កីឡា - ទេសចរណ៍ ទេសចរណ៍

08/02/2021 - 15:41

ចូល​ឆ្នាំ​ថ្មី​តឹង​សឺវ​នេះ​ទៅ​ទីណា?

ជំនួស​ឱ្យ​ការ​ចម្អិន​ម្ហូប​អា​ហារ និង​ការ​បរិភោគ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ ប្រ​ជា​ជន​ជាច្រើន​បាន​ជ្រើស​ការ​ជួប​ជុំ​ គ្រួ​សារ​ដោយ​ការ​ទៅ​ទេស​ចរ​ទៅ​វិញ​។​ ដូច្នេះ​ ប៉ុន្មាន​ថ្ងៃ​មុន​និង​ក្នុង​អំ​ឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​តឹង​សឺវ ឆ្នាំ​២០២១ តើប្រិយ​មិត្ត​នឹង​ធ្វើ​ដំណើរ​ទៅ​ទីណា?

សិស្ស​បឋម​សិក្សា​ក្រុង​កឹង​ធើ ធ្វើ​ដំណើរ​កម្សាន្ត​នាម​ណ្ឌល​ទេស​ចរណ៍​អុង​ដេ។​

ក្នុង​អំ​ឡុង​ប៉ុន្មាន​ថ្ងៃ​ត្រៀម​ទទួល​បុណ្យ​ចូល​ឆ្នាំ​តឹង​សឺវ ផ្សារ​ផ្សោ មាន​ភាព​កុះ​ករ​សប្បាយ​រីក​រាយ​ជាង​ ដោយ​អ្នក​ទិញ​ និង​អ្នក​លក់​។​ ទីតាំង​ទេស​ចរណ៍​ក៏​កាន់​តែ​ច្រើន​ កម្ម​វិធី​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​មាន​ភាព​ពុះ​ពោរ​ជាង​ដែរ​។​ ឆ្នាំ​នេះ​ នៅ​ក្រុង​ កឹង​ធើ កម្ម​វិធី​ “សម្រស់​និទាឃ​រដូវ​តាម​ដងវិថី​” រៀប​ចំ​ដោយ​មន្ទីរ​វប្ប​ធម៌​កីឡា​ក្រុង​កឹង​ធើ បាន​ប្រារព្ធ​ឡើង​នៅ​សារ​មន្ទីរ​ ចាប់​ពីថ្ងៃ​ទី២៨ ខែមក​រា​ដល់​ថ្ងៃ​ទី១ ខែក​ុម្ភៈ​ ឆ្នាំ​ ២០២១ ដោយ​មាន​សកម្ម​ភាព​ជាច្រើន​ មាន​ដូច​៖ ការ​សម្តែង​បង្ហាញ​របរ​សិប្ប​កម្ម​ប្រ​ពៃណី​ ល្បែង​ប្រ​ជា​ប្រិយ​ ម្ហូប​អា​ហា​ររបស់​បណ្តា​ជន​ជាតិ​កិញ-ចិន​-ខ្មែរ​... ក្នុង​នោះ​ “វិថី​អុងដូ” នៅ​ខាង​មុខ​សារ​មន្ទីរ​ក្រុង​ មាន​សកម្ម​ភាព​កម្សាន្ត​សប្បាយ​ជាបន្ត​បន្ទាប់​ ចាប់​ពីថ្ងៃ​បើក​ពិធី​រហូត​ដល់​ថ្ងៃ​៥ ខែ១ ឆ្នាំ​២០២១ (ចន្ទ​គតិ​) នេះ​គឺ​ជាទីតាំង​ចារ​អក្ខរា​វិចិត្រ​ ជូន​អក្សរ​ ណែនាំ​ឆ្លង​កាត់​បទ​ពិសោធន៍.ភ្ញៀវ​ទេស​ចរ​អាច​ធ្វើ​ដំណើរ​កម្សាន្ត​សប្បាយ​នៅ​ទីនេះ​ក្នុង​ឱកាស​ចូល​ ឆ្នាំ​។​

ក្នុង​អំ​ឡុង​ប៉ុន្មាន​ថ្ងៃ​ចូល​ឆ្នាំ​ មាន​ទី​តាំង​ជា​ច្រើន​ដែល​ភ្ញៀវ​ទេស​ចរ​អា​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នោះ​គឺ​ វិថី​អុង​ចាញ ខណ្ឌ​កៃ​រុាំង មណ្ឌល​ទេស​ចរណ៍​អុងដេ នៅ​ផុង​ដៀង.នៅ​វិថី​អុង​ចាញ ភ្ញៀវ​ទេស​ចរ​នឹង​មាន​ឱកាស​ថត​យក​រូប​ភាព​ដ៏​ស្រស់​ស្អាត​ទុក​ជា​អនុ​ស្សាវ​រីយ៍​អំ​ពី​លក្ខណៈ​បុណ្យ​ចូល​ឆ្នាំ​ តាម​បែប​បុរាណ។​ រីឯ​មណ្ឌល​ទេស​ចរណ៍​អុង​ដេ ភ្ញៀវ​ទេស​ចរ​មាន​ស្ទូឌី​យោ ទូលាយ​ ស្រស់​ស្អាត​ អាច​បង្វិល​កាំ​មេរ៉ា ថត​រូប​តាម​ចំ​ណង់​ចំ​ណុល​ចិត្ត​។​ ពិសេស​ មណ្ឌល​ទេស​ចរណ៍​នេះ​ ថែម​ទាំង​មាន​សេវា​បម្រើ​ម្ហូប​អា​ហារ កន្លែង​ស្នាក់​នៅ​ និង​ល្បែង​ប្រ​ជា​ប្រិយ​ផង​ដែរ​ ដោយ​តម្លៃ​សម​រម្យ​ ។​ បើ​បាន​ចំ​ណាយ​ពេល​មួយ​ថ្ងៃ​ ដើម្បី​ទទួល​អា​រម្មណ៍​រីក​រាយ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ គឺ​ជា​ការ​ឆ្លង​កាត់​បទ​ពិសោធន៍​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ជា​ទីបំ​ផុត​ ។​

ខេត្ត​ដុង​ថាប រៀប​ចំ​សប្តាហ៍​វប្ប​ធម៌​ ទេស​ចរណ៍​ដុង​ថាប ចាប់​ពីថ្ងៃ​ទី២២ ដល់​ថ្ងៃ​ទី២៧ ខែមក​រា​ ឆ្នាំ​២០២១ នៅ​ទីក្រុង​សែ​ដែក​ ។​ បើ​ប្រ​សិន​ជា រៀប​ចំ​ពេល​វេលា​ធ្វើ​ដំណើរ​ទៅ​មិន​បាន​មុន​ពេល​ចូល​ឆ្នាំ​ថ្មី​តឹង​សឺវនោះ​ទេ ភ្ញៀវ​ទេស​ចរ​ក៏​អាច​ទស្សនា​កម្សាន្ត​អា​រម្មណ៍​ជា​មួយ​នឹង​ផ្កា​លម្អ​នៅ​ដុង​ថាប​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដែរ​។​ ដ្បិត​អី​ ភូមិ​របរដាំ​ផ្កា​តឹង​ហ្វីដុង​ មាន​ អ្នក​ចំ​ការ​ជាច្រើន​ធ្វើ​ទេស​ចរ​ផង​ដែរ​ ម៉្លោះ​ហើយ​ អាច​ធានា​ថា​ផ្កា​តែង​រីក​ស្គុស​ស្គាយ​ស្វាគមន៍​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ​៕​

                  ហាថា​ញ - វ៉ាន់​តឹន

ចែករំលែកអត្ថបទ