(ត្រាវិញ) ក្រោយរយៈពេល ៩ ខែដំណើរការកសាងសំណង់ច្រាំងការពារឆ្នេរសមុទ្រទាំងពីរ (ច្រាំងហ៊ីបថាញ់ ទីរួមខេត្តយ្វៀងហាយ និងច្រាំងកោងញ៉ាង ឃុំដុងហាយ ស្រុកយ្វៀងហាយ ខេត្តត្រាវិញ) ជាសំណង់ការពារកំណាត់ឆ្នេរសមុទ្រដ៏សំខាន់ចំណុះឃុំហ៊ីបថាញ់ និងឃុំដុងហាយ ទើបបានដាក់ឱ្យប្រើប្រាស់។ សំណង់ទាំងពីរនេះ ត្រូវបានកសាងដោយថ្មបេតុងតម្រៀប មានកម្ពស់រាំងទឹករលក ៥,២ ម៉ែត្រ ផ្នែកខាងលើមានទទឹង ០,៦ ម៉ែត្រ មាត់ច្រាំង និងផ្លូវដើរមានទទឹង ២,៥ ម៉ែត្រ ប្រវែងបណ្តោយសរុប ១.៦០០ ម៉ែត្រ។ សរុបថវិកាកសាងសំណង់ទាំងពីរគឺ ១០៨ ពាន់លានដុង ក្នុងនោះ ថវិកាមជ្ឈិមឧបត្ថម្ភ ៩០ ពាន់លានដុង ក្រៅពីនោះអាស្រ័យទុនបដិភាគរបស់ខេត្ត។
![ដាក់ឱ្យប្រើប្រាស់សំណង់ច្រាំងការពារឆ្នេរសមុទ្របន្ថែម ១.៦០០ ម៉ែត្រ](https://baocantho.com.vn/image/fckeditor/upload/2020/20201019/images/khmer/21.jpg)
ថ្នាក់ដឹកនាំខេត្ត កាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់សំណង់។
សំណង់ទាំងនេះ មានអត្ថន័យសំខាន់និងចាំបាច់ សំដៅជម្នះការបាក់ច្រាំង កាត់បន្ថយការបាត់បង់ព្រៃបង្ការទឹករលក និងរាំងខ្សាច់ប្របមាត់សមុទ្រ ការពារតំបន់វាលស្រែខាងក្នុង និងខ្សែទំនប់ការពារច្រាំងថ្មីខាងក្នុង។ សំណង់ខាងលើក៏ជាមូលដ្ឋានគ្រឹះ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរឹងមាំ សំដៅទប់ទល់ជាមួយនឹងការប្រែប្រួលអាកាសធាតុនៅខេត្តត្រាវិញ៕
សឺនម៉ាល័យ ថាច់ធី