24/08/2020 - 16:29

លើក​សរ​សើរ​ ជូន​រង្វាន់​ដល់​សមូហ​ភាព​ ចំ​នួន​ ៣៤ និង​គំ​រូ​ជឿន​លឿន​ចំ​នួន​ ១៣០

គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណា​មខេត្ត​សុក​ត្រាំង​ ជូន​លិខិត​សរ​សើរ​ដល់​បុគ្គ​លគំ​រូ​ឆ្នើម​ក្នុង​ការ​អនុវត្ត​ការ​ចលនា​ ប្រ​ឡង​ប្រ​ណាំ​ងស្នេហា​ជាតិ​។​

រយៈ​ពេល​ ៥ ឆ្នាំ​អនុវត្ត​ការ​ចលនា​ “ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជន​បទ​ថ្មី​ ក្រុង​ស៊ី​វិ​ល័យ​” រណសិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នា​ក់​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង​ ចលនា​ប្រ​ជា​ជន​រួម​វិភាគ​ទាន​ទឹក​ប្រាក់​បាន​ជាង​ ៣៣៧ ពាន់​លាន​ដុង​  (បរិច្ចាគ​ដី​ ៥១៧.៩២៥ ម៉ែ​ត្រការ៉េ​ កម្លាំង​ពលកម្ម​២៩៤.៥០៩ ថ្ងៃ​ សាច់ប្រាក់​និង​សម្ភារៈ។​ល។​) រួម​ជាមួយ​រដ្ឋ​កសាង​សំ​ណង់​គមនា​គមន៍​ជន​បទ។​ ទូទាំង​ខេត្ត​មាន​ ៤៧/៨០ ឃុំ​ ភូមិ​ ស្រុក​មីស្វៀង​និង​ទីរួម​ខេត្ត​ង៉ាណាំ​ អនុវត្ត​សម្រេច​ជោគ​ជ័យ​ដំ​ណើរការ​កសាង​ជន​បទ​ថ្មី​។​ ក្រៅ​ពី​នេះ​ រណសិរ្ស​គ្រប់​លំ​ដាប់​ថ្នា​ក់​ថែម​ទាំង​ចលនាទឹក​ប្រាក់បាន​ជាង​ ៨៦៨ ពាន់​លាន​ដុង​ ដើម្បី​សាង​សង់​និង​ជួស​ជុល​ផ្ទះ​មហា​សាម​គ្គី​បាន​ចំ​នួន​ ២.៣៥២ ខ្នង​ ព្រម​ទាំង​ឧបត្ថម្ភ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ អា​ហា​រូប​ករណ៍ដល់​សិស្ស​ក្រី​ក្រ អង្ករ​ អំ​ណោយ​ និង​សម្ភារៈប្រើ​ប្រាស់​។​ល។​ ដល់​អ្នក​ក្រ។​ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្ររបស់​ខេត្ត​ នៅ​ត្រឹម​តែ ៤,៩៧% នៅ​ពី​ចុង​ឆ្នាំ​ ២០១៩។​

នា​ឱកាស​នេះ​ដែរ​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណា​មខេត្ត​សុក​ត្រាំង​ បាន​លើ​ក​សរ​សើរ​ និង​ជូន​រង្វាន់​ដល់​សមូហ​ភាព​ចំ​នួន​ ៣៤ និង​គំ​រូ​ជឿន​លឿន​ចំ​នួន​ ១៣០ សកម្ម​ក្នុង​ការ​អនុវត្ត​ការ​ចលនា​ “ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជន​បទ​ថ្មី​ ក្រុង​ស៊ី​វិ​ល័យ​” ដំ​ណា​ក់​កាល​២០១៦-២០២០៕​

                                         យ្វីអា​ញ់-លីសៀ ​ 

ចែករំលែកអត្ថបទ