23/02/2021 - 08:40

ព្រួត​ដៃ​អភិរក្ស​ភ្លេង​ពិណ​ពាទ្យ​

ជាច្រើន​ឆ្នាំ​មក​នេះ​ តាំង​ពី​បាន​ខេត្ត​ហូវ​យ៉ាង​ ជូន​វង់​ភ្លេង​ពិណ​ពាទ្យ​ វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ហ៊ីម​ឡាម នៅ​ទីប្រ​ជុំ​ជន​រ៉ាច​ហ្គយ ស្រុក​ចូវ​ថាញ A បាន​បង្កើត​ក្រុម​ភ្លេង​ពិណ​ពាទ្យ​។​ ដោយ​ប្អូន​ៗ​សិស្សា​នុ​សិស្ស​ខ្មែរ​ បាន​បន្ត​វេន​គ្នា​អភិរក្ស​និង​ពង្រីក​តម្លៃ​តន្រ្តី​ជន​ជាតិ​។​

លោក​គ្រូ​យ័ញ​ហុង​អា​ញ កំ​ពុង​បង្ហាត់​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​ដល់​សិស្ស​។​ 

តាម​ប្រ​សាសន៍​លោក​គ្រូ​ឡឹម​ង៉ុក​កង​ នា​យក​រង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ៊ីមឡាម ៖ ឆ្នាំ​២០១៣ ខេត្ត​ហូវ​យ៉ាង​បាន​ចាត់​តាំង​ទិវា​វប្បធម៌​បណ្តា​ជន​ជាតិ​វៀត​ណាម និង​ជំ​នួយ​វង់​ភ្លេង​ពិណពាទ្យ​ដល់​សាលា​រៀន​។​ សាលា​ក៏​បាន​បង្កើត​ក្រុម​ភ្លេង​ពិណ​ពាទ្យ​ដោយ​ជ្រើស​រើស​សិស្សា​នុសិស្ស​ពី​ថ្នាក់​ទី ៦ដល់​ថ្នាក់​ ទី ៩ ពី ៨ នាក់ដល់ ១៤ នាក់។​ ព្រម​ជា​មួយ​គ្នា​នោះ​ ខេត្ត​ក៏​បាន​អញ្ជើញ​តន្រ្តីករ​នៅ​ខេត្ត​ត្រា​វិញ​ មក​ប​ង្ហាត់​ភ្លេង​ពិណ​ពាទ្យ​ដល់​សិស្សា​នុ​សិស្ស​ និង​លោក​គ្រូ​ អ្នក​គ្រូ​មួយ​ចំ​នួន​ក្នុង​សាលា​។​ មក​ដល់​សព្វ​ថ្ងៃ​ ក្រុម​ភ្លេង​ពិណ​ពាទ្យ​បាន​បន្ត​សកម្ម​ភាព​ អា​ស្រ័យ​លោក​គ្រូ​យ័ញ​ហុង​អាញ គ្រូ​បង្រៀន​របស់​សាលា​ទទួល​បន្ទុក​បង្ហាត់​ដោយ​ផ្ទាល់​។​ លោក​គ្រូ​យ័ញ​ហុង​អាញ ឱ្យ​ដឹង​៖ “តាំង​ពី​បាន​ជូន​ភ្លេង​ពិណ​ពាទ្យ​មក​ សាលា​រៀន​តែង​ជំ​រុញ​ទឹក​ចិត្ត​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ រៀន​សូត្រ​ហាត់​ប្រ​គំ​។​ ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ ភ្លេង​ពិណ​ពាទ្យ​ត្រូវ​បាន​ប្រៀប​ដូច​ជា​ “សម្បត្តិ​ដ៏​មាន​តម្លៃ​” ម្ល៉ោះ​ហើយ​ប្អូន​ៗ​សិស្សា​នុសិស្ស​មាន​ការ​ស្រ​ឡាញ់​ជក់​ចិត្ត​ហាត់​រៀន​យ៉ាង​ខ្លាំង​”។​

ក្រុម​ភ្លេង​ពិណពាទ្យ​របស់​សាលា​នៅ​ទាំង​ប្រ​គំ​កំ​ដរ​ក្នុង​ឱកាស​បុណ្យ​ទាន​ផ្សេង​ៗ​ មាន​ដូច​៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ សែន​ដូន​តា ពិធី​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​ បូក​សរុប​ឆ្នាំ​សិក្សា​របស់​សាលា​រៀន​។​ល។​ ប្អូន​លីថ្វយ សមា​ជិក​ក្រុម​ភ្លេង​ពិណ​ពាទ្យ​របស់​សាលា​ ឱ្យ​ដឹង​៖ ពេល​ប្អូន​ទៅ​វត្ត​ឬ​បុណ្យ​ទាន​ បាន​ស្ដាប់​សូរ​សៀង​ភ្លេង​ពិណ​ពាទ្យ​គឺប្អូន​ចូល​ចិត្ត​ខ្លាំង​ណាស់​។​ ព្រោះ​ហេតុ​នោះ​ ពេល​មាន​លោក​គ្រូ​បង្ហាត់​បង្រៀន​ក្នុង​សាលា​គឺប្អូន​ចុះ​ឈ្មោះ​រៀន​ភ្លាម​។​ ឥឡូវ ប្អូន​ចេះ​ប្រ​គំ​និង​បាន​ទៅ​ចូល​រួម​សម្តែង​ក្នុង​ឱកាស​បុណ្យ​ទាន​របស់​ជន​ជាតិ​និង​នៅ​សាលា​ ប្អូន​រីក​រាយ​និង​មោទន​ភាព​ខ្លាំង​ណាស់​”។​

លោក​គ្រូ​ឡឹម​ង៉ុក​កង​ ឱ្យ​ដឹង​បន្ថែម​៖ “បច្ចុប្បន្ន​ ចាប់​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍​រៀង​រាល់​សប្ដាហ៍​ គឺគ្រូ​និង​សិស្ស​បាន​ប្រ​មូល​ផ្ដុំ​គ្នា​ហាត់​ប្រ​គំ​ ៣០ នា​ទី។​ ជា​ពិសេស​ រាល់​លើក​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​នៅ​ក្នុង​សាលា​ ឃើញ​លោក​គ្រូ​ អ្នក​គ្រូ​ និង​សិស្សា​នុសិស្ស​ អង្គុយ​ទស្សនា​យ៉ាង​ជក់​ចិត្ត​។​ ប្រ​ការ​នេះ​សឱ្យ​ឃើញ​ថា​ ទឹក​ចិត្ត​ស្រ​ឡាញ់​ភ្លេង​ពិណ​ពាទ្យ​របស់​សិស្សា​នុសិស្ស​ខ្មែរ​តែង​ដក់​ជប់​ជា​និច្ច​ ហើយ​កំ​ពុង​រួម​គ្នា​អភិរក្ស​និង​ពង្រីក​ភ្លេង​ប្រ​ពៃណី​ជន​ជាតិ​”៕​

     យ្វីអា​ញ - ថាច់​ធី

ចែករំលែកអត្ថបទ