នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀងស្វឹងភុក បានចុះហត្ថលេខាប្រកាសឱ្យប្រើសេចក្តីសម្រេចលេខ ៣៩/២០២០/ QĐ-TTg ស្តីពីលក្ខឋានកំណត់បណ្តាជនជាតិនៅជួបការលំបាកច្រើន និងមានការលំបាកដោយឡែក ដំណាក់កាល ២០២១-២០២៥។ សេចក្តីសម្រេចនេះ មានសុពលភាពអនុវត្តចាប់ពីថ្ងៃ ១៥/២/២០២១។
ជនជាតិឡូឡូ ជាជនជាតិមួយក្នុងចំណោមជនជាតិទាំង ១៦ ដែលមានប្រជាជនក្រោម ១០.០០០ នាក់នៅវៀតណាម មានប្រវត្តិសាស្រ្តដ៏យូរលង់ និងមានលក្ខណៈវប្បធម៌ប្រពៃណីដ៏ពិសេស។ រូប៖ thegioidisan.vn
មុខសញ្ញាអនុវត្តក្នុងសេចក្តីសម្រេចនេះ រួមមានដូច៖ ជនជាតិភាគតិចដែលរស់នៅលំនឹង ក្លាយជាសហគមន៍លើភូមិសាស្រ្ត ឃុំតំបន់ III និងភូមិលំបាកខ្លាំងចំណុះតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ តាមការកំណត់ដែលមានចែងក្នុងសេចក្តីសម្រេចលេខ ៣៣/QĐ-TTG ចុះថ្ងៃ ១២/១១/២០២០ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងលក្ខឋានដែលបានចែងក្នុងមាត្រា ៣ នៃសេចក្តីសម្រេចនេះ។ គ្រប់ស្ថាប័ន អង្គការ បុគ្គលដែលពាក់ព័ន្ធ។
មានលក្ខឋានចំនួន ២ កំណត់បណ្តាជនជាតិនៅជួបការលំបាកច្រើន និងការលំបាកដោយឡែក។ ទីមួយ ៖ ជនជាតិនៅជួបការលំបាកច្រើន គឺជាជនជាតិឋិតក្នុងមុខសញ្ញាបានចែងក្នុងវាក្យខណ្ឌ ១ មាត្រា ២ នៃសេចក្តីសម្រេចនេះ ដើម្បីឆ្លើយតបទៅនឹងលក្ខឋានមួយក្នុងចំណោមលក្ខឋានទាំងឡាយ ដូចខាងក្រោម៖ មានអត្រាគ្រួសារក្រីក្រខ្ពស់ជាង ១,៥ ដងឡើងទៅ បើប្រៀបនឹងមធ្យមភាគរួមនៃអត្រាគ្រួសារក្រីក្ររបស់ជនជាតិភាគតិចទាំង ៥៣ ។ មានអត្រាមនុស្សចាប់ពីអាយុ ១៥ ឆ្នាំឡើងទៅ មិនចេះអាន មិនចេះសរសេរភាសាសកលខ្ពស់ជាង ១,៥ ដង បើប្រៀបនឹងមធ្យមភាគរួមនៃអត្រាមនុស្សចាប់ពីអាយុ ១៥ ឆ្នាំឡើងទៅ មិនចេះអាន មិនចេះសរសេរភាសាសកលរបស់ជនជាតិភាគតិចទាំង ៥៣; មានអត្រាមរណភាពនៃកុមារក្រោមអាយុ ១ ឆ្នាំខ្ពស់ជាង ១,៥ ដង បើប្រៀបនឹងមធ្យមភាគរួមលើអត្រាមរណភាពនៃកុមារក្រោមអាយុ ១ ឆ្នាំ របស់ជនជាតិភាគតិចទាំង ៥៣ ។ ទីពីរ ៖ ជនជាតិមានការលំបាកដោយឡែក គឺជាជនជាតិឋិតក្នុងមុខសញ្ញាបានចែងក្នុងវាក្យខណ្ឌ ១ មាត្រា ២ នៃសេចក្តីសម្រេចនេះ និងមានប្រជាជនក្រោម ១០.០០០ នាក់ ។
ថវិកាដែលរៀបចំអនុវត្តនិងធ្វើសំណុំបែបបទ កំណត់បណ្តាជនជាតិភាគតិចនៅជួបការលំបាកច្រើន និងការលំបាកដោយឡែក ដំណាក់កាល ២០២១-២០២៥ ធានាដោយថវិការដ្ឋ យោងតាមការធ្វើវិមជ្ឈការថវិការដ្ឋជាធរមាន ៕
ប្រភពៈ ទីភ្នាក់ងារសារព័ត៌មានវៀតណាម - ប្រែសម្រួល៖ លីសៀ