ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/11/2020 - 08:41

ភាព​អ៊ូ​អរ​នៃ​ពិធី​បុណ្យ​អកអំ​បុក​ ប្រ​ណាំ​ងទូក​-ងនៅ​សុក​ត្រាំង​និង​ត្រា​វិញ​

ពិធី​បុណ្យ​អកអំ​បុក​ ប្រ​ណាំ​ងទូក​-ង​សុក​ត្រាំង​ ឆ្នាំ​ ២០២០ ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ ២៦ ដល់​ថ្ងៃ​ ៣១ ខែ​តុលា​។​ ព្រឹត្តិ​ការណ៍​ដ៏​សំ​ខាន់​ក្នុង​ពិធី​បុណ្យ​នេះ​គឺ ពិធីប្រ​ណាំ​ងទូក​-ង រួម​មាន​៖ ទូក​-ង​នា​រី​អុំ​ចម្ងាយ​ ១.០០០ ម៉ែ​ត្រ រួម​មាន​ទូក​-ងបុរស​ អុំ​ចម្ងាយ​ ១.២០០ ម៉ែ​ត្រ នៅ​ដង​ព្រែក​រំ​ដេញ​ (Maspero) ក្រុង​សុក​ត្រាំង​។​ ពិធី​ប្រ​ណាំ​ងទាក់​ទាញ​ទូក​-ងបុរស​និង​នា​រីក្នុង​និង​ក្រៅ​ខេត្ត​ចូល​រួម​ប្រ​មាណ​ ៤៧ ទូក​ ក្នុង​នោះ​ ទូក​-ងបុរស​ ៤២ ទូក​-ងនា​រី ៥ ទូក​។​

ភ្ញៀវ​ទស្សនា​ការ​តាំង​ពិព័រណ៍​ផលិតផល​នៅ​ផ្សារ​ណាត់​។​ រូប​ថត​៖ លីធាន​

ស្ថិត​ក្នុង​ចង្កោម​ព្រឹត្តិ​ការណ៍​ពិធី​បុណ្យ​អក​អំ​បុក​ ក៏​មាន​រៀប​ចំ​សម្តែង​បង្ហា​ញ​ពិធី​សំ​ពះ​ព្រះ​ខែ​របស់​ជន​រួម​ជាតិ​ខ្មែរ​ អនុស្សាវរីយ៍​ ១០០ ឆ្នាំ​កកើត​និង​អភិវឌ្ឍ​សិល្បៈ​ល្ខោន​យូរ​កេរ ប្រ​កាស​សេច​ក្តី​សម្រេច​ទទួល​ស្គាល់​កេរ​ដំ​ណែល​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​ ផ្នែក​ភ្លេង​ពិណ​ពាទ្យ​និង​ចង្វាក់​រាំវង់​របស់​ជន​រួម​ជាតិ​ខ្មែរ​សុក​ត្រាំង​។​ ពិធី​ប្រ​ឡង​សិល្បៈ​មហា​ជន​និង​បង្ហាញ​ម៉ូដ​សម្លៀក​បំ​ពាក់​ប្រ​ពៃណី​ចិន​ខេត្ត​សុក​ត្រាំង​ លើក​ទី VIII ឆ្នាំ​ ២០២០ ផ្សារណាត់​ជំ​រុញ​ពាណិជ្ជ​កម្ម​ផលិត​ផល​ OCOP និង​ផលិត​ផល​ពិសេស​ប្រ​ចាំ​តំ​បន់​របស់​ខេត្ត​សុក​ត្រាំង​ឆ្នាំ​ ២០២០។​ល។​

*សប្តាហ៍​វប្បធម៌​ ទេស​ចរណ៍ - សមោសរ​ម្ហូប​អា​ហា​រណាម​បូ​លើក​ទី II ភ្ជាប់​នឹង​ពិធី​បុណ្យ​អកអំ​បុក​ខេត្ត​ត្រា​វិញ ​ឆ្នាំ​ ២០២០ (ហៅ​កាត់​ថា​សប្តាហ៍​វប្បធម៌​) ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ ២៤ ដល់​ថ្ងៃ​ ៣១ ខែ​តុលា​។​

ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​សប្តាហ៍​វប្បធម៌​មាន​សកម្ម​ភាព​សំ​ខាន់​ៗ​ ដូច​ជា​៖ សមោសរ​ម្ហូប​អា​ហារ ណា​មបូ​លើ​ក​ទីII ខេត្ត​ត្រា​វិញ​ឆ្នាំ​ ២០២០ នៅ​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​និង​ប្រ​កួត​កីឡា​អប់​រំកាយ​ខេត្ត​។​ តាំង​ពិព័រណ៍​ “ទេ​សចរណ៍​ភាគ​ខាង​កើត​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​” ពិធីប្រ​កាស​ក្រម​កំ​ណត់​ស្គាល់​ ផ្លាក​សញ្ញា​ទេស​ចរណ៍ នៅ​មជ្ឈ​មណ្ឌល​សន្និ​សីទ​ខេត្ត​។​ ផ្សារ​ណា​ត់​ពាណិ​ជ្ជកម្ម​ក្រោម​បធាន​បទ​ “ជំ​រុញ​ពាណិជ្ជ​កម្ម​ នា​ឱកាស​បុណ្យ​អកអំ​បុក ​ឆ្នាំ​ ២០២០ ” នៅ​មជ្ឈ​មណ្ឌល​វប្បធម៌​ ខេត្ត​ដោយ​មាន​អា​ជីវ​កម្ម​ក្នុង​និង​ក្រៅ​ខេត្ត​ចូល​រួម​ដាក់​តាំងប្រ​មាណ​ ៣៥០ ស្តង់​។​ ពិធី​ប្រ​ឡង​បង្ហា​ញ​ម៉ូដសម្លៀក​បំ​ពាក់​ ប្រ​ពៃណី​ខ្មែរ​ ខេត្ត​ត្រា​វិញ​លើក​ទី  II  ឆ្នាំ​ ២០២០ នៅ​មណ្ឌល​វប្បធម៌​ទេស​ចរណ៍​គូស្រះ​ស្រី​។​ល។​

ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​សប្តាហ៍​វប្បធម៌​ នៅ​ទាំង​មាន​រៀប​ចំ​សកម្ម​ភាព​ប្រ​កួត​កីឡា​ មាន​ដូច​៖ កីឡា​បាល់​ទះ​ បាល់​ទាត់​ ផ្នែក​បុរស ល្បែង​ប្រ​ជា​ប្រិយ​ ដូច​ជា​៖ ប៉េតង់​ វាយ​ឆ្នាំង រុញ​ឈើ​ លោត​ការុង​ ទាញ​ព្រ័ត្រ​។​ល។​ ចំ​ណែក​ពិធីប្រ​ណាំង​ទូក​-ងឆ្នាំ​នេះ​ ប្រ​ព្រឹត្ត​ឡើង​ក្នុង​រយៈ​ពេល​ ២ ថ្ងៃ​ នៅ​ថ្ងៃ​ ២៩ និង​ថ្ងៃ​ ៣០ ខែ​តុលា​ ដោយ​មាន​ទូក​-ងចូល​រួម​ប្រ​មាណ​ ៩ ទូក​។​ ក្នុង​នោះ​ មាន​ទូក​-ងបុរស​និង​នា​រីរួម​គ្នា​ចំ​នួន​ ៤ ទូក​ មក​ពី​ស្រុក​ ទីរួម​ខេត្ត​ ក្រុង​ និង​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​លើ​ភូមិ​សាស្រ្ត​ខេត្ត​៕​

                                                        លីធាន​-មុនី

ចែករំលែកអត្ថបទ