លោកលីវតឹងខឿង អនុប្រធានការិយាល័យជនជាតិស្រុកថើយឡាយ ក្រុងកឹងធើ ឱ្យដឹង៖ “ជនរួមជាតិខ្មែរលើភូមិសាស្រ្តស្រុក បានខ្នះខ្នែងចូលរួមកសាងជនបទថ្មី រួមចំណែកអភិវឌ្ឍន៍តំបន់មានជនជាតិរស់នៅកុះករ”។
សាលាបឋមសិក្សាឌិញម៉ូវ ២ ទើបកសាងថ្មី។
ការចូលរួមចលនាកសាងជនបទថ្មី មានគ្រួសារជនជាតិភាគតិចជាច្រើនលើភូមិសាស្រ្ត បានខ្នះខ្នែងបរិច្ចាគដី ដំណាំរួមផ្សំ និងកម្លាំងពលកម្ម។ល។ ដើម្បីរដ្ឋកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។ តួយ៉ាងដូចគ្រួសារពូលីវវ៉ាន់ដែប គ្រួសារពូលីវហូ គ្រួសារពូលីវស៊ីម គ្រួសារអ្នកមីងលីវធីធ្វី និងគ្រួសារអ្នកមីងលីវធីហា នៅទីប្រជុំជនថើយឡាយបានបរិច្ចាគដីជាង ៤០០ ម៉ែត្រការ៉េ ដើម្បីធ្វើផ្លូវបេតុងទទឹង២ម៉ែត្រ ប្រវែង៤ម៉ែត្រ។ ក្រៅពីនេះ ជនរួមជាតិខ្មែរនៅទីប្រជុំជនថើយឡាយ ក៏បានចំណាយកម្លាំងពលកម្ម ២៥០ ថ្ងៃ និងចលនាទឹកប្រាក់បាន ២៥០ លានដុង ដើម្បីកសាងស្ពានបេតុងប្រវែង ២២ ម៉ែត្រឆ្លងកាត់ព្រែកតាក់កាឌី។ ពិសេស ជនរួមជាតិខ្មែរនៅភូមិដៀងហ្វា ឃុំថើយតឹង រួមវិភាគទានទឹកប្រាក់ កម្លាំងពលកម្មកសាងផ្លូវគមនាគមន៍ជនបទប្រវែង ៣ គ.ម និងស្ពានបេតុង២ខ្សែឆ្លងកាត់ព្រែកដៀងហ្វា។ល។ សំដៅចូលរួមអបអរសាទរមហាសន្និបាតតំណាងជនជាតិភាគតិចឆ្នាំ ២០១៩ បណ្តាជនជាតិភាគតិចលើភូមិសាស្រ្តស្រុក ក៏បានចំណាយកម្លាំងពលកម្ម ដំណាំរួមផ្សំ និងសម្ភារៈ។ល។ ដើម្បីកសាងដងផ្លូវគមនាគមន៍ជនបទប្រវែង ១,៥ គ.ម ទៅទល់ទំនប់តាក់កាឌី។
ទន្ទឹមនឹងនោះ ភូមិភាគដែលមានជនជាតិភាគតិចរស់នៅកុះករ ក៏បានអនុវត្តល្អនូវគម្រោងកាត់បន្ថយភាពក្រីក្រផ្សារភ្ជាប់នឹងកម្មវិធីទិសដៅកសាងជនបទថ្មី។ ដូច្នេះ គណៈ ផ្នែក និងអង្គការមហាជននានា សាមគ្គីរួមកម្លាំងអនុវត្តល្អគោលនយោបាយសុខុមាលភាពសង្គមដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រប្រមាណ ៤.១៧៨ លើកគ្រួសារ។ ផ្តើមពីនោះ ជីវភាពប្រជាជនក៏បានលើកស្ទួយជាបន្តបន្ទាប់។ បងសើុងថាញ់ដាក ផ្ទះនៅភូមិឌិញអៀង ឃុំឌិញម៉ូង ឱ្យដឹង៖ “ចាប់តាំងពីភូមិមានផ្លូវបេតុង ខ្ញុំទិញម៉ូតូសម្រាប់ដឹកបន្លែផ្ទះទៅលក់នៅផ្សារត្រឿងថាញ់។ ម្យ៉ាងទៀត ខ្ញុំឌុបកូនទៅរៀនមានសុវត្ថិភាពជាង ចៀសវាងកូនមិនត្រូវភ្លៀងត្រូវក្តៅផង”។ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរបស់ឃុំជនបទថ្មី ក៏ជាគ្រឹះដើម្បីអភិវឌ្ឍន៍អប់រំ និងលើកកម្ពស់ប្រជាបញ្ញា។ បងស្រីដាវធីដែប ក៏នៅភូមិឌិញអៀង ឱ្យដឹង៖ “សាលាបឋមសិក្សាឌិញម៉ូង ២ បានកសាងថ្មីយ៉ាងសមរម្យ ម្ល៉ោះហើយកូននាងខ្ញុំពេញចិត្តទៅរៀនណាស់។ កាលពីមុននេះ ដើរជ្រើសរើសសាលាឆ្ងាយពីផ្ទះ សព្វថ្ងៃមិនបាច់ទៅឆ្ងាយក៏មានសាលាល្អសម្រាប់ឱ្យកូនរៀនដែរ”៕
ហាថាញ់-លីសៀ