ឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង បានផ្សព្វផ្សាយអនុវត្តទម្រង់ “កាមេរ៉ាត្រួតពិនិត្យសន្តិសុខ”។ ទម្រង់នេះ បានពង្រីកប្រសិទ្ធភាព និងបានប្រជាជនគាំទ្រដោយអស់ពីចិត្ត។
នគរបាលឃុំភូមី គ្រប់គ្រងប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យលើភូមិសាស្រ្ត។
ភូមីជាឃុំស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាល មានជនរួមជាតិខ្មែររស់នៅជាង ៩២% ហើយជាឃុំជាប់ព្រំប្រទល់នឹងឃុំជាច្រើនទៀត ម្ល៉ោះហើយស្ថានភាពសន្ដិសុខសណ្ដាប់ធ្នាប់មានភាពស្មុគស្មាញ។ ចំពោះមុខស្ថានភាពនោះ នគរបាលឃុំភូមីបានផ្សព្វផ្សាយទម្រង់ “កាមេរ៉ាត្រួតពិនិត្យសន្តិសុខ”។ វរសេនីយ៍ទោ វឿងមិញខ្វា ប្រធាននគរបាលឃុំភូមី ឱ្យដឹង៖ “ឃុំបានជ្រើសរើសភូមិពពុះទឹកធ្វើជាភូមិគំរូ ដើម្បីផ្សព្វផ្សាយបំពាក់កាមេរ៉ាចំនួន ៦ គ្រឿង ពីព្រោះភូមិនេះមានភូមិសាស្រ្តដ៏សំខាន់ជាប់ព្រំប្រទល់នឹងសង្កាត់នានារបស់ក្រុងសុកត្រាំង។ អាស្រ័យមានកាមេរ៉ា ទើបកម្លាំងនគរបាលអាចតាមដាន ត្រួតពិនិត្យភូមិសាស្រ្តបានទាំងយប់ទាំងថ្ងៃ ម្ល៉ោះហើយករណីបំពានច្បាប់ថយចុះជាង ៥០%។ មកទល់ពេលនេះ នៅតាមច្រកចូលកាន់ភូមិ តែងបានបំពាក់កាមេរ៉ាសន្តិសុខត្រួតពិនិត្យទាំងអស់”។
ប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យ ត្រូវបានភ្ជាប់ដែលប្រព័ន្ធ Wifi គ្រប់គ្រងដោយម៉ាស៊ីនមេ ដាក់នៅទីស្នាក់ការនគរបាលឃុំ ហើយពិនិត្យមើលដោយទូរស័ព្ទឆ្លាតវៃ។ តាមរយៈរូបភាពពីកាមេរ៉ា កម្លាំងសមត្ថកិច្ចកត់សម្គាល់មុខសញ្ញាបម្រើការបានល្អក្នុងការសើុបអង្កេត វិនិច្ឆ័យច្បាស់លាស់នូវហេតុការណ៍ទាក់ទងនឹងសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍។ កាមេរ៉ាសន្តិសុខនៅទាំងជួយឱ្យកម្លាំងនគរបាលឃុំ ទប់ស្កាត់ករណីបំពានច្បាប់បានទាន់ពេលទៀតផង។ លោកហ្វិញស្វឹងហ្វាង លេខាសាខាបក្សភូមិព្រែកពិន្ទង ឱ្យដឹង៖ “អាស្រ័យបានបំពាក់កាមេរ៉ា ហេតុនោះស្ថានភាពចោរលួចរបស់របរ យុវជនផ្តុំគ្នាពេលយប់ផឹកស៊ីថយចុះ។ ឥឡូវ ប្រជាជនក្នុងភូមិនៅទាំងម្ចាស់ការបំពាក់កាមេរ៉ានៅតាមផ្ទះទៀតផង ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ។ ប្រការនេះបង្ហាញឱ្យឃើញថា ស្មារតីយល់ដឹងក្នុងការបង្ការប្រឆាំងបទល្មើសរបស់មាមីងខ្មែរបានលើកកម្ពស់”។
មកទល់ពេលនេះ ឃុំភូមីចលនាបំពាក់កាមេរ៉ាបាន ៣៨ គ្រឿងនៅតាមច្រកចូលកាន់ភូមិ សរុបថវិកាជាង ២៥០ លានដុង។ ក្នុងនោះ ថវិការដ្ឋឧបត្ថម្ភ ៩០ លានដុង ក្រៅពីនោះប្រជាជននិងសប្បុរសជនរួមវិភាគទាន។ អាស្រ័យហេតុនោះ ជួយឱ្យកម្លាំងនគរបាលប្រទះឃើញវិនិច្ឆ័យករណីបំពានច្បាប់សុវត្ថិភាពចរាចរណ៍ និងរំសាយក្រុមយុវជនដែលផ្តុំគ្នាពេលយប់ជ្រៅ វាយប្រតបគ្នានិងជួបជុំគ្នាជន់មាន់៕
យ្វីអាញ់-វិមាន