គណៈកម្មាធិការប្រជាជនក្រុងបាកលីវ ខេត្តបាកលីវ បានដាក់ចេញផែនការលេខ ១៤៥ ស្តីពីការផ្សព្វផ្សាយអនុវត្តកសាងឃុំជនបទថ្មីចំនួន ៣ គឺវិញត្រាច់ វិញត្រាច់ដុង និងហ៊ីបថាញ់ សម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់។
ផ្លូវជនបទនៅឃុំវិញត្រាច់ដុង ត្រូវបានវិនិយោគកសាងយ៉ាងសមរម្យ។
តាមប្រសាសន៍លោកស្រី ឡេគឹមធ្វី ប្រធានគណៈកម្មាធិការប្រជាជនក្រុងបាកលីវ អនុវត្តផែនការលេខ ១៤៥ របស់គណៈកម្មាធិការប្រជាជនក្រុងបាកលីវ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន គណៈកម្មការគ្រប់គ្រងកសាងជនបទថ្មីឃុំទាំង ៣ បានផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវដំណោះស្រាយបងើ្កនគុណភាពលក្ខឋានឃុំជនបទថ្មី សំដៅសម្រេចលក្ខឋានឃុំជនបទថ្មីកម្រិតខ្ពស់ ជនបទថ្មីគំរូ។ មកទល់បច្ចុប្បន្ន ឃុំទាំង ៣ នេះមានភូមិចំនួន ៦/១៨ អនុវត្តសម្រេច និងបានទទួលស្គាល់ជាភូមិជនបទថ្មីកម្រិតខ្ពស់។
ដើម្បីសម្រេចទិសដៅកសាងជនបទថ្មីកម្រិតខ្ពស់ក្រុងបាកលីវ បានផ្តុំកម្លាំងផ្សព្វផ្សាយដើម្បីប្រជាជនយល់ច្បាស់ពីគោលបំណង អត្ថន័យនិងខ្លឹមសារនៃការកសាងជនបទថ្មីកម្រិតខ្ពស់ ជាមួយគោលលំនាំ “ប្រជាជនដឹងប្រជាជនពិភាក្សា ប្រជាជនទទួលផល"។ តាមប្រសាសន៍លោកក្វាច់លឹប ប្រធានគណៈកមា្មធិការប្រជាជនឃុំវិញត្រាច់ដុង ឃុំបានកសាងសម្រេចគម្រោងប្លង់និងបានថ្នាក់លើផ្តល់សច្ចានុម័តិ។ វិញត្រាច់ដុង គឺជាឃុំតំបន់ដាច់ស្រយាលនិងមានជនរួមជាតិខែ្មររស់នៅជាង ៧០% ភាគច្រើនប្រកបរបរកសិកម្ម។ ដូច្នេះ ភូមិភាគប្រមូលផ្តុំប្រភពទុនដើម្បីកសាងផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្រ្តនិងបង្ការជ្រាបទឹកប្រៃ ជំនួយបុលទុន កូនពូជ ផេ្ទរជូនវិទ្យាសាស្រ្ត បចេ្ចកទេសផលិតដល់កសិករ បណ្តុះបណ្តាលមុខរបរ និងឧទ្ទេសនាមការងារធ្វើដល់កម្មករជនបទដើម្បីបងើ្កនប្រាក់ចំណូល។ ទនឹ្ទមនឹងនោះ ពង្រីកកម្លាំងសិទ្ធិធ្វើមា្ចស់របស់ប្រជាជន រួមកម្លាំងជាមួយរដ្ឋអំណាចកសាងនិងសម្រេចលក្ខឋានជនបទថ្មីកម្រិតខ្ពស់និងជនបទថ្មីគំរូ។
លោកស្រី ឡេគឹមធ្វី ប្រធានគណៈកម្មាធិការប្រជាជនក្រុងបាកលីវ ឱ្យដឹង៖ “ក្រុងកំពុងកៀរគររាល់ប្រភពកម្លាំងនិងការផ្ដល់ជំនួយពីថ្នាក់លើ ដើម្បីលើកកម្ពស់គុណភាពលក្ខឋានជនបទថ្មី។ តាមផែនការក្នុងឆ្នាំ ២០២១ នឹងមានឃុំចំនួន ២ គឺហ៊ីបថាញ់ និងវិញត្រាច់ បានទទួលស្គាល់ជាឃុំជនបទថ្មីកម្រិតខ្ពស់។ ឃុំវិញត្រាច់ដុង នឹងបានទទួលស្គាល់នៅឆ្នាំ ២០២២។ ផ្អែកលើមូលដ្ឋានដែលសម្រេចបាន ក្រុងនឹងជ្រើសរើសឃុំហ៊ីបថាញ់ដើម្បីកសាងឃុំជនបទថ្មីគំរូនៅឆ្នាំ ២០២២ និងបន្តបង្កើនកម្រិតក្លាយជាសង្កាត់ហ៊ីបថាញ់ នៅឆ្នាំ ២០២៥។ ជាបន្តបន្ទាប់ ឃុំចំនួន ២ ទៀតសម្រេចលក្ខឋានឃុំជនបទថ្មីគំរូនៅឆ្នាំ ២០២៤” ៕
យ្វីអាញ - រស្មី