ក្រោយពីបញ្ចប់ការសិក្សាមហាវិទ្យាល័យផ្នែកគ្រប់គ្រងសង្គម នៅវិទ្យាស្ថានសារព័ត៌មាន ឃោសនា ឌាំងយ្វីខាញ់ នៅភូមិតឹងឡឹប ឃុំវិញហ៊ីប ទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង បានជ្រើសរើសអាជីពធ្វើផ្ទាំងគំនូរ។ ផ្ទាំងគំនូររបស់បងភាគច្រើន គឺច្នៃពីស្លឹកពោធិ៍ បាននិងកំពុងមានវត្តមាននៅតាមខេត្ត ក្រុងជាច្រើនក្នុងទូទាំងប្រទេស។
ស្លឹកពោធិ៍ បានបងយ្វីខាញ់វិនិច្ឆ័យរួចបានក្លាយទៅជាផ្ទាំងគំនូរតាមបំណង។
“តាំងពីតូចមក ខ្ញុំចូលចិត្តស្លឹកពោធិ៍ណាស់ ពីព្រោះផ្ទះនៅក្បែរវត្តមានដើមពោធិ៍ច្រើន ម្ល៉ោះហើយខ្ញុំតែងរើសស្លឹកពោធិ៍ ដាក់ក្នុងសៀវភៅទុកជាអនុស្សាវរីយ៍។ លុះពេលធំដឹងក្តី ខ្ញុំមានបំណងច្នៃផ្ទាំងគំនូរពីស្លឹកពោធិ៍មានរូបព្រះពុទ្ធ ដើម្បីប្រគេនព្រះសង្ឃ និងមាមីងដែលអញ្ជើញមកវត្ត” ឌាំងយ្វីខាញ់ បានឱ្យដឹងដូច្នេះ។ ផ្តើមពីបំណងដ៏សាមញ្ញនោះ កាលនៅជានិស្សិតមហាវិទ្យាល័យ យ្វីខាញ់ តែងសិក្សាស្វែងយល់ពីរបៀបច្នៃផ្ទាំងគំនូរធ្វើពីស្លឹកពោធិ៍។ បងយ្វីខាញ់ បង្ហើបឱ្យដឹង៖ “ដើមពោធិ៍តែងផ្លាស់ស្លឹកជាបន្តបន្ទាប់ ម្ល៉ោះហើយសម្បូរវត្ថុធាតុដើម។ ដើម្បីច្នៃបានផ្ទាំងគំនូរពីស្លឹកពោធិ៍នេះ ខ្ញុំមិនអាចចាំបានថា ត្រូវបរាជ័យអស់ ប៉ុន្មានលើកនោះទេ ពិសេសគឺការវិនិច្ឆ័យស្លឹកពោធិ៍។ តែខ្ញុំតែងលើកទឹកចិត្តខ្លួនឯងថា “ការបរាជ័យជាមេរៀននៃភាពជោគជ័យ”។ ក្រោយពីបរាជ័យមួយលើកៗ ខ្ញុំតែងស្វះស្វែងសិក្សាស្រាវជ្រាវដោយខ្លួនឯង ពីរបៀបត្រាំស្លឹកពោធិ៍ វិនិច្ឆ័យស្លឹកពោធិ៍ឱ្យបាត់ពណ៌បៃតង។ រយៈពេលជិត១ឆ្នាំចាប់ផ្តើមអាជីពនេះ ខ្ញុំក៏ជម្នះនិងវិនិច្ឆ័យស្លឹកពោធិ៍បានជោគជ័យ ដោយធ្វើឱ្យស្លឹកពោធិ៍បាត់ពណ៌បៃតង ប៉ុន្តែនៅរក្សាបានឆ្អឹងស្លឹកដូចដើមទាំងស្រុង ហើយសទៀតផង”។
ដើម្បីច្នៃបានផ្ទាំងគំនូរពីស្លឹកពោធិ៍មួយ បងយ្វីខាញ់ ត្រូវចំណាយពេលប្រមាណ ២ ខែ (តាំងពីវិនិច្ឆ័យស្លឹករហូតដល់សម្រេចជាផ្ទាំងគំនូរ)។ លំបាកបំផុតគឺការវិនិច្ឆ័យស្លឹកពោធិ៍ ពីព្រោះដំណាក់កាលនីមួយៗសុទ្ធតែធ្វើដោយដៃ និងត្រូវមានភាពប៉ិនប្រសប់។ ត្រូវជ្រើសរើសស្លឹកពោធិ៍ចាស់នៅមានពណ៌បៃតង យកមកត្រាំទឹកផ្សំជាមួយនឹងសារធាតុគីមីមួយចំនួនទៀត (សារធាតុគីមីនោះមិនប៉ះពាល់ដល់សុខភាព និងបរិស្ថាន) រហូតដល់ពេលសាច់ស្លឹកទន់ គឺយកច្រាសដុសធ្មេញ ដុសស្រាលៗពីលើផ្ទៃស្លឹកពោធិ៍នោះរហូតដល់ជ្រុះអស់ចំណែកបៃតង ប៉ុន្តែឆ្អឹងស្លឹកនៅដូចដើមមិនដាច់ ឬបាក់រួចយកទៅហាលឱ្យស្ងួត។ បន្ទាប់មក យកឆ្អឹងស្លឹកពោធិ៍ទៅជ្រលក់ពណ៌តម្រូវទៅតាមផ្ទាំងគំនូរនីមួយៗ។ ក្រៅពីប្រើប្រាស់ឆ្អឹងស្លឹកពោធិ៍ យ្វីខាញ់ នៅទាំងគួបផ្សំនឹងគ្រាប់អង្កាំជ័រទន់ សំពត់ក្រហម បន្ទោះឫស្សី បច្ចេកទេសបោះពុម្ពស្បៃសូត្រ។ល។ ដើម្បីច្នៃផ្ទាំងគំនូរសិល្បៈបានច្រើនប្រភេទទៅតាមចំណង់ចិត្ត។ ផ្ទាំងគំនូរសិល្បៈរបស់យ្វីខាញ់ ភាគច្រើនមានរូបផ្កាឈូកដើមពោធិ៍ មេអំបៅ និងកងចក្រជាដើម។
យ្វីខាញ់ បង្ហើបឱ្យដឹង ដើមទុនផ្ដើមអាជីពដំបូងមិនដល់ ១០ លានដុងផង។ កន្លងជាង ២ ឆ្នាំ យ្វីខាញ់ច្នៃបានផ្ទាំងគំនូរសិល្បៈនេះជាង ៤០ ផ្ទាំង និងផ្ទាំងគំនូរតូចបណ្តោងកូនសោរជាង ១.០០០ ដោយមានរូបព្រះពុទ្ធ អក្ខរាវិចិត្រពីស្លឹកពោធិ៍ ស្លឹកមាក់បាត និងស្លឹកផ្កាជើងគោ។ ផ្ទាំងគំនូរមួយមានតម្លៃពី ១៥០.០០០ - ៥.០០០.០០០ដុង និងបណ្តោងកូនសោរតម្លៃ ៣៥.០០០ ដុង។ បច្ចុប្បន្ន ផលិតផលរបស់បងយ្វីខាញ់ បានដាក់លក់នៅតាមខេត្ត ក្រុងជាច្រើនក្នុងទូទាំងប្រទេសនិងមានលក់នៅទីផ្សារអាមេរិក កាណាដាទៀតផង។ ផ្តើមពីរបរធ្វើផ្ទាំងគំនូរបានជួយឱ្យយ្វីខាញ់ រកបានប្រាក់ចំណូលប្រមាណ ១០ លានដុង/ខែ និងរួមចំណែកដោះស្រាយការងារធ្វើដល់ពលការិនីនៅភូមិភាគទៀតផង។
ស្លឹកពោធិ៍ហាក់ដូចជាគ្មានប្រយោជន៍សោះ ប៉ុន្តែឆ្លងកាត់ថ្វីដៃដ៏ប៉ិនប្រសប់ និងគំនិតច្នៃប្រតិដ្ឋរបស់បងខាញ់ បាន”ច្នៃ” ទៅជាផលិតផលផ្ទាំងគំនូរសិល្បៈ។ គំនិតច្នៃប្រតិដ្ឋដ៏ពិសេសរបស់បងខាញ់ បានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ស្ងើចសរសើរ គឺជាគំនិតច្នៃប្រតិដ្ឋដ៏ឆ្នើមមួយរបស់ខេត្តក្នុងការអនុវត្តចលនាប្រឡងប្រណាំង “សាមគ្គីច្នៃប្រតិដ្ឋ” នៅឆ្នាំ ២០២០ ។ បងយ្វីខាញ់ ឱ្យដឹង៖ “បច្ចុប្បន្ន បានការឧបត្ថម្ភរបស់សមាគមសហព័ន្ធនារីខេត្ត ខ្ញុំកំពុងធ្វើបែបបទចាំបាច់ ដើម្បីចុះឈ្មោះកម្មសិទ្ធិបញ្ញា និងកសាងផលិតផល OCOP ដើម្បីបង្កើតផ្លាកពាណិជ្ជកម្មដោយឡែកសម្រាប់ផ្ទាំងគំនូរស្លឹកពោធិ៍សុកត្រាំង។ ទន្ទឹមនឹងនោះ ត្រៀមទៅចូលរួមដាក់តាំងផលិតផលផ្ទាំងគំនូរក្នុងឱកាសពិធីបុណ្យផ្សេងនៅក្នុងនិងក្រៅខេត្ត ដើម្បីផ្សព្វផ្សាយពីផ្ទាំងគំនូរស្លឹកពោធិ៍ដល់ប្រជាជនទាំងក្នុង និងក្រៅប្រទេស។ បំផុតគឺយុវវ័យដែលមានចំណង់ចំណូលចិត្តដូចគ្នា ខ្ញុំស្ម័គ្រចិត្តចែករំលែកបទពិសោធន៍ដើម្បីរួមគ្នាសាងអាជីព ច្នៃប្រតិដ្ឋនូវផ្ទាំងគំនូរសិល្បៈពីស្លឹកពោធិ៍ រកបានប្រាក់ចំណូលនិងមានការងារធ្វើលំនឹង”៕
លីធាន-លីសៀ