នេះគឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលឯទៀតក្នុងរយៈពេល ១០ ឆ្នាំ អនុវត្តសេចក្តីសន្និដ្ឋានលេខ ៦១-KL/TW របស់គណៈលេខាមជ្ឈិមបក្ស នីតិកាលទី X ស្តីពីគម្រោង “លើក កម្ពស់តួនាទី ភារកិច្ចរបស់សមាគមកសិករវៀតណាមក្នុងការអភិវឌ្ឍកសិកម្ម កសាងជនបទថ្មី និងកសាងវណ្ណៈកសិករវៀតណាម ដំណាក់កាល ២០១០-២០២០” (គម្រោង ៦១ ) និង សេចក្តីសម្រេច ៦៧៣/QĐ-TTg របស់នាយករដ្ឋមន្រ្តី។
នាយករដ្ឋមន្រ្តី ង្វៀងស្វឹងភុក ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូទូទាំងប្រទេស វាយតម្លៃលទ្ធផល ១០ ឆ្នាំ អនុវត្តសេចក្តីសន្និដ្ឋានលេខ ៦១ ឆ្នាំ ២០០៩ របស់គណៈលេខាមជ្ឈិមបក្ស ស្តីពីគម្រោង ៦១ ។
តាមគណៈចង្អុលការនៃគម្រោង ៦១ សេចក្តីសន្និដ្ឋានលេខ ៦១-KL/TW និងសេចក្តីសម្រេច ៦៧៣/QĐ-TTg គឺជាប្រភពកម្លាំងដ៏សំខាន់សម្រាប់ឧបត្ថម្ភសមាគមកសិករគ្រប់លំដាប់ថ្នាក់ រៀបចំអនុវត្តមានប្រសិទ្ធភាពដំណើរការអភិវឌ្ឍកសិកម្ម បង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច រចនាសម្ព័ន្ធពលករជនបទ លើកកម្ពស់គុណភាពនៃប្រភពធនធានមនុស្ស កសាងជនបទថ្មី ដោយធានាសុខុមាលភាពសង្គម លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពសម្ភារៈ ស្មារតីដល់សមាជិកនិងកសិករ។ ទន្ទឹមនឹងនោះ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម អនុវត្តសេចក្តីសម្រេចចិត្តលេខ ២៦-NQ/TW ចុះថ្ងៃទី ៥/៨/ ២០០៨ សន្និបាតលើកទី ៧ នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិកាលទី X) ស្តីពីកសិកម្ម កសិករជនបទ។ រយៈពេល ១០ ឆ្នាំកន្លង សមាគមកសិករវៀតណាមបានធ្វើសកម្មភាពជាច្រើន ដូចជាចលនាកសិករប្រឡងប្រណាំងផលិតធ្វើអាជីវកម្មពូកែ សាមគ្គី ធ្វើមាន និងកាត់បន្ថយភាពក្រីក្រដោយចីរភាព មធ្យមភាគក្នុងមួយឆ្នាំមានកសិករជាង ៦,៥ លានគ្រួសារបានចុះឈ្មោះ។ ក្នុងនោះ មានកសិករជាង ៣,៦ លានគ្រួសារ សម្រេចកិត្តិនាមជាកសិករផលិត ធ្វើអាជីវកម្មពូកែគ្រប់លំដាប់ថ្នាក់ លើស ៣៨% បើប្រៀបនឹងទិសដៅនៃគម្រោង ៦១ ។ ដោយគុណភាពចលនា កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ កសិករជាង ២,២ លានគ្រួសារ រកបានប្រាក់ចំណូលពី ១០០-២០០ លានដុងក្នុងមួយឆ្នាំ ជាង ៧៧៥.០០០ គ្រួសារ រកបានប្រាក់ចំណូលពី ២០០ ដល់ជាង ២០០ លានដុង ជាង ៥០៥.០០០ គ្រួសារ រកបានប្រាក់ចំណូលពី ៣០០ ដល់ក្រោម ១ ពាន់លានដុង និងជាង ២៧.០០០ គ្រួសារ រកបានប្រាក់ចំណូលជាង ១ ពាន់លានដុង។ រយៈពេល ១០ ឆ្នាំអនុវត្តគម្រោង ៦១ បានរួមចំណែកបង្កើតការងារធ្វើនៅនឹងកន្លែងដល់ពលករជាង ១១ លាននាក់ ជួយប្រជាជនក្រីក្រជាង ១ លានគ្រួសារ មានធនធានបន្ថែមសម្រាប់អភិវឌ្ឍផលិតកម្ម កសិករប្រមាណ ១០០.០០០ គ្រួសារ ចាកផុតពីភាពក្រីក្រ ឈានឡើងធ្វើមានបាន។ កត្តាទាំងនោះ បានរួមចំណែកបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករជនបទឆ្នាំ ២០០៨ ពី ៩,១៥ លានដុង/ម្នាក់ លុះដល់ឆ្នាំ ២០១៨ កើនឡើងជិត ៣៦ លានដុង/ម្នាក់ លើសជិត ៥៧% បើប្រៀបនឹងទិសដៅនៃគម្រោង ៦១ ៕
យោង៖ កាសែតជនជាតិនិងអភិវឌ្ឍន៍ -លីសៀ