ខេត្តសុកត្រាំង មានជនរួមជាតិខ្មែររស់នៅជាង ៣០% ប៉ុន្មានឆ្នាំកន្លង អនុវត្តកម្មវធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព គោលនយោបាយជនជាតិ បានបង្កលក្ខណសម្បត្តិងាយស្រួលដល់ជនរួមជាតិខ្មែរពង្រីកសេដ្ឋកិច្ចគ្រួសារលើកស្ទួយជីវភាព។
អាស្រ័យគោលនយោបាយវិនិយោគតំបន់ជនបទដែលមានជនរួមជាតិខ្មែររស់
នៅមានភាពសមរម្យ។
តាមប្រសាសន៍លោកង៉ោហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង រយៈកាល ៥ ឆ្នាំកន្លង កម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ត្រូវបានអនុវត្តជិត ៤៧៩ ពាន់លានដុង ក្នុងនោះ ទុនវិនិយោគសម្រាប់ការអភិវឌ្ឍជាង ៣៣៤ ពាន់លានដុង ទុនសម្រាប់បុព្វហេតុជាង ១៤៣ ពាន់លានដុង។ ក្រៅពីនោះ ភូមិភាគនានាក្នុងខេត្ត ធ្វើការកៀរគរអង្គការ បុគ្គលនិងសហគមន៍រួមវិភាគទានបានជាង ៤ ពាន់លានដុង។ អាស្រ័យហេតុនោះ ជីវភាពប្រជាជនត្រូវបានលើកកម្ពស់ អត្រាគ្រួសារក្រីក្រកាត់បន្ថយមធ្យមភាគជាង ៣% /ឆ្នាំ ដោយឡែកអត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែរកាត់បន្ថយជាង ៤% /ឆ្នាំ។
ដាំដំណាំរួមផ្សំ គឺជាទម្រង់ប្រកបដោយប្រសិទ្ធភាពជួយជនរួមជាតិខ្មែរបង្កើនប្រាក់ចំណូល ចាកផុតពីភាពក្រីក្រឈានឡើងធូរធារ។
គម្រោងជំនួយអភិវឌ្ឍផលិតកម្ម ពិពិធកម្មមុខរបររកស៊ី និងពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រ ជួយប្រជាជនបង្កើនប្រាក់ចំណូល។ ក្នុងនោះ ទម្រង់ចិញ្ចឹមគោទឹកដោះ ចិញ្ចឹមពពែ ដាំដំណាំរួមផ្សំជាដើម បានជួយដល់ប្រជាជន ពិសេស គឺគ្រួសារជនរួមជាតិខ្មែរចាកផុតពីភាពក្រីក្រ ប្រកបដោយចីរភាព ឈានឡើងធូរធារ។ ទន្ទឹមនឹងនោះ សំណង់សំខាន់ៗមានដូច៖ អគ្គិសនី ផ្លូវគមនាគមន៍ជនបទ អគារសិក្សា ដំណាក់សុខាភិបាល។ល។ ក៏បានវិនិយោគកសាង ជួយឱ្យប្រជាជននៅតំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់ជនរួមជាតិភាគតិចមានលក្ខណសម្បត្តិអភិវឌ្ឍផលិតកម្ម ធ្វើអាជីវកម្ម បង្កើនប្រាក់ចំណូល។ លោកគឹមសារ៉ាត នៅភូមិត្រាវូង ឃុំវិញតឹង ទីរួមខេត្តវិញចូវ ឱ្យដឹង៖ “អាស្រ័យការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ទើបប្រជាជនបានបុលទុនដើម្បីអភិវឌ្ឍផលិតកម្ម គ្រួសារក្របានរដ្ឋសង់ផ្ទះជូន កូនចៅខ្មែរទៅរៀនមិនបង់ថ្លៃសិក្សា មាមីងបានពិនិត្យជំងឺ ដោយឥតគិតថ្លៃ ដោយសារគឺបានរដ្ឋជូនប័ណ្ណធានារ៉ាប់រងសុខាភិបាល ម៉្លោះហើយមាមីងអ្នកណាក៏ត្រេកអរទាំងអស់។ ចំណែកផ្លូវគមនាគមន៍ត្រូវបានវិនិយោគកសាងចាក់បេតុង ទើបការធ្វើដំណើរទៅមក លក់ដូរមានភាពងាយស្រួល។ បើប្រៀបនឹង ១០ ឆ្នាំមុន នៅតំបន់ជនរួមជាតិខ្មែររស់នៅមានភាពល្អប្រសើរជាងមុនច្រើន”។
ឆ្លងតាមរយៈគោលនយោបាយវិនិយោគ ធ្វើឱ្យមុខមាត់ជនបទតំបន់ជនរួមជាតិខ្មែរខេត្តសុកត្រាំង មានការវិវឌ្ឍតាមទិសដៅទំនើប ជីវភាពសម្ភារៈ ស្មារតីជនរួមជាតិខ្មែរកាន់តែបានលើកស្ទួយ កម្រិតប្រជាបញ្ញាតំបន់ជនរួមជាតិត្រូវបានលើកកម្ពស់ អត្តសញ្ញាណវប្បធម៌ជនជាតិបានអភិរក្សនិងពង្រីក៕
យ្វីអាញ់-មុនី