សុកត្រាំង - គណៈកម្មាធិការបក្សខេត្តសុកត្រាំង បានរៀបចំពិធីជួបជុំក្នុងឱកាសបុណ្យវូឡាង និងបុណ្យសែនដូនតា ប្រពៃណីរបស់ជនរួមជាតិខ្មែរ។
លោកឡឹមវុាំងម៉ឹង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង ប្រគេនទេយ្យវត្ថុដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង។
លោកឡឹមវុាំងម៉ឹង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង បានផ្ញើនូវបិយវាចាសួរសុខទុក្ខចំពោះព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ព្រះចៅអធិការនានាវត្ត និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត និងគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្ត ។ ទន្ទឹមនឹងនោះ សមមិត្តក៏បានផ្ញើនូវក្តីសង្ឃឹមចំពោះព្រះសង្ឃ អ្នកមុខអ្នកការសាសនា នឹងបន្តការចលនាពុទ្ធសាសនិកគោរពត្រឹមត្រូវនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ។ អនុវត្តន៍ល្អនូវវិធានការបង្ការ និងប្រឆាំងជំងឺរាលដាល Covid-១៩ ជាពិសេសគឺមិនគប្បីប្រមូលផ្តុំគ្នាច្រើនក្នុងឱកាសបុណ្យសែនដូនតា។
បុណ្យសែនដូនតាឆ្នាំ ២០២០ ខេត្តសុកត្រាំង បានរៀបចំគណៈប្រតិភូទៅសួរសុខទុក្ខ និងប្រគេនទេយ្យវត្ថុចំនួន ២២ ចំណែកដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះឧបជ្ឈាយ៍ ព្រះតេជគុណ ព្រះចៅអធិការវត្តខ្មែរនានា; អ្នកម្ដាយវៀតណាមវីរភាព គ្រួសារគោលនយោបាយ កម្មាភិបាលចូលនិវត្តន៍ និងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ៕
ដំណឹងនិងរូបថត៖ លីធាន