28/12/2020 - 08:58

សេច​ក្តី​កំ​ណត់​របប​ជម្រើស​សិស្ស​ និស្សិត​ជន​ជាតិ​ភាគ​តិច​

រដ្ឋាភិ​បាល​ទើប​ប្រ​កាស​ឱ្យ​ប្រើ​អនុក្រឹត្យ​លេខ ១៤១/២០២០/NĐ-CP ស្តីពី​សេច​ក្តី​កំ​ណត់​របប​ជម្រើស​សិស្ស​ និស្សិត​ជន​ជាតិ​ភាគ​តិច​។​

សិស្ស​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ ក្នុង​ម៉ោង​អនុវត្ត​ជាក់​ស្ដែង​។​

ឆ្លង​តាម​រយៈ​នោះ​ សិក្ខា​កាម​ដែល​បាន​ទទួល​របប​ជម្រើស​នោះ​គឺ៖ ជន​ជាតិ​ភាគ​តិច​ដែល​មាន​ចំ​នួន​មនុស្ស​តិច ​ជន​ជាតិ​ភាគ​តិចរស់​នៅ​តំ​បន់​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក​ខ្លាំង​ មិន​ទាន់​មាន​ឬ​មាន​ចំ​នួន​តិច​កង​ជួរ​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជា​ជន​ជាតិ​ភាគ​តិច​។​ សិក្ខា​កាម​ដែល​បាន​ជម្រើស​ ត្រូវ​ឆ្លើយ​តប​តាម​បទ​ដ្ឋាន​រួម​ ដូច​៖ ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍​ពី​ ៥ ​ឆ្នាំ​ឡើង​ទៅ​ គិត​ដល់​ឆ្នាំ​ដែល​ជម្រើស​ នៅ​តំ​បន់​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក​ខ្លាំង​ មាន​ឪ​ពុក​ម្ដាយ​បង្កើត​ឬ​ឪ​ពុក​ម្ដាយ​ចិញ្ចឹម​ (ឬ​មាន​តែ​ខាង​ឪ​ពុក​បង្កើត​ឬ​ម្ដាយ​បង្កើត​ ឪ​ពុក​ចិញ្ចឹម​ឬ​ម្ដាយ​ចិញ្ចឹម​) ជាអ្នក​ចិញ្ចឹម​ផ្ទាល់​រស់​នៅ​តំ​បន់​នេះ​ គ្រប់​លក្ខណៈ​ជម្រើស​បឋម​ចំ​ពោះ​ផ្នែក​វិជ្ជា​ជីវ​ៈដែល​មាន​តម្រូវ​ការ​ជ្រើស​បឋម​ មាន​អា​យុ​មិន​លើស​ពី​ ២២ ឆ្នាំ​ គិត​ដល់​ឆ្នាំ​ដែល​ជម្រើស​ មាន​សុខ​ភាព​មាំ​មួន​តាម​សេច​ក្តី​កំ​ណត់​ជា​ធរ​មាន​។​

ក្រៅ​ពី​បទ​ដ្ឋាន​រួម​ សិក្ខា​កាម​ដែល​បាន​ជម្រើស​ចូល​រៀន​មហា​វិទ្យា​ល័យ​ ត្រូវ​តែ៖ បញ្ចប់​កម្រិត​វិទ្យា​ល័យ​ មាន​ចរិយា​សម្បត្តិ​ល្អ​ក្នុង​បណ្តា​ឆ្នាំ​នៃ​កម្រិត​វិទ្យា​ល័យ​ និង​រៀន​សម្រេច​និទ្ទេស​ ពី​ល្អ​គ្រាន់​បើ​ឡើង​ទៅ​ នៅ​ឆ្នាំ​សិក្សា​ថ្នាក់​ ១២ មាន​រយៈ​ពេល​សិក្សា​គ្រប់​ ៣ ​ឆ្នាំ​ និង​បញ្ចប់​កម្រិត​វិទ្យា​ល័យ​នៅ​សាលា​ចំ​ណុះ​ភូមិ​សាស្រ្ត​ជម្រើស​ សិស្ស​តាម​សេច​ក្តី​កំ​ណត់​ ឬ​នៅ​តាម​សាលា​ជន​ជាតិ​អន្តេ​វា​សិក​។​ ចំ​ពោះ​សិក្ខា​កាម​ដែល​បាន​ជម្រើស​ចូល​រៀន​អនុមហា​វិទ្យា​ល័យ​ ក្រៅ​ពី​បទដ្ឋាន​រួម​ ត្រូវ​តែ៖ បញ្ចប់​កម្រិត​វិទ្យា​ល័យ​ មាន​ចរិយា​សម្បត្តិ​ល្អ​ក្នុង​បណ្តា​ឆ្នាំ​នៃ​កម្រិត​វិទ្យា​ល័យ​ រៀន​សម្រេច​និទ្ទេស​ពី​មធ្យម​ឡើង​ទៅ​នៅ​ឆ្នាំ​សិក្សា​ថ្នាក់​ ១២ មាន​រយៈ​ពេល​សិក្សា​គ្រប់ ៣ ឆ្នាំ​ និង​បញ្ចប់​កម្រិត​វិទ្យា​ល័យ​នៅ​សាលា​ចំ​ណុះ​ភូមិ​សាស្រ្ត​ជម្រើស​សិស្ស​តាម​សេច​ក្តី​កំ​ណត់​ឬ​នៅ​តាម​សាលា​ជន​ជាតិ​អន្តេ​វា​សិក​។​ រីឯ​សិក្ខា​កាម​ដែល​បាន​ជម្រើស​ចូល​រៀន​មធ្យម​សិក្សា​ ក្រៅ​ពី​បទ​ដ្ឋាន​រួម​ ត្រូវ​តែ៖ បញ្ចប់​កម្រិត​អនុវិទ្យា​ល័យ​ ឬ​វិទ្យា​ល័យ​ មាន​ចរិយា​សម្បត្តិ​ពី​ល្អ​គ្រាន់​បើ​ឡើង​ទៅ​ក្នុង​បណ្តា​ឆ្នាំ​សិក្សា​កម្រិត​អនុវិទ្យា​ល័យ​ ឬ​វិទ្យា​ល័យ​ រៀន​សម្រេច​និទ្ទេស​ពី​មធ្យម​ឡើង​ទៅ​ក្នុង​ឆ្នាំ​សិក្សា​ចុង​ក្រោយ​ មាន​រយៈ​ពេល​សិក្សា​គ្រប់​ ៤ ឆ្នាំ​ និង​បញ្ចប់​កម្រិត​អនុវិទ្យា​ល័យ​ ឬ​សិក្សា​គ្រប់ ៣ ឆ្នាំ​ និង​បញ្ចប់​កម្រិត​វិទ្យា​ល័យ​ នៅ​សាលា​ចំ​ណុះ​ភូមិ​សាស្រ្ត​ជម្រើស​សិស្ស​តាម​សេច​ក្តី​កំ​ណត់​ ឬ​នៅ​តាម​សាលា​ជន​ជាតិ​អន្តេ​វា​សិក​។​

សិស្ស​ និស្សិត​ដែល​សិក្សា​តាម​របប​ជម្រើស​ នឹង​បាន​ផ្ដល់​អា​ហា​រូប​ករណ៍ មិន​បង់​កម្រៃ​សិក្សា​ និង​ទទួល​បាន​របប​អា​ទិភាព​ផ្សេង​ៗ​ទៀត​ តាម​សេច​ក្តី​កំ​ណត់​ជាធរ​មាន​របស់​រដ្ឋ​ក្នុង​អំ​ឡុង​ពេល​បណ្ដុះ​បណ្តាល​ ត្រូវ​បាន​ទទួល​សំ​ណុំ​បែប​បទ​ដើម្បី​ពិនិត្យ​ជម្រើស​ និង​រៀប​ចំ​ការ​ងារ​ធ្វើ​ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​។​ ក្រៅ​ពី​នោះ​ អនុក្រឹត្យ​ក៏​បាន​ចែង​អំ​ពី​៖ ករណី​ដែល​បាន​អា​ទិភាព​ក្នុង​ការ​ជម្រើស​ ករណី​ត្រូវ​សំ​ណង​ កម្រៃ​សិក្សា​ និង​អា​ហា​រូប​ករណ៍​បណ្តុះ​បណ្តាល​ជាដើម​។​

អនុក្រឹត្យ​នេះ​មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី ២៣ មក​រា ឆ្នាំ ២០២១ ៕

​      ថា​ញ់ឡុង​-វិមាន​

 

ចែករំលែកអត្ថបទ