20/10/2020 - 09:08

ប្រ​សិទ្ធ​ភាព​ផ្តើម​ពី​គោ​លនយោ​បាយ​សមស្រប​

យោ​ងតាម​របាយ​ការណ៍​របស់​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង​ អា​ស្រ័យ​ដោយ​ការ​យក​ចិត្ត​យ៉ាង​ជិត​ដិតរបស់​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ឃើញ​ថា​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​លើ​ភូមិ​សាស្រ្ត​ខេត្ត​ហូវ​យ៉ាង ​បន្ត​អភិវឌ្ឍ​សម្រេច​បាន​នូវ​លទ្ធ​ផល​សំ​ខាន់​ៗ​គួរ​ឱ្យ​កត់​សម្គាល់​។​

បង​ផាក ប្រើ​ប្រាស់​ទុន​ឧបត្ថម្ភ​ដើម្បី​ដាំ​ដើម​ទឹក​ដោះ​និង​ម្រេច​។​

របាយ​ការណ៍​បាន​បង្ហា​ញ​ច្បាស់​ ការ​ផលិត​កសិកម្ម​របស់​ខេត្ត​ហូវ​យ៉ាង​អភិវឌ្ឍ​ល្អ​បង្គួរ​ រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​កសិកម្ម​ បង្វែរ​តាម​ទិស​ដៅ​វិជ្ជ​មាន​។​ តម្លៃ​កំណើន​បន្ថែម​មធ្យម​ភាគ​ ៣,៨% ​ឆ្នាំ​ ក្នុង​រចនា​សម្ព័ន្ធ​តម្លៃ​ផលិត​កម្ម​តំ​បន់I ផ្នែក​កសិកម្ម​សម្រេច​សមា​មាត្រ ៨៥% រុក្ខ​កម្ម​គឺ​ ០,៥% ជល​ផល​គឺ ១៤,៥% ។​ នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​មាន​ការ​វិវឌ្ឍ​ អា​ស្រ័យ​មាមីង​ជំ​រុញ​មាំការ​បង្វែរ​រចនា​សម្ព័ន្ធ​កសិកម្ម​ ផ្លាស់​ប្តូរ​ទម្លាប់​ផលិត​ចាស់​ មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​ ជាជំ​ហាន​ៗ​ បង្វែរ​មក​ទម្រង់​ផលិតពហុ​វប្បកម្ម​។​

លោក​គីហីវ​ថា​ញ់ អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង​ ឱ្យ​ដឹង​៖ លទ្ធ​ផល​ដូច​ពោល​ខាង​លើ​ អា​ស្រ័យ​ការ​វិនិ​យោគ​របស់​បក្ស​ រដ្ឋ​ រួម​នឹង​ការ​ប្តេជ្ញា​ចិត្ត​ ស្មារ​តី​ឈាន​ឡើង​ផ្ទាល់​របស់​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​រួម​ និង​គ្រួ​សារ​ក្រី​ក្រជា​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​។​ តួយ៉ាង​ដូច​សេច​ក្តី​សម្រេច​លេខ​  ៥៤/២០១២/QĐ-TTg ចុះ​ថ្ងៃ​ ០៤/១២/២០១២ ស្តីពី​ការ​ឱ្យ​បុល​ទុន​អភិវឌ្ឍ​ផលិត​កម្ម​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច​នៅ​តំ​បន់​លំ​បាក​ ឧបត្ថម្ភ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្ររាប់​រយ​គ្រួ​សារ​បុល​ទុន​អភិវឌ្ឍ​ផលិត​កម្ម​។​ បង​យ័ញ​តឹង​ផាក នៅ​ភូមិ​៤ ឃុំ​វីប៊ិ​ញ ស្រុក​វីធ្វី ឱ្យ​ដឹង​៖ “អា​ស្រ័យ​បុល​ទុន​របស់​រដ្ឋ​ ខ្ញុំ​ដាំ​ដើម​ទឹក​ដោះ​និង​ម្រេច​នៅ​ក្បែរ​ផ្លូវ​។​ ពី​មុន​ ក្រៅ​ពី​ធ្វើ​ស្រែ​ ខ្ញុំ​មិន​ដឹង​ធ្វើ​អ្វី​បន្ថែម​។​ ឥឡូ​វ ខ្ញុំ​ថែទាំ​ចម្ការ​ម្រេច​និង​ដើម​ទឹក​ដោះ​រក​បានប្រាក់​ចំ​ណូល​បន្ថែម​”។​

ជីវ​ភាព​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ ជាជំ​ហា​ន​ៗ​ត្រូវ​បាន​លើ​ក​ស្ទួយ​ បង្កើន​បាន​ប្រាក់​ចំ​ណូល​ សេវា​កម្ម​សង្គម​មូល​ដ្ឋាន​ ដូច​៖ ផ្ទះ​ សុខា​ភិបាល​ ទឹក​ស្អាត​ អនា​ម័យ​បរិស្ថាន​ ការ​ជំ​នួយ​ ឧបត្ថម្ភ​ពី​សង្គម​កាន់​តែបាន​ខិត​ជិត​ជាង​ រួម​ចំ​ណែក​អនុវត្ត​ល្អ​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រតាម​ទិស​ដៅ​ចីរ​ភាព​រ​បស់បក្ស​ រដ្ឋ​។​ បង​ង្វៀង​វ៉ាន់​ថា​ញ ទទួល​បន្ទុក​ការ​ងារ​ជន​ជាតិ​នៃ​ការិ​យាល័យ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ ស្រុក​វីធ្វី ឱ្យ​ដឹង​៖ “ទន្ទឹម​នឹង​ប្រ​ភព​ទុន​អនុគ្រោះ​ ឧបត្ថម្ភ​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ ស្រុក​ក៏​បាន​អនុវត្ត​ការ​ ជីក​ស្តារ​ព្រែក​ប្រ​ឡាយ​ ធានា​ប្រ​ភព​ទឹក​ជូនមាមីង​ផលិត​កសិកម្ម​។​ អា​ស្រ័យ​ហេតុ​នេះ​ មាន​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ជាច្រើន​បាន​បង្វែរ​ទម្រង់​ដាំ​ដុះ​ បង្កើន​ផ្ទៃ​ដី​ដាំ​ដំ​ណាំ​រួម​ ផ្សំ​តាម​ទិស​ដៅ​សម​ស្រប​នឹង​ការ​ប្រែប្រួល​អា​កាស​ធាតុ​ ម៉្លោះ​ហើយ​ប្រាក់​ចំ​ណូល​ក៏​កើនឡើង​ផង​ដែរ​”៕

​                 ហា​ថា​ញ់-មុនី

ចែករំលែកអត្ថបទ