19/01/2021 - 08:21

ឧបត្ថម្ភ​ជន​រួម​ជាតិ​ខ្មែរ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ

រយៈ​ពេល​៥​ឆ្នាំ​កន្លង​ គ្រួ​សារ​ប្រ​ជា​ជន​ខ្មែរ​ជាច្រើន​នៅ​ឃុំ​ធើយ​ដុង​ ស្រុក​កើ-ដ ក្រុង​កឹង​ធើ បាន​អង្គ​ការ​មហា​ជន​ភូមិ​ភាគ​ឧបត្ថម្ភ​ក្នុង​ការ​រក​ទទួល​ទាន​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ល។​

បង​ថាច់​កា នៅ​ភូមិ​ធើយ​ស្វឹង​ ចិញ្ចឹម​គោ​ក្នុង​មួយ​ឆ្នាំ​ចំ​ណេញ​បាន​ពី​ ៥០-៦០ លាន​ដុង​ បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ រូប​ថត​៖ អាញ់យុង

ប្រកប​កិច្ច​ការ​នឿយ​ហត់​ជាច្រើន​ឆ្នាំ​ ប៉ុន្តែ​ជីវ​ភាព​របស់​គ្រួ​សារ​បង​ថាច់​កា នៅ​ភូមិ​ធើយ​ស្វឹង​ ឃុំ​ធើយ​ដុង​ នៅ​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​ក្រលំ​បាក​ដដែល​។​ ឆ្នាំ​ ២០១៧ បង​ក៏​បាន​អង្គ​ការ​មហា​ជន​ភូមិ​ភាគ​ឧបត្ថម្ភ​ឱ្យ​បុល​ដើម​ទុន​អនុគ្រោះ​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម ​។​  បង​ថាច់​កា   ឱ្យដឹង៖“ដំ​បូង​ បាន​ភូមិ​ភាគ​ឧបត្ថម្ភ​បុល​ដើម​ទុន​ ២០ លានដុង​ ខ្ញុំ​ទិញ​គោ​ ៤​ ក្បាល​យក​មក​ចិញ្ចឹម​។​ មក​ទល់​ពេល​នេះ​  គោ​កើត​កូន​បាន​ជាង ​១០ ​ក្បាល​។​ ក្នុង​រយៈ​ពេល ​៣ ​ឆ្នាំ​មក​នេះ​ មួយ​ឆ្នាំ​ៗ​ខ្ញុំ​លក់​គោ​សាច់​ពី ​៤-៥​ ក្បាល​ ចំ​ណេញ​ពី ​៥០-៦០ លាន​ដុង​។​  ពេល​មាន​ទុន​ ខ្ញុំ​ជួល​ដី​ បើក​តៀម​លក់​គុយ​ទាវ​សាច់​គោ​នៅ​មជ្ឈ​មណ្ឌល​ឃុំ​ធើយ​ស្វឹង​ ក្នុង​មួយ​ថ្ងៃ​ចំ​ណេញ​ពីរ​បី​រយ​ពាន់​ដុង​។​ គ្រួ​សារ​សន្សំ​សំ​ចៃ​សង់​បាន​ផ្ទះ​ឥដ្ឋ​នឹង​គេ”។​

តាម​ប្រ​សាសន៍​បង​ស្រី​ឡេធី​ភឿងយុង ប្រ​ធាន​សមាគម​សហព័ន្ធ​នារី​ឃុំ​  ឱ្យ​ដឹង​៖ ៥​ឆ្នាំ​កន្លង​ សមាគម​សហព័ន្ធ​នារី​ឃុំ​បាន​ឧបត្ថម្ភ​បង​ប្អូន​ស្រី្តមេផ្ទះ​ ៥៦ ​នាក់​បុល​ប្រាក់​ជាង ២ ពាន់​លាន​ដុង​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​។​ ពេល​មាន​ទុន​ បង​ប្អូន​នា​រី បាន​ពង្រីក​ការ​ចិញ្ចឹម​សត្វ​ លក់​ដូរ​ ឬ​ជួល​ដី​ ដើម្បី​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ម្ល៉ោះ​ហើយ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ តួយ៉ាង​ដូច​ប​ងស្រី​យ័ញ​ធីថៀង នៅ​ភូមិ​ធើយ​ស្វឹង​ជាដើម​។​ បង​ស្រី​ បុល​ដើម​ទុន ​៤០ លាន​ដុង​ យក​មក​សង់​ទ្រុង​ចិញ្ចឹម​ជ្រូក​ និង​ជួល​ដី ២ កុង​ដាំ​ឃ្លោក​ត្រឡាច​ ក្នុង​មួយ​ឆ្នាំ​រក​បាន​ប្រាក់​ចំ​ណូល​ជិត​ ១០០ លាន​ដុង​។​ល។​

ក្នុង​រយៈ​ពេល ​៥ ​ឆ្នាំ​កន្លង​ សមាគម​កសិករ​ឃុំ​ក៏​បាន​ឧបត្ថម្ភ​សមា​ជិក​ជន​ជាតិ​ខ្មែរ​ ៤៨ នាក់ បុល​ទុន​អនុគ្រោះ​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ ជាមួយ​ទឹក​ប្រាក់​ប្រ​មាណ​ ២,១៨ ពាន់​លាន​ដុង​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។​ មក​ទល់​ពេល​នេះ​ ក្នុង​ឃុំ​គ្មាន​នៅ​សមាជិក​កសិករ​ជន​ជាតិ​ខ្មែរ​ក្រី​ក្រឡើយ​។​ តួយ៉ាង​ដូច​បង​យ័ញ​ថាយ សមាជិក​សាខា​សមាគម​កសិករ​ភូមិ​ធើយ​ផុង បុល​ដើម​ទុន​ ៥២​ លាន​ដុង ​បើកតៀម​ឱ្យ​ប្រ​ពន្ធ​លក់​សារ​ពើ​ភណ្ឌ​នៅ​ផ្ទះ​។​ ចំ​ណែក​គាត់​វិញ​ រៀង​រាល់​ថ្ងៃ​ទៅ​ធ្វើ​កម្ម​ករ​សំ​ណង់​រក​ប្រាក់​ចំ​ណូល​បន្ថែម​។​ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ គ្រួ​សារ​បង​រក​បាន​ប្រាក់​ចំ​ណូល​ជាង​ ១០០ លាន​ដុង​ បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រកាល​ពី​ចុង​ឆ្នាំ​ ២០១៩។​ 

ទន្ទឹម​នឹង​ជំ​នួយ​ដើម​ទុន​ ៥ ឆ្នាំ​កន្លង​ អង្គ​ការ​មហា​ជន​ក្នុង​ឃុំ​ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង​។​ ក្នុង​នោះ​ បាន​បើក​បង្រៀន​ត្បាញ​ខ្សែ​ជ័រ ១ ថ្នាក់​ ជូន​ពល​ករ​ចំ​នួន​ ៣៥ នាក់ ជួយ​ឱ្យ​ពលករ​ម្នាក់ៗ​ឆ្លៀត​ពេល​ទំ​នេរ​រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម​ពី​ ៤០.០០០-៥០.០០០ ដុង​/ថ្ងៃ​។​ ជា​ពិសេស​ ឃុំ​ក៏​បាន​ទំ​នាក់​ទំ​នង​ជា​មួយ​អា​ជីវ​កម្ម​ទាំង​ឡាយ​នៅ​មណ្ឌល​ឧស្សា​ហកម្ម​ត្រា​ណុក ឧទ្ទេស​នាម​ពលករ​ជន​ជាតិ​ខ្មែរ​ជា​ច្រើន​រូប​ចូល​ធ្វើ​ការ​។​ល។​ ក្រៅ​ពី​នេះ​ ផ្នែក​ និង​អង្គ​ការ​មហា​ជន​ក្នុង​ឃុំ​ ក៏​បាន​កៀរ​គរ​ប្រ​ភព​ធន​ធាន​ឯទៀត​ដើម្បី​ឧបត្ថម្ភ​ជន​ជាតិ​ខ្មែរ​ ជាង​ ៥០ គ្រួ​សារ​សង់​ផ្ទះ​ផង​ដែរ​។​

ឃុំ​ធើយ​ដុង​ មាន​ជន​រួម​ជាតិ​ខ្មែរ​ចំ​នួន​ ២៣៩ គ្រួ​សារ​ ដោយ​មាន​ចំ​នួន​ប្រ​ជា​ជន​ប្រ​មាណ​ ៩៧០ នាក់។​ ឆ្នាំ​ ២០១៥ ទូទាំង​ឃុំ​ មាន​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ ៦០ គ្រួ​សារ​។​ លោក​យ័ញ​ថាញ់ លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ធើយ​ដុង​ ឱ្យ​ដឹង​៖ អា​ស្រ័យ​ការ​ឧបត្ថម្ភ​ឱ្យ​បុល​ដើម​ទុន​ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ឧទ្ទេស​នាម​រក​ការ​ងារ​ធ្វើ​និង​ឧបត្ថម្ភ​សង់​ផ្ទះ​។​ល។​ មក​ទល់​ពេល​នេះ​ ជន​រួម​ជាតិ​ខ្មែរ​ដែល​ក្រី​ក្រទាំង​ ៦០ គ្រួ​សារ​កាល​ពី​មុន​ បាន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ៕​  

                               អាញ់យុង- លីសៀ

ចែករំលែកអត្ថបទ