05/01/2021 - 08:26

ផុល​ផុស​ចលនា​រៀន​សូត្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​

ជាច្រើន​ឆ្នាំ​កន្លង​ ចលនា​ “គ្រួ​សារ ​វង្ស​ត្រកូល​និង​សហគមន៍​រៀន​សូត្រ​ ” នៅ​ខេត្ត​សុក​ត្រាំង​ បាន​រីក​ផុល​ផុស​ក្នុង​នោះ​ នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ បាន​លេច​ឡើង​នូវ​គំ​រូ​គ្រួ​សារ ​វង្ស​ត្រកូល​និង​សហគមន៍​ឆ្នើម​ៗ​ជា​ច្រើន​។​

សមាគម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ ជូន​ប័ណ្ណ​សរ​សើរ​ដល់​គ្រួ​សារ​ វង្ស​ត្រកូល​ សហគមន៍ ​និង​អង្គ​ភាព​ឆ្នើម​ៗ​ក្នុង​ចលនា​រៀន​សូត្រ​។​

គម្រោង​ “ជំ​រុញ​ចលនា​រៀន​សូត្រ​អស់​មួយ​ជីវិត​ក្នុង​គ្រួ​សារ​ វង្ស​ត្រកូល​ សហគមន៍ ​អង្គ​ភាព​ដល់​ឆ្នាំ​ ២០២០”របស់​ខេត្ត​សុក​ត្រាំង​ មាន​ឥទ្ធិពល​យ៉ាង​សកម្ម​ដល់​ការ​លើក​កម្ពស់​ស្មារតី​យល់​ដឹង​ក្នុង​កម្មា​ភិបាល​និង​ប្រ​ជា​ជន​ក្នុង​ខេត្ត​ អំ​ពី​ការ​កសាង​សង្គម​រៀន​សូត្រ​ បង្ក​លក្ខណៈ​ឱ្យ​ប្រ​ជា​ជន​សិក្សា​ បង្កើន​ចំ​ណេះ​ដឹង​ បំ​ណិន​និង​កសាង​សង្គម​រៀន​សូត្រ​ជា​មួយ​នឹង​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​។​ គិត​មក​ទល់​នឹង​បច្ចុប្បន្ន​ ទូទាំង​ខេត្ត​បាន​ទទួល​ស្គាល់​គ្រួ​សារ​រៀន​សូត្រ​ចំ​នួន ១១៤.០០០ វង្ស​ត្រកូល​រៀន​សូត្រ​ចំ​នួន ៦៨៨ សហគមន៍​រៀន​សូត្រ​ចំ​នួន​ ៥៩៧ និង​អង្គ​ភាព​រៀន​សូត្រ​ចំ​នួន​ ៧២២។​

តួយ៉ាង​ដូច​គ្រួ​សារ​លោក​តាំង​ហ្វាធ្វឹង​ នៅ​ឃុំ​ថាម​ដូង​ ស្រុក​មី​ស្វៀង​។​ ក្នុង​ចំ​ណោម​កូន​ទាំង​ ៤ នាក់​របស់​លោក​ គឺមាន ២ នាក់​រៀន​ចប់​ថ្នាក់​អនុបណ្ឌិត​ និង ២ នាក់​ចប់​មហា​វិទ្យា​ល័យ​ មាន​ការ​ងារ​ធ្វើ​លំ​នឹង​។​ លោក​ធ្វឹង​ ឱ្យ​ដឹង​៖ “ពី​មុន​ គ្រួ​សារ​នៅ​ជួប​ការ​លំ​បាក​ច្រើន​ ខ្ញុំ​នៅ​តែបង្ក​លក្ខណៈ​ល្អ​បំ​ផុត​ឱ្យ​កូន​ៗ​រៀន​សូត្រ​ ដើម្បី​ក្លា​យជាអ្នក​មាន​វិជ្ជា​សម្បត្តិ​និង​ចរិយា​សម្បត្តិ​បម្រើ​ប្រ​ទេស​ជាតិ​។​ បច្ចុប្បន្ន​ ខ្ញុំ​នៅ​តែ​ដាស់​តឿន​កូន​ចៅ​ឱ្យ​ខំប្រឹង​រៀន​សូត្រ​ដើម្បី​អនា​គត​បាន​ភ្លឺ​ស្វាង​”។​ ចំ​ណែក​លោក​ត្រឹង​មិញ​ហីវ តំ​ណាង​ត្រកូល​ត្រឹង​ នៅ​ឃុំ​ថើយ​អាង​ហោយ​ ស្រុក​កេសាច់ ឱ្យ​ដឹង​៖ “ចាប់​តាំង​ពី​ឆ្នាំ ២០១០ មក​ទល់​នឹង​បច្ចុប្បន្ន​ ត្រកូល​ត្រឹង​ បង្កើត​មូល​និធិ​ជំ​រុញ​ការ​សិក្សា​ប្រ​ចាំ​ឆ្នាំ​សម្រាប់​ឧបត្ថម្ភ​ដល់​សិស្ស​រៀន​គ្រាន់​បើ​ រៀន​ពូកែ​ និង​សិស្ស​ប្រ​ឡង​ជាប់​មហា​វិទ្យា​ល័យ​ក្នុង​វង្ស​ត្រកូល​។​ នេះ​គឺដើម្បី​លើក​ទឹក​ចិត្ត​ ជំ​រុញ​ស្មារតី​កូន​ចៅ​ក្នុង​វង្ស​ត្រកូល​ប្រ​ឡង​ប្រ​ណាំង​រៀន​សូត្រ​។​ ហេតុ​នេះ​ ក្នុង​ត្រកូល​ត្រឹង​ អ្នក​ដែល​មាន​កម្រិត​វិជ្ជា​ថ្នាក់​បណ្ឌិត​ អនុបណ្ឌិត​ និង​មហា​វិទ្យា​ល័យ​ចំ​នួន​ ៤២ នាក់ កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​តាម​ស្ថាប័ន​បក្ស​ រដ្ឋ​”។​

គ្រូ​បង្រៀន​ប្រ​ជា​ជន​ ឡឹម​អែស​ ប្រ​ធាន​សមាគម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ ចលនា​គ្រួ​សារ​ វង្ស​ត្រកូល​ សហគមន៍​និង​អង្គ​ភាព​រៀន​សូត្រ​កាន់​តែមាន​ភាព​ផុល​ផុស​ និង​ទទួល​បាន​ការ​គាំ​ទ្រយ៉ាង​សកម្ម​របស់​ប្រ​ជា​ជន​ ព្រម​ទាំង​បាន​សង្គម​ផ្តល់​កិត្តិ​យស។​ ជាពិសេស​ គឺចលនា​រៀន​សូត្រ​មួយ​ជីវិត បាន​រីក​ផុល​ផុស​ដល់​គ្រួ​សារ​និង​គ្រប់​ភូមិ​ស្រុក​។​ បន្ត​ប្រ​វេណី​របស់​គ្រួ​សារ​ វង្ស​ត្រកូល​ ឪ​ពុក​ម្តាយ​បាន​អប់​រំដល់​ជំ​នាន់​យុវវ័យ​ឱ្យ​មាន​ការ​ត្រិះ​រិះ​ យល់​ដឹង​អំ​ពី​ការ​រៀន​សូត្រ​ ដើម្បី​បង្កើន​កម្រិត​ប្រ​ជា​បញ្ញា​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​មុខ​មាត់​ភូមិ​ស្រុក​មាន​ភាព​ផ្លាស់​ថ្មី​”៕​

                                                           លីធាន​-មុនី

ចែករំលែកអត្ថបទ