នៅហាណូយ គណៈកម្មការរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេស បណ្តាជនជាតិភាគតិចវៀតណាមលើកទី II ឆ្នាំ ២០២០ (មហាសន្និបាត) បានរៀបចំកិច្ចប្រជុំបូកសរុបការងារមហាសន្និបាត។
ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាល ត្រឿងហ្វាប៊ិញ ប្រទានប័ណ្ណសរសើររបស់រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិដល់សមូហភាពដែលមានស្នាដៃឆ្នើម បានរួមចំណែកក្នុងភាពជោគជ័យនៃមហាសន្និបាត។
មហាសន្និបាតតំណាងទូទាំងប្រទេសបណ្តាជនជាតិភាគតិចវៀតណាមលើកទី II ឆ្នាំ ២០២០ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ ២០២០ នៅហាណូយ ទទួលបានជោគជ័យល្អប្រសើរ។ មហាសន្និបាតគឺជាព្រឹត្តិការណ៍នយោបាយសង្គមដ៏ជ្រាលជ្រៅ ត្រូវបានសាធារណមតិក្នុងប្រទេស និងអន្តរជាតិវាយតម្លៃខ្ពស់។ ក្នុងដំណាក់ការផ្សព្វផ្សាយភារកិច្ច ការងារធ្វើសេនាធិការ ដាក់សំណើនិងត្រៀមលក្ខណៈរៀបចំមហាសន្និបាត ត្រូវបានផ្សព្វផ្សាយអនុវត្តជាបន្ទាន់ ព្រមទាំងសហការយ៉ាងដិតដល់ជាមួយអនុគណៈកម្មការជំនួយការនៃគណៈកម្មការរៀបចំមហាសន្និបាត បណ្តាក្រសួង គណៈ ផ្នែកមជ្ឈិមនិងភូមិភាគ។ ការងារចង្អុលការរៀបចំមហាសន្និបាត ត្រូវបានម្ចាស់ការផ្សព្វផ្សាយ ប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត មានគំនិតច្នៃប្រតិដ្ឋ រវៀសរវៃនិងមានចំណុចថ្មីៗជាច្រើន បើបៀបនឹងមហាសន្និបាតលើកទី I មានប្រសិទ្ធភាព សមស្របនឹងស្ថានភាពជាក់ស្តែង។ ការងារព័ស្តុភារ ការងារសន្តិសុខការពារ ការងារសុខាភិបាល និងថែទាំសុខភាពត្រូវបានយកចិត្តទុកដាក់ ដាច់ខាតត្រូវធានាសុវត្ថិភាពដល់អ្នកតំណាងទាំងឡាយ។
អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាចង្អុលការកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាល ត្រឿងហ្វាប៊ិញ បានស្នើដល់គណៈកម្មាធិការជនជាតិនិងគ្រប់ក្រសួង ផ្នែកពាក់ព័ន្ធ បន្តការបញ្ជ្រាបដោយស៊ីជម្រៅលើបទបញ្ជាលេខ ៣៥-CT/TW ចុះថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០០៩ របស់គណៈលេខា ស្តីពីការដឹកនាំមហាសន្និបាត កំណត់ ១០ ឆ្នាំដំណើរការរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសបណ្តាជនជាតិភាគតិចវៀតណាមម្តង និង ៥ ឆ្នាំដំណើរការមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចថ្នាក់ស្រុក និងខេត្ត។ ផ្តុំកម្លាំងចង្អុលការផ្សព្វផ្សាយចំពោះលទ្ធផលនៃមហាសន្និបាត គ្រប់លំដាប់ថ្នាក់ តាំងពីថ្នាក់ស្រុក ខេត្តនិងមជ្ឈិម ក្នុងនោះ ផ្តោតទៅលើការអនុវត្តលិខិតប្តេជ្ញានៃមហាសន្និបាត គឺជាសារលិខិតផ្តាំផ្ញើពីទំនុកចិត្តរបស់ជនរួមជាតិភាគតិចចំពោះបក្ស ប្តេជ្ញាចិត្តមូលមតិគ្នាក្នុងទូទាំងប្រទេសអនុវត្តនូវក្តីប្រាថ្នាដ៏ត្រចះត្រចង់និងសុភមង្គល កសាងប្រទេសវៀតណាមទៅជាប្រទេសមួយប្រជាជនសម្បូរសប្បាយ ប្រទេសជាតិរឹងមាំ ប្រជាធិបតេយ្យ សមភាព អារ្យធម៌ ។ល។ ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាល សង្ឃឹមថា សមមិត្តអ្នកតំណាងចូលរួមមហាសន្និបាត នឹងទទួលបានការគោរពរាប់អាន មនោសញ្ចេតនាយ៉ាងកក់ក្តៅ និងការយកចិត្តទុកដាក់របស់បក្ស រដ្ឋចំពោះជនរួមជាតិបណ្តាជនជាតិភាគតិច ពង្រីកនូវសមិទ្ធិផលដែលសម្រេចបាន និងធ្វើឱ្យជាក់ស្តែងលទ្ធផលនៃមហាសន្និបាត ដើម្បីរួមគ្នាខិតខំពុះពារអនុវត្តជោគជ័យលើលិខិតប្តេជ្ញានៃមហាសន្និបាត។ លះបង់កម្លាំងកាយ កម្លាំងប្រាជ្ញា ក្នុងកិច្ចការកសាងនិងអភិវឌ្ឍន៍ប្រទេសវៀតណាម៕
យោង៖ កាសែតជនជាតិនិងអភិវឌ្ឍន៍ -ប្រែសម្រួល៖ លីសៀ