មន្ទីរពេទ្យពហុព្យាបាលខេត្តសុកត្រាំង ត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត បង្កើនកម្រិតឡើងជាមន្ទីរពេទ្យកម្រិតI។ នេះគឺជាកម្លាំងចលករដើម្បីមន្ទីរពេទ្យអនុវត្តល្អជាងទៀតនូវការងារថែទាំសុខភាពជូនប្រជាជនក្នុងរយៈពេលខាងមុខ។
វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យពហុព្យាបាលសុកត្រាំង កំពុងពិនិត្យនិងព្យាបាលដល់អ្នកជំងឺ។
ឆ្នាំ ២០១៦ មន្ទីរពេទ្យពហុព្យាបាលខេត្ត បានដាក់ឱ្យដំណើរការដោយមានទ្រង់ទ្រាយជាង ៩០០ គ្រែ។ ឆ្នាំ ២០១៨ មន្ទីរពេទ្យត្រូវបានក្រសួងសុខាភិបាល និងគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ផ្តល់សច្ចាប័នគម្រោងកសាងមន្ទីរពេទ្យរណបនិងជាមន្ទីរពេទ្យរណបនៃមន្ទីរពេទ្យមហាវិទ្យាល័យ ឱសថសាស្រ្តក្រុងហូជីមិញផងដែរ។ លុះដល់ឆ្នាំ ២០២០ មន្ទីរពេទ្យពហុព្យាបាលបានបង្កើនកម្រិតជាមន្ទីរពេទ្យកម្រិតI។
មន្ទីរពេទ្យពហុព្យាបាលសុកត្រាំង។
មន្ទីរពេទ្យពហុព្យាបាលខេត្តមានមូលដ្ឋានសម្ភារៈ បំពាក់គ្រឿងបរិក្ខារពេទ្យទំនើបៗ ដើម្បីអនុវត្តនូវបច្ចេកទេសខ្ពស់ក្នុងការធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺ ដូច៖ ប្រើប្រព័ន្ធម៉ាស៊ីនថតឆ្លុះ DSA, ម៉ាស៊ីនថតឆ្លុះ ECMO ឬម៉ាស៊ីនថតឆ្លុះដោយប្រើដែនម៉ាញេទិច (MRI) ១.៥ Tesla, ម៉ាស៊ីនថតឆ្លុះ CT-Scanner ១២៦ ស្លាយ, ម៉ាស៊ីនCT-Scanner ១៦ ស្លាយ, មានបន្ទប់វះកាត់ទំនើបៗចំនួន ១២ ឆ្លើយតបទៅនឹងតម្រូវការធ្វើរោគវិនិច្ឆ័យ ព្យាបាលនិងមានម៉ាស៊ីនធ្វើតេស្តទំនើបៗជាច្រើនទៀត។ ទន្ទឹមនឹងនោះ មានបច្ចេកទេសថ្មី និងបច្ចេកទេសខ្ពស់ ដូច៖ បច្ចេកទេសអន្តរាគមន៍ដោយរឺស័រ (stent) ក្នុងសរសៃឈាម អន្តរាគមន៍ដោយប្រើរឺស័រ (stent) ក្នុងសរសៃឈាមខួរក្បាល បច្ចេកទេសអុកស៊ីតកម្មឈាមភ្នាសខាងក្រៅ (ECMO) វះផ្លាស់សន្លាក់ឆ្អឹងក្រលៀនដោយសិប្បនិមិត្តជាដើម។ ត្រូវបានអនុវត្តបង្កទំនុកចិត្តចំពោះអ្នកជំងឺ។ បងស្រីតូធីគីមហួង មកព្យាបាលជំងឺផ្នែកបេះដូង ឱ្យដឹង៖ “ដោយសារវេជ្ជបណ្ឌិតធ្វើអន្តរាគមន៍បេះដូងទាន់ពេល បានជានាងខ្ញុំរស់ឡើងវិញ។ សព្វថ្ងៃ មន្ទីរពេទ្យមានវេជ្ជបណ្ឌិតពូកែ អស់ពីចិត្ត និងបំពាក់បរិក្ខារពេទ្យទំនើបៗ បន្ទប់អ្នកជំងឺស្អាតបាត ម្ល៉ោះហើយនាងខ្ញុំស្ងប់ចិត្ត ពេលមកពិនិត្យព្យាបាល”។ មហាបរិញ្ញាវេជ្ជបណ្ឌិត ត្រឿងទូត្រាច់ ប្រធានផ្នែករោគគ្រឿងក្នុងសរសៃឈាមបេះដូង និងផ្នែកថែទាំសុខភាពមនុស្សចាស់ ឱ្យដឹង៖ “អាស្រ័យមានបច្ចេកទេសអន្តរាគមន៍បេះដូង និងដោយប្រើរឺស័រ (stent) មន្ទីរពេទ្យបានសង្គ្រោះអាយុជីវិតអ្នកជំងឺបេះដូងរាប់ពាន់នាក់។ យើងខ្ញុំនឹងបន្តការរៀនសូត្របង្កើនមុខជំនាញ ដើម្បីបម្រើការពិនិត្យ ព្យាបាលជំងឺជូនប្រជាជនឱ្យបានល្អជាងទៀត”។
វេជ្ជបណ្ឌិតឯកទេស II ង្វៀងធីឡាក នាយិកាមន្ទីរពេទ្យពហុព្យាបាលខេត្តសុកត្រាំង ឱ្យដឹង៖ “មន្ទីរពេទ្យពហុព្យាបាលខេត្ត នឹងបន្តការបណ្តុះបណ្តាលកងជួរបុគ្គលិកមានកម្រិតឯកទេសខ្ពស់ និងផ្សព្វផ្សាយនូវបច្ចេកទេសថ្មី មុខជំនាញខ្ពស់ដើម្បីសក្តិសមជាមន្ទីរពេទ្យឈានមុខរបស់ខេត្តសុកត្រាំង”៕
យ្វីអាញ់-លីសៀ