ក្នុងនាមជាអនុប្រធានកងចលនាមហាជន ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង អនុសេនីយ៍ទោ ផាងវ៉ាន់ល្វឹង តែងខិតខំសម្រេចល្អភារកិច្ចជានិច្ច។ ឆ្នាំ ២០២០ បងសម្រេចកិត្តិនាមជាយុទ្ធជនប្រឡងប្រណាំងមូលដ្ឋាន។
អនុសេនីយ៍ទោផាងវ៉ាន់ល្វឹងតែងចុះទៅមូលដ្ឋានដើម្បីក្តាប់ពីគោល
បំណងរបស់ប្រជាជន។
ឆ្នាំ ២០១៦ ប្រឡងសញ្ញាបត្រមហាវិទ្យាល័យការពារព្រំដែន អនុសេនីយ៍ទោ ផាងវ៉ាន់ល្វឹង ត្រូវបានបញ្ជូលទៅបម្រើការនៅប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា។ តាំងពីនោះមក បងតែងចុះទៅភូមិសាស្រ្ត ដើម្បីក្ដាប់ស្ថានភាពភូមិភាគ។ បងល្វឹង ឱ្យដឹង៖ “ទទួលបន្ទុកភូមិសាស្រ្តថ្មី ម្ល៉ោះហើយខ្ញុំចំណាយពេលចុះទៅមូលដ្ឋានដើម្បីជួបសំណេះសំណាល ស្វែងយល់ជីវភាពនិងក្តាប់នូវគោលបំណងរបស់មាមីង។ ផ្តើមពីនោះ ធ្វើសេនាធិការជូនថ្នាក់ដឹកនាំដើម្បីមានវិធានការជួយឧបត្ថម្ភទាន់ពេល”។
អាស្រ័យច្បាមមូលដ្ឋាន បងល្វឹង បានស្នើអង្គភាពជ្រើសរើសទម្រង់ចិញ្ចឹមគោ ដើម្បីជួយមាមីងខ្មែរតំបន់ព្រំដែនអភិវឌ្ឍសេដ្ឋកិច្ច។ ក្នុងឆ្នាំ ២០១៦ គម្រោងចិញ្ចឹមគោត្រូវបានផ្សព្វផ្សាយនៅឃុំឡាយហ្វា ដោយមានដើមទុន សរុបជាង ៤០០ លានដុង ឧបត្ថម្ភគ្រួសារមាមីងខ្មែរក្រីក្រ គ្រួសារកៀកបន្ទាត់ក្រនៅក្នុងឃុំ ចំនួន ១៨ គ្រួសារ។ មកទល់ពេលនេះ ទម្រង់ចិញ្ចឹមគោបានពង្រីកប្រសិទ្ធភាព គ្រួសារជាច្រើនចាកផុតពីភាពក្រីក្រ លំនឹងជីវភាព។ បងឡឹមចន្ទឌី នៅភូមិព្រៃជាប់ B ឱ្យដឹង៖ “នៅពេលបងល្វឹង ប្រាប់ថាខ្ញុំទទួលបានជំនួយគោចិញ្ចឹម ខ្ញុំត្រេកអរណាស់ ពីព្រោះនេះគឺជាដងសន្ទូច ជួយខ្ញុំចាកផុតពីភាពក្រីក្រ។ រៀងរាល់សប្តាហ៍ បងល្វឹងតែងចុះមកធ្វើការណែនាំពីរបៀបចិញ្ចឹមគោ និងលើកទឹកចិត្តខ្ញុំឱ្យខិតខំធ្វើការរកស៊ី។ ដោយសារចិញ្ចឹមគោទើបគ្រួសារខ្ញុំបានចាកផុតពីភាពក្រីក្រ លំនឹងជីវភាព”។
ទន្ទឹមនឹងនោះ អនុសេនីយ៍ទោ ផាងវ៉ាន់ល្វឹង ថែមទាំងខ្នះខ្នែងឃោសនា ផ្សព្វផ្សាយ អប់រំច្បាប់ជូនប្រជាជនផងដែរ។ បងចុះទៅតាមផ្ទះជូនខិតបណ្ណ ប្រើឧគ្ឃោសនស័ព្ទផ្សព្វផ្សាយ ណែនាំមាមីងអនុវត្តវិធានការបង្ការ ប្រឆាំងជំងឺ Covid-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយឧភយភាសាវៀត-ខ្មែរ។ ព្រមជាមួយនោះ បងល្វឹង ថែមទាំងសហការជាមួយសមាគមនារី កាត់ដេរនិងចែកជូនម៉ាស់សំពត់ដល់ប្រជាជនជាង ១.៦៥០ ទៀតផង។
វរសេនីយ៍ទោ ត្រឹងថាញ់ឡឹម ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ឱ្យដឹង៖ “អនុសេនីយ៍ទោ ផាងវ៉ាន់ល្វឹង គឺជាយុទ្ធជនអស់ពីចិត្តមានគំនិតច្នៃប្រតិដ្ឋ និងតាំងចិត្តក្នុងការអនុវត្តភារកិច្ច។ ជាកម្មាភិបាលជិតស្និទ្ធនឹងប្រជាជន យល់ពីប្រជាជន ហើយត្រូវបានមាមីងខ្មែរទំនុកចិត្ត ស្រឡាញ់រាប់អាន ។ ជាពិសេសសមមិត្តនៅទាំងស្ម័គ្រចិត្តចូលរួមបង្ការជំងឺ Covid- ១៩ តាមបន្ទាត់ព្រំដែនវៀតណាម- កម្ពុជា នៅអាងយ៉ាងទៀតផង។ សមមិត្តល្វឹង គឺជាគំរូឆ្នើមដើម្បីកម្មាភិបាល យុទ្ធជនក្នុងអង្គភាពរៀនសូត្រតាម”៕
លីធាន-លីសៀ