សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ បានរៀបចំបូកសរុបការងារពុទ្ធសាសនាឆ្នាំ ២០២០ និងផ្សព្វផ្សាយ ទិសដៅភារកិច្ច ២០២១។
សមូហភាពនិងបុគ្គល ទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការរណសិរ្ស
មាតុភូមិវៀតណាមខេត្ត។
ឆ្នាំកន្លង ទន្ទឹមនឹងការចលនាព្រះសង្ឃ អនុវត្តល្អការងារពុទ្ធសាសនា អប់រំផ្នែកពុទ្ធិកសិក្សាសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ក៏បានអំពាវនាវព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទទាំងអស់រួមវិភាគទានទឹកប្រាក់បានជាង ២៥ ពាន់លានដុង។ ផ្តើមពីប្រភពមូលនិធិនេះ សមាគមបានរួមចំណែកជាមួយរដ្ឋអំណាច និងរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ អនុវត្តល្អនូវការងារសុខុមាលភាពសង្គម ដូច៖ សង់ផ្ទះមហាសាមគ្គី ឧបត្ថម្ភការងារបង្ការប្រឆាំងជំងឺ Covid-១៩ ឧបត្ថម្ភប្រជាជនភូមិភាគកណ្តាលរងគ្រោះដោយទឹកជំនន់ជាដើម។ ឆ្នាំ ២០២១ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ បន្តការជំរុញខ្លាំងក្លាការងារឃោសនា ផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ។
ក្នុងឱកាសនេះដែរ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ បានប្រទានប័ណ្ណសរសើរដល់សមូហភាព ចំនួន ៤ និងបុគ្គល ១២ អង្គ ដែលមានស្នាដៃឆ្នើមក្នុងការងារឆ្នាំ ២០២០៕
សឺនម៉ាល័យ-លីសៀ