23/03/2021 - 08:34

ប្រ​យ័ត្ន​ករណី​បោក​ប្រាស់​ជួញ​ដូរ​វ៉ាក់​សាំង​ COVID-១៩ ក្លែង​ក្លា​យ

ក្រសួង​សុខា​ភិបាល​ទើប​ជូន​ព័ត៌​មាន​ អង្គ​ការ​ប៉ូលិស​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​ (Interpol)  ប៉ូលិស​ចិន​ និង​អា​ហ្រ្វិក​ខាង​ត្បូង​ ទើប​ឃាត់​ខ្លួន​មុខ​សញ្ញា​ជា​ច្រើន​នាក់ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​វ៉ាក់​សាំង​ COVID-១៩ ក្លែង​ក្លាយ។​

រូប​ភាព​ជា​ឧទាហរណ៍​។​

នៅប្រ​ទេស​យើង​ រយៈ​ពេល​កន្លង​ មាន​អង្គ​ការ​អា​ជីវ​កម្ម​ជា​ច្រើន​ នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ បាន​ដាក់​ពាក្យ​ចុះ​ឈ្មោះ​ ទាក់​ទង​ជា​មួយ​នឹង​ក្រសួង​សុខា​ភិបាល​ ដើម្បី​ផ្សព្វ​ផ្សាយ​លក់​ សុំ​ផ្គត់​ផ្គង់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​ COVID-១​៩​ របស់​ក្រុម​ហ៊ុន​ផលិត មាន​ដូច​ Moderna (អា​មេរិក​)  AstraZeneca ។​ល។​ ក៏​ ប៉ុន្តែ​ បន្ទាប់​ពី​ធ្វើ​ការ​បញ្ជាក់​ព័ត៌​មាន​ក្រុម​ហ៊ុន​ ផលិត​វ៉ាក់​សាំង​ទាំង​នេះ​  បច្ចុប្បន្ន​មិន​ទាន់​មាន​សកម្ម​ភាព​ផ្ទេរ​សិទ្ធិ​ ប្រ​គល់​ការ​ដល់​អង្គ​ការ​ និង​បុគ្គល ដូច​ពោល​ខាង​លើ​នៅ​ឡើយ​។​

នៅ​ថ្ងៃ​១ ខែ​មីនា​ AstraZeneca បាន​ចេញ​លិខិត​បញ្ជាក់​ ក្រៅ​ពី​កម្ម​វិធី​ COVAX មូល​និធិ​កុមារ​អង្គ​ការ​សហប្រ​ជា​ជាតិ​ (UNICEF) និង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​វ៉ាក់សាំង​វៀត​ណា​ម (VNVC) AstraZeneca មិន​បាន​ប្រ​គល់​សិទ្ធិ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ អង្គ​ការ​ បុគ្គល​ណា​ផ្សេង​ ដើម្បី​ផ្គត់​ផ្គង់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​ COVID-១៩ របស់​ AstraZeneca នៅ​វៀត​ណាម​ឡើយ​។​

ស្រ​ដៀង​គ្នា​នេះ​ដែរ​ Moderna ក៏​បាន​ធ្វើ​ការ​បញ្ជាក់​ ពុំ​បាន​ប្រ​គល់​សិទ្ធិ​ឱ្យ​ភាគី​ណា​មួយ​ ក្នុង​ការ​ចុះ​ឈ្មោះ​លក់​ផលិត​ផល​ និង​នាំចូល​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​ COVID-១៩ ឱ្យ​វៀត​ណាម រហូត​មក​ដល់​ពេល​នេះ​។​ ក្រុម​ហ៊ុន​ផលិត​វ៉ាក់​សាំង​ផ្សេង​ទៀត​មាន​ដូច​៖  Pfizer, Johnson & Johnson សុទ្ធ​តែ​មាន​សាខា​ក្រុម​ហ៊ុន​នៅ​វៀត​ណា​ម។​

ចំ​ពោះ​វ៉ាក់​សាំង​ Sputnik របស់​រុស្ស៊ី​ ស្ថាន​ទូត​រុស្ស៊ី​ប្រ​ចាំ​នៅ​វៀត​ណា​ម បាន​បញ្ជាក់​៖ រាល់​ការ​ជួញ​ដូរ​ នាំ​ចូល​និង​សហកា​រ គប្បី​ពិភាក្សា​ផ្ទាល់​ជា​មួយ​នឹង​មូល​និធិ​វិនិ​យោគ​ដោយ​ផ្ទាល់​របស់​រុស្ស៊ី​។​ ចិន​ ឥណ្ឌា​ ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំ​ពី​ការ​ទិញ​និង​នាំ​ចូល​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​ COVID-១​៩​ គប្បី​បាន​រដ្ឋា​ភិបាល​ផ្តល់​សច្ចា​នុម័តិ​។​

ដើម្បី​ធានា​ការ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំ​ងឺ COVID-១៩ សម្រាប់​ប្រ​ជា​ជន​វៀត​ណាម ក្រសួង​សុខា​ភិបាល​ បាន​លើក​ទឹក​ចិត្ត​ដល់​អា​ជីវ​កម្ម​ទាំង​អស់​ ដែល​គ្រប់​លក្ខណ​សម្បត្តិ​ ទំ​នាក់​ទំ​នង​ ចរចា​ជាមួយ​នឹង​ដៃ​គូ​ផ្គត់​ផ្គង់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​COVID-១៩ លើ​ពិភព​លោក​ ដើម្បី​នាំចូល​វ៉ាក់​សាំង​មក​ប្រើ​ប្រាស់​ក្នុង​ប្រ​ទេស​ តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ​២១/NQ-CP ចុះ​ថ្ងៃ​២៦/២/២០២១ របស់​រដ្ឋា​ភិបាល​ ស្ដី​ពី​ការ​ទិញ​និង​ប្រើ​ប្រាស់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​ COVID- ១៩។​ ថ្វី​បើ​ដូច្នោះ​ ដើម្បី​ធានា​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​បង្ការ​ជំ​ងឺ​ COVID-១៩ បាន​គ្រប់​ចំ​នួន​និង​សុវត្ថិ​ភាព​ ក្រសួង​សុខា​ភិបាល​ សំ​ណូម​ពរ​ដល់​ស្ថាប័ន​ អង្គ​ការ​នា​នា​ ពេល​ទទួល​បាន​ព័ត៌​មាន​ សំ​ណើ​សហ​ការ​អំ​ពី​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​បង្ការ​ ជំ​ងឺ​ COVID-១៩ គប្បី​ប្រុង​ប្រ​យ័ត្ន​ ចូល​ទៅ​ពិនិត្យ​ផ្ទាល់​ ផ្ទៀង​ផ្ទាត់​ព័ត៌​មាន​ច្បាស់​លាស់​ ធានា​សុវត្ថិ​ភាព​ត្រឹម​ត្រូវ​តាម​ច្បាប់​ ហិរញ្ញ​វត្ថុ​និង​ ពា​ណិជ្ជ​កម្ម​។​ ក្នុង​ករណី​ចាំ​បាច់​ អាច​នឹង​ស្នើ​ដល់​ស្ថាប័ន​សមត្ថ​កិច្ច​ (ក្រសួង​សុខា​ភិបាល​ ក្រសួង​នគរ​បាល​ ស្ថាប័ន​កិច្ច​ការ​បរ​ទេស​ពាណិ​ជ្ជកម្ម​។​ល។​) ជួយ​បញ្ជាក់​ពី​ព័ត៌​មាន​ដែល​ពាក់​ព័ន្ធ​ដល់​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​បង្ការ​ជំ​ងឺ​ COVID- ១៩។​ ទន្ទឹម​នឹង​នោះ​ ធ្វើ​ការ​ចរចា​ទិញ​វ៉ាក់សាំង​ បង្ការ​ជំ​ងឺ​COVID-១៩ គប្បី​ផ្តល់​ព័ត៌​មាន​ដល់​ក្រសួង​សុខា​ភិបាល​ឱ្យ​បាន​ទាន់​ពេល​ ដើម្បី​ធានា​ការ​នាំ​ចូល​ប្រើ​ប្រាស់​ ក៏​ដូច​ជា​ការ​ចាត់​ចែង​ប្រ​ភព​និង​រៀប​ចំ​ការ​ចាក់​វ៉ាក់​សាំង​ប្រ​ព្រឹត្ត​ ទៅ​ដោយ​រលូន​ ត្រឹម​ត្រូវ​តាម​កិច្ច​ចង្អុល​ការ​នៃ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​២១។​

បណ្ដា​ប្រ​ទេស​ អង្គ​ការ​នា​នា​ គប្បី​មាន​ភារ​កិច្ច​ចែក​រំលែក​ព័ត៌​មាន​ ដើម្បី​ម្ចាស់​ការ​បង្ការ​ទប់​ស្កាត់​រាល់​សកម្ម​ភាព​ក្លែង​បន្លំ​ក្នុង​ការ​ផ្គត់​ផ្គង់​ ជួញ​ដូរ​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​ COVID-១៩៕​

               យោ​ង៖ ហៀង​មិញ​ (កា​សែត​អេ​ឡិកត្រូនិចរដ្ឋា​ភិបាល​)-មុនី​

ចែករំលែកអត្ថបទ