក្សរ​សាស្រ្ត​ខ្មែរ​ និង​ភាសា​បាលី​។​ វិញ្ញា​សា​អក្សរ​សាស្រ្ត​ខ្មែរ​ និង​ភាសា​បាលី​ ស្រូប​អត្រា​ប្រ​មាណ​ ២៥​​%នៃ​ចំ​នួន​ម៉ោង​រៀន​សរុប​។​ លោក​គ្រូ​ថាច់​រឹទ្ធ ឱ្យ​ដឹង​បន្ថែម​៖ “ដោយ​កំ​ណត់​ច្បាស់​ការ​បង្ហាត់​បង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ​ និង​ភាសា​បាលី​គឺសំ​ខាន់​ណាស់​ ម្ល៉ោះ​ហើយ​ សាលា​បាន​បង្កើន​បន្ថែម​ ១ ​ម៉ោង​/សប្តាហ៍​ ប៉ុន្តែ​មិន​ប៉ះ​ពាល់​ដល់​គុណ​ភាព​បណ្តុះ​បណ្តាល​ឡើយ​។​ អា​ស្រ័យ​ហេតុ​នោះ​ សាលា​បាន​បណ្តុះ​បណ្តាល​សិក្ខា​កាម​សម្រេច​បទ​ដ្ឋាន​ មាន​មុខ​ជំ​នាញ​ ហើយ​បាន​ជម្រើស​ចូល​ក្នុង​ក្រប​ខណ្ឌ​បង្រៀន​វិញ្ញា​សា​បាលី​ និង​អក្សរ​សាស្រ្ត​ខ្មែរ​ គ្មាន​ការ​អញ្ជើញ​គ្រូ​ខាង​ក្រៅ​មក​បង្រៀន​ដូច​ពី​មុន​ទៀត​។​  ពេល​បញ្ចប់​ការ​សិក្សា​ មាន​សិក្ខា​កាម​ជាង​ ៨១% រក​បាន​ការ​ងារ​ធ្វើ​នៅ​តាម​ស្ថាប័ន​រដ្ឋ​ ដូច​៖ នគរ​បាល​ សារ​ព័ត៌​មាន​ ស្ថា​នីយ​វិទ្យុ​ទូរ​ទស្សន៍​ គណៈ​ជន​ជាតិ​  គណៈ​សាសនា​ សាលា​ជន​ជាតិ​អន្តេ​វា​សិក​ជាដើម​”។​

អនុបណ្ឌិត​យ័ញ​ម៉េន ជា​អតីត​សិក្ខា​កាម​ បច្ចុប្បន្ន​ជាគ្រូ​បង្រៀន​វិញ្ញា​សាអក្សរ​សាស្រ្ត​ខ្មែរ​របស់​សាលា​ ឱ្យ​ដឹង​៖ “អា​ស្រ័យ​មាន​សាលា​នេះ​ ទើប​ខ្ញុំ​បាន​រៀន​សូត្រ​និង​បាន​ក្លាយ​ជា​គ្រូ​បង្រៀន​ដូច​សព្វ​ថ្ងៃ​នេះ​។​ ព្រោះ​ហេតុ​នោះ​ ក្នុង​ថ្នាក់​រៀន​ ក្រៅ​ពី​បង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ​ ខ្ញុំ​នៅ​ទាំង​បង្រៀន​បន្ថែម​វិញ្ញា​សា​បក​ប្រែ​វៀត​-ខ្មែរ​ និង​ខ្មែរ​-វៀត​ដល់​សិក្ខា​កាម​ទៀត​ផង​។​ ទន្ទឹម​នឹង​នោះ​ ណែ​នាំសិក្ខា​កាម​សិក្សា​ស្រាវ​ជ្រាវ​ អាន​ព័ត៌​មាន​កាសែត​ខ្មែរ​លើ​បណ្តាញ​ដើម្បី​រៀន​សូត្រ​បន្ថែម​”។​ បង​លី​ហាញ់ អ្នក​បកប្រែ​កា​សែត​សុក​ត្រាំង​ភាសា​ខ្មែរ​ ឱ្យ​ដឹង​៖ “អា​ស្រ័យ​បាន​រៀន​នៅ​សាលា​នេះ​ ទើប​ខ្ញុំ​មាន​ចំ​ណេះ​ដឹង​ខាង​ភាសា​ខ្មែរ​និង​ភាសា​បាលី​ ដើម្បី​បម្រើ​ការ​ងារ​ផ្នែក​សារ​ព័ត៌​មាន​ភាសា​ខ្មែរ​។​ ចំ​ណែក​មិត្ត​ភ័ក្តិ​ដែល​ធ្លាប់​រៀន​ជា​មួយ​ខ្ញុំ​ ឥឡូ​វមាន​ការ​ងារ​ធ្វើ​លំ​នឹង​នៅ​តាម​ស្ថាប័ន​រដ្ឋ​ដែរ​ ហើយ​ខ្លះ​បាន​ធ្វើ​ជាគ្រូ​បង្រៀន​ភាសា​ខ្មែរ​ ភាសា​បាលី​នៅ​សាលា​ចំ​ណេះ​ទូទៅ​ និង​នៅ​តាម​វត្ត​ខ្មែរ​ក្នុង​និង​ក្រៅ​ខេត្ត​”។​

ជា​សាលា​បណ្តុះ​បណ្តាល​សមណ​សិស្ស​ ម្ល៉ោះ​ហើយ​គ្រូ​បង្រៀន​របស់​សាលា​តែង​ជ្រើស​រើស​វិធី​សាស្រ្ត​បង្រៀន​ឱ្យ​សម​ស្រប​ ដើម្បី​សិក្ខា​កាម​ងាយ​ស្រួល​ក្នុង​ការ​រៀន​និង​ទទួល​យក​មេ​រៀន​។​ ចាប់​ពី​ឆ្នាំ​ ២០១៦ មក​នេះ​ អត្រា​សិក្ខា​កាម​ជាប់​កម្រិត​វិទ្យា​ល័យ​សម្រេច​ ១០០% និង​រាល់​កម្រិត​សិក្សា​បាន​ឡើង​ថ្នាក់​ ១០០%។​ សិក្ខា​កាម​បញ្ចប់​កម្រិត​សិក្សា​ភាសា​ខ្មែរ​ថ្នាក់​ទី ៩ ,ទី ១២ និង​កម្រិត​មធ្យម​សិក្សា​ភាសា​បាលី​ មធ្យម​សិក្សា​ភាសា​ខ្មែរ​សម្រេច​ ១០០%។​ សមណ​សិស្ស​ យ័ញ​តៀង​ រៀន​ថ្នាក់​ទី១១ ពិត​ឱ្យ​ដឹង​៖ “គ្រូ​បង្រៀន​របស់​សាលា​ មាន​បទ​ពិសោធន​៍ច្រើន​ ក្នុង​វិជ្ជា​ជីវៈ និង​អស់​ពី​ចិត្ត​ណែ​នាំ​សិក្ខា​កាម​រៀន​សូត្រ​។​ ពិសេស​ សាលា​បាន​អនុវត្ត​គ្រប់​សព្វ​របប​គោល​នយោ​បាយ​អនុគ្រោះ​របស់​រដ្ឋ​ដល់​សិស្ស​ ឧបត្ថម្ភ​សៀវ​ភៅ​ពុម្ព​ដល់​សិក្ខា​កាម​ទាំង​ស្រុង​ សិក្ខា​កាម​រៀន​ពូកែ​ មាន​អា​ហា​រូប​ករណ៍។ល។​ ម្ល៉ោះ​ហើយ​ អា​ត្មា​ភាព​ស្ងប់​ព្រះ​ទ័យ​រៀន​សូត្រ​ដើម្បី​ទទួល​បាន​លទ្ធ​ផល​ល្អ​”។​

ទន្ទឹម​នឹង​នោះ​ សាលា​នៅ​ទាំង​កសាង​ក្រប​ខណ្ឌ​កម្ម​វិធី​បង្រៀន​បាលី​រង​ ចាត់​តាំង​បង្ហាត់​ បង្រៀន​តាម​វត្ត​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ ជា​ថ្នាល​បណ្តុះ​បណ្តាល​និង​កសាង​ក្រប​ខណ្ឌ​កម្ម​វិធី​បង្ហាត់​បង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ​ដល់​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ លើ​ភូមិ​សាស្រ្ត​ខេត្ត​តាម​គម្រោង​របស់​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​។​ លោក​គ្រូ​ថាច់​រឹទ្ធ បញ្ជាក់​បន្ថែម​៖ “រៀង​រាល់​ឆ្នាំ​ សាលា​បាន​ សហ​ការ​មួយ​នឹង​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ ស្នេហា​ជាតិ​ខេត្ត​ ក្រុង​នា​នា​តំ​បន់​ណាម​បូ​ ប្រ​កាស​ជម្រើស​សិស្ស​ ម្ល៉ោះ​ហើយ​ចំ​នួន​សិស្ស​ត្រូវ​បាន​ធានា​។​ ម៉្យាង​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​ក្នុង​ការ​អប់​រំនៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ សាលា​ក៏​បណ្តុះ​បណ្តាល​ បាន​កម្មា​ភិបាល​ខ្មែរ​រាប់​ពាន់​នាក់ សក្តិ​សម​ជា​ថ្នាល​បណ្តុះ​ប្រ​ភព​ធន​ធាន​មនុស្ស​ដល់​ខេត្ត​ ក្រុង​នា​នា​នៅ​តំ​បន់​ណាម​បូ​”៕

​លីធាន​-វិមាន​  

ចែករំលែកអត្ថបទ