រយៈពេល៥ឆ្នាំកន្លង អាស្រ័យការផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយជនជាតិ បានរួមចំណែកធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅតំបន់ជនជាតិភាគតិចខេត្តកាម៉ាវ។
ផ្លូវគមនាគមន៍ជនបទតំបន់ជនជាតិខ្មែរ នៅស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ។
អ្នកមីងហឺវធីហ៊ីវ នៅភូមិកើយតឺ ស្រុកត្រឹងវុំងថើយ បានឱ្យដឹង៖ ជីវភាពរបស់ជនរួមជាតិខ្មែរនៅទីនេះកំពុងមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងប៉ុន្មានឆ្នាំជិតៗនេះ រដ្ឋបានវិនិយោគកសាងប្រព័ន្ធផ្លូវគមនាគមន៍ជនបទសម្រេចរួចរាល់ ម្ល៉ោះហើយការធ្វើដំណើរទៅមក លក់ដូររបស់ប្រជាជនកាន់តែមានភាពងាយស្រួល។ បច្ចុប្បន្ន នៅភូមិកឿយតឺ មានម៉ូតូនិងទូរទស្សន៍ស្ទើរតែគ្រប់ផ្ទះ។ មិនត្រឹមតែប៉ុណ្ណឹងទេ ឥឡូវបើមាមីងចង់ភ្ជួររាស់ឬច្រូតកាត់គឺមានម៉ាស៊ីនរត់ទៅដល់ស្រែតែម្ដង។ មិនដូចពីដើមរង់ចាំច្រើនថ្ងៃឡើយ!
នោះគឺការផ្លាស់ប្តូរខាងក្រៅ រីឯលោកង្វៀងវ៉ាន់ទ្វឹក អនុប្រធានគណៈជនជាតិខេត្តកាម៉ាវ បានលើកឡើង៖ “ ជនរួមជាតិខ្មែរនិងជនជាតិភាគតិចឯទៀតនៅកាម៉ាវ ជាច្រើនឆ្នាំកន្លងបានចេះក្តោបក្តាប់និងរៀបចំការផលិតទៅតាមតម្រូវការទីផ្សារ ចេះអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងការផលិតដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចក្នុងការដាំដុះ ចិញ្ចឹមសត្វ។ អាស្រ័យហេតុនោះ គ្រួសារក្រីក្រក្នុងជនជាតិភាគតិចនៅកាម៉ាវបានថយចុះយ៉ាងខ្លាំងនាពេលកន្លង។ កាលពីឆ្នាំ ២០១៦ កាម៉ាវមានគ្រួសារជនជាតិភាគតិចក្រីក្រជាង ៣.៥០០ គ្រួសារដល់ឆ្នាំ ២០១៩ នៅត្រឹម ១.២៦០ គ្រួសារ។ ហើយនៅឆ្នាំ ២០២០ កាម៉ាវនៅមានគ្រួសារជនជាតិភាគតិចក្រីក្រតែ ៨៨៤ គ្រួសារប៉ុណ្ណោះ។ លទ្ធផលនេះ បានមកអាស្រ័យរដ្ឋអំណាចគ្រប់ជាន់ថ្នាក់បានផ្សព្វផ្សាយអនុវត្តនិងផ្គួបបញ្ចូលនូវគោលនយោបាយជនជាតិជាមួយគោលនយោបាយជាច្រើនទៀត ប្រកបដោយភាពជាក់ស្តែងនិងប្រសិទ្ធភាព” ។
រយៈពេល៥ឆ្នាំកន្លង ២០១៦-២០២០ ខេត្តកាម៉ាវបានអនុវត្តព្រមៗគ្នានូវគោលនយោបាយជាច្រើន ពិសេសគឺកាត់បន្ថយភាពក្រីក្រ។ ក្នុងនោះមានគម្រោង និងកម្មវិធីជាច្រើនសម្រាប់ជនជាតិភាគតិច។ តួយ៉ាងដូច៖ អនុគម្រោង ២ (ចំណុះកម្មវិធី ១៣៥) កាម៉ាវបានផ្សព្វផ្សាយ អនុវត្តជាង ២៦០ គម្រោង ទម្រង់ចិញ្ចឹមពពែ ជ្រូក ទា មាន់ជីវសាស្រ្តក្តាម។ល។ ដល់ជនជាតិភាគតិចជាង ២.២០០ គ្រួសារ។ ជាមួយដើមទុនសរុបជាង ២២,៥ ពាន់លានដុង។ ក្រៅពីការផ្តល់ទុន ផ្នែកសមត្ថកិច្ចខេត្តនៅទាំងរៀបចំឱ្យគ្រួសារដែលចូលរួមទម្រង់ទៅសិក្សាបទពិសោធន៍ រៀបចំផ្ទេរជូនវិទ្យាសាស្ត្រនិងបច្ចេកទេស។ល។ ដូច្នេះគម្រោងដែលបានអនុវត្តត្រូវបានវាយតម្លៃថាសមស្របទៅនឹងលក្ខណៈ និងស្ថានភាពជាក់ស្តែងរបស់ភូមិភាគ បានប្រជាជនគាំទ្រ។
ទន្ទឹមនឹងនោះ ផ្ដើមពីកម្មវិធី ១៣៥ អនុវត្តអនុគម្រោង ៣ អំពីការលើកកម្ពស់សមត្ថភាពសហគមន៍និងកម្មាភិបាលមូលដ្ឋានកាម៉ាវ បានរៀបចំវគ្គហ្វឹកហ្វឺន បំប៉ន់ចំណេះដឹងដល់កម្មាភិបាលឃុំ ភូមិលំបាកខ្លាំងជាង ៤.៤០០ រូប។ “ រហូតមកដល់ពេលនេះ សហគមន៍និងកម្មាភិបាលមូលដ្ឋាននៅឃុំ ភូមិដែលលំបាកខ្លាំងបានយល់ច្បាស់ពីតួនាទីនិងភារកិច្ចរបស់ខ្លួនក្នុងការផ្សព្វផ្សាយនិងរៀបចំអនុវត្តកម្មវិធីនិងគោលនយោបាយជនជាតិ ក៏ដូចជាកម្មវិធីនិងគោលនយោបាយដទៃទៀតនៅភូមិភាគ។ ចំណេះដឹងដែលទទួលបានជួយឱ្យសហគមន៍និងកម្មាភិបាលមូលដ្ឋានចូលរួម កាន់តែមានប្រសិទ្ធភាពជាងក្នុងការកសាងកម្មវិធី ផែនការសកម្មភាពរបស់ភូមិភាគ។ ផ្តើមពីនោះ ធ្វើការឃោសនា ចលនាប្រជាជន អនុវត្តចូលរួមត្រួតពិនិត្យនិងឃ្លាំមើលនូវកម្មវិធី គោលនយោបាយដែលផ្សព្វផ្សាយអនុវត្តនៅភូមិភាគ” លោកង្វៀងវ៉ាន់ទ្វឹក បានឱ្យដឹងដូច្នេះ៕
ថាញឡុង-ប្រែសម្រួល៖ សុផន