រដ្ឋាភិបាលទើបដាក់ឱ្យប្រើអនុក្រឹត្យលេខ ១១៧/២០២០/NĐ-CP ចុះថ្ងៃ ២៨-៩-២០២០ កំណត់ពិន័យបទល្មើសរដ្ឋបាលក្នុងវិស័យសុខាភិបាល (អនុក្រឹត្យ ១១៧ ) ជំនួសឱ្យអនុក្រឹត្យលេខ១៧៦/២០១៣/NĐ-CP ចុះថ្ងៃ ១៤-១១-២០១៣ ។ យោងតាមអនុក្រឹត្យលេខ ១១៧ កម្រិតពិន័យជាអតិបរមានៃការប្រព្រឹត្តល្មើសរដ្ឋបាលក្នុងវិស័យធានារ៉ាប់រងសុខាភិបាល ត្រូវបានកែតម្រូវ ពិន័យជាទឹកប្រាក់ឡើងដល់ ៧០ លានដុង។
យោងតាមអនុក្រឹត្យនេះ រាល់ការប្រព្រឹត្តល្មើសក្នុងវិស័យធានារ៉ាប់រងសុខាភិបាល អាចត្រូវពិន័យជាទឹកប្រាក់ចាប់ពី ២០០.០០០ ដល់ ៧០ លានដុង ទៅតាមកម្រិតដែលប្រព្រឹត្តល្មើស និងកម្រិតនៃការបង្កខូចខាតជាដើម។ ពោលគឺកម្រិត ពិន័យជាអតិបរមានេះ ត្រូវបានកែតម្រូវកើនឡើងបើប្រៀបនឹងកម្រិតពិន័យជាអតិបរមា ៥០ លានដុង ដែលចែងក្នុងអនុក្រឹត្យលេខ ១៧៦/២០១៣/NĐ-CP ដែលកំពុងអនុវត្តជាធរមាន។ ក្នុងនោះ បទល្មើសដែលមានកម្រិតពិន័យខ្ពស់បំផុតស្ថិតក្នុងចំណោមបទល្មើស ស្ដីពីការគ្រប់គ្រងថ្នាំ សារធាតុគីមី បរិក្ខារពេទ្យ សេវាបច្ចេកទេស ថ្លៃគ្រែអ្នកជំងឺ និងកម្រៃផ្សេងៗទៀត ក្នុងការពិនិត្យ ព្យាបាលជំងឺដោយធានារ៉ាប់រងសុខាភិបាល។
ជាក់ស្តែង ចំពោះទង្វើកត់បង្កើនចំនួនឬការបន្ថែមថ្នាំពេទ្យផ្សេងៗ បរិក្ខារពេទ្យ សេវាបច្ចេកទេស ថ្លៃគ្រែអ្នកជំងឺ និងកម្រៃផ្សេងៗទៀត តែធាតុពិតអ្នកជំងឺមិនបានប្រើប្រាស់សោះ កម្រិតពិន័យខ្ពស់បំផុតគឺ ៧០ លានដុង ត្រូវបានអនុវត្តចំពោះការប្រព្រឹត្តល្មើសគិតជាតម្លៃទឹកប្រាក់ពី ៦០ លានដុងឡើងទៅ។ ចំពោះការកត់បង្កើន ផ្តល់ថ្នាំ ផ្គត់ផ្គង់ សារធាតុគីមី បរិក្ខារពេទ្យ សេវាបច្ចេកទេសមិនគ្រប់គ្រាន់ក្នុងការពិនិត្យព្យាបាលជំងឺដោយធានារ៉ាប់រងសុខាភិបាល កម្រិតពិន័យខ្ពស់បំផុតត្រូវបានកំណត់ នោះគឺ ៥០ លានដុង ចំពោះការប្រព្រឹត្តល្មើសគិតជាតម្លៃទឹកប្រាក់ពី ១៦០ លានដុងឡើងទៅ។
ទន្ទឹមនឹងនោះ ការប្រព្រឹត្តល្មើសមួយចំនួនទៀត ក៏មានកម្រិតពិន័យឡើងដល់ ៥០ លានដុង ដូច៖ ប្រព្រឹត្តល្មើសបទបញ្ញតិ្តអំពីការបញ្ជាក់មិនត្រូវកម្រិត បង់ភាគទានរបស់មុខសញ្ញាចូលរួមធានារ៉ាប់រងសុខាភិបាល ដោយកម្រិតប្រព្រឹត្តល្មើសគិតជាតម្លៃទឹកប្រាក់ចាប់ពី ១៥០ លានដុងឡើងទៅ; អនុវត្តខុសតម្លៃ, ឬកត់ត្រាខុសប្រភេទថ្នាំ ឯកតា ឈ្មោះសេវាបច្ចេកទេសក្នុងការទូទាត់ប្រាក់កម្រៃពិនិត្យព្យាបាលដោយធានារ៉ាប់រងសុខាភិបាល ចំពោះការប្រព្រឹត្តល្មើសគិតជាតម្លៃទឹកប្រាក់ចាប់ពី ១២០ លានដុងឡើងទៅ។ល។
ក្រៅពីនេះ អនុក្រឹត្យក៏បានចែងពីបទពិន័យនៃការប្រព្រឹត្តល្មើសមួយចំនួនផ្សេងទៀតអំពីធានារ៉ាប់រងសុខាភិបាលដូចតទៅ៖ បង្កការលំបាក រារាំងដល់ការពិនិត្យព្យាបាលដោយធានារ៉ាប់រងសុខាភិបាល ប៉ុន្តែមិនទាន់បានធ្វើឱ្យខាតបង់ផលប្រយោជន៍របស់មុខសញ្ញាដែលចូលរួមធានារ៉ាប់រងសុខាភិបាល មូលដ្ឋានពិនិត្យព្យាបាលដោយធានារ៉ាប់រងសុខាភិបាល; បំពានលើការកំណត់បញ្ជានិងការប្រើប្រាស់ថ្នាំ សារធាតុគីមី បរិក្ខារពេទ្យ សេវាបច្ចេកទេសនិងសេវាសុខាភិបាលផ្សេងៗហួសពីកម្រិតជាអតិបរមាឬកម្រិតចាំបាច់បើប្រៀបជាមួយបទបញ្ញត្តិរបស់ច្បាប់អំពីមុខជំនាញបច្ចេកទេសសុខាភិបាល ធ្វើឱ្យខាតបង់ដល់អ្នកជំងឺដែលមានបណ្ណធានារ៉ាប់រងសុខាភិបាល មូលនិធិធានារ៉ាប់រងសុខាភិបាលនិងមូលដ្ឋានពិនិត្យព្យាបាល; មិនបានចុះឈ្មោះជាមួយស្ថាប័នធានារ៉ាប់រងសុខាភិបាល ពីគំរូត្រា គំរូហត្ថលេខារបស់អ្នកប្រកបមុខវិជ្ជាជីវៈ ដែលមានសិទ្ធិចុះហត្ថលេខាលើលិខិតទទួលស្គាល់មិនគ្រប់លក្ខណៈខាងសុខភាព អ្នកដែលបានប្រគល់សិទ្ធិចុះហត្ថលេខានិងបោះត្រាមូលដ្ឋានពិនិត្យព្យាបាល លើលិខិតទទួលស្គាល់។
អនុក្រឹត្យលេខ ១១៧ មានសុពលភាព ចាប់ពីថ្ងៃ ១៥-១១-២០២០។ ដោយឡែកបទបញ្ញត្តិស្តីពីការពិន័យប្រព្រឹត្តល្មើសរដ្ឋបាលអំពីសុខាភិបាលបង្ការ មានសុពលភាពចាប់ពីថ្ងៃ ២៨-៩- ២០២០៕
ចឹងហ៊ឹង (សរុប)ប្រែសម្រួល៖ លីសៀ