ព្រះតេជព្រះគុណ លីវហ្វៀង ព្រះចៅអធិការវត្តពុទ្ធរង្សីបឹងកក់ ឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង តែងយកព្រះទ័យទុកដាក់ក្នុងការកសាងវត្តអារាម និងការបួសរៀនរបស់ព្រះសង្ឃ។ ក្រៅពីនោះ ព្រះអង្គនៅទាំងចលនាពុទ្ធបរិស័ទរស់នៅអនុវត្តល្អការងារសង្គម និងប្រតិបត្តិល្អជំនឿសាសនា ព្រួតដៃជាមួយនឹងរដ្ឋអំណាចកសាងជនបទថ្មី។
ព្រះតេជព្រះគុណ លីវហ្វៀង ពិភាក្សាជាមួយនឹងរដ្ឋអំណាចភូមិភាគ ដំឡើងអំពូលភ្លើងដើរដោយថាមពលព្រះអាទិត្យ។
លោកថាច់ហៀង ប្រធានគណៈកម្មការវត្តពុទ្ធរង្សីបឹងកក់ ឱ្យដឹង៖ “ព្រះតេជព្រះគុណលីវហ្វៀង មានទឹកព្រះទ័យស្លូតបូត ហើយតែងយកព្រះទ័យគិតគូរដល់ព្រះសង្ឃបួសរៀន។ ពិសេស ព្រះអង្គតែងដឹកនាំពុទ្ធបរិស័ទឆ្ពោះទៅរកអំពើល្អ រស់នៅសាមគ្គី ជួយគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ ពុទ្ធបរិស័ទតែងជឿទុកចិត្ត និងគោរពធ្វើតាមព្រះអង្គ” ។ តាមប្រសាសន៍របស់លោកហៀង ក្នុងអំឡុង ២០ ឆ្នាំមកនេះ ព្រះអង្គបានចលនាពុទ្ធបរិស័ទក្នុងនិងក្រៅចំណុះជើងវត្ត រួមវិភាគទានប្រាក់រាប់សិបពាន់លានដុង ដើម្បីកសាងសំណង់ក្នុងវត្ត ដូច៖ កសាងផ្លូវចូលវត្ត សមណកុដិ សាលារៀន សួនច្បារ និងដាំដើមឈើ ដើម្បីសោភណភាពវត្តអារាម។ ក្រៅពីនោះ ព្រះអង្គនៅទាំងអញ្ជើញគ្រូមកបង្រៀនភាសាបាលីដល់សមណសិស្សរាប់រយអង្គ មានព្រះសង្ឃក្នុងវត្តទាំងព្រះសង្ឃនិមន្តមកពីវត្តនានាផង ព្រមទាំងបើកថ្នាក់បង្រៀនអក្សរសាស្រ្តខ្មែរដល់កូនចៅមាមីងពុទ្ធបរិស័ទមករៀនសូត្រទៀតផង។
ព្រះតេជព្រះគុណ លីវហ្វៀង មានថេរដីកា៖ “រដ្ឋមានគោលនយោបាយអនុគ្រោះពិសេសដោយឡែកជាច្រើន ម្ល៉ោះហើយជីវភាពពុទ្ធបរិស័ទខ្មែរបានធូរធារច្រើន មានផ្លូវជនបទ មានអគ្គិសនីបំភ្លឺគ្របដណ្ដប់សព្វតំបន់ជនបទ ម្ល៉ោះហើយអាត្មាភាពមានព្រះទ័យត្រេកអរពន់ពេក។ អាស្រ័យហេតុនោះ អាត្មាភាពតែងចលនាមាមីង៖ អនុវត្តល្អនូវសេចក្តីកំណត់របស់ច្បាប់ប្រៀនប្រដៅ និងគិតគូរឱ្យកូនចៅរៀនសូត្របានល្អត្រឹមត្រូវ។ ពិសេស ពេលរដ្ឋអំណាចបំផុសចលនា គឺត្រូវតែព្រួតដៃរួមគ្នាអនុវត្ត។ ពីព្រោះរដ្ឋធ្វើអ្វីៗគ្រប់យ៉ាង គឺដើម្បីជីវភាពសុខសាន្តរបស់ប្រជាជន”។ ផ្តើមពីគំនិតនោះ ព្រះអង្គបានរួមជាមួយនឹងគណៈកម្មការវត្ត ចលនាមាមីងពុទ្ធបរិស័ទរួមវិភាគទានប្រាក់បានជាង ២០០ លានដុង ដើម្បីកសាងបង្គោលបេតុងចំនួន ៧០ បង្គោល ដំឡើងអំពូលភ្លើងដើរដោយថាមពល ព្រះអាទិត្យ និងដាំផ្កាលម្អតាមដងផ្លូវ រួមចំណែកធ្វើឱ្យតំបន់ជនបទភ្លឺ - បៃតង - ជ្រះ - ស្អាត។
លោកថាច់មិញឡៃ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំភូមី ឱ្យដឹង៖ “ព្រះតេជព្រះគុណលីវហ្វៀង តែងបានមាមីងពុទ្ធបរិស័ទគោរពស្រឡាញ់ ម្ល៉ោះហើយពេលផ្សព្វផ្សាយចលនានៅភូមិភាគម្តងៗ រដ្ឋអំណាចឃុំ តែងសហការជាមួយនឹងព្រះអង្គដើម្បីធ្វើការផ្សព្វផ្សាយ។ អាស្រ័យការរួមចំណែករបស់ព្រះអង្គ ទើបមាមីងខ្មែរបានយល់ដឹងនូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋនិងព្រួតដៃជាមួយនឹងរដ្ឋអំណាច រួមចំណែកកសាងសម្រេចរួចរាល់សំណង់ជនបទជាច្រើននៅភូមិភាគ”៕
លីធាន-វិមាន