ជាមួយនឹងសកម្មភាពជាក់ស្ដែងជាច្រើនឆ្ពោះដល់កុមារដែលមានស្ថានភាពលំបាក យុទ្ធនាការ “ដើម្បីប្អូនៗជាទីស្រឡាញ់” ឆ្នាំ២០២៦ នៅឃុំត្រឹងដេ ទីក្រុងកឹងធើ រីកសាយភាយក្ដីស្រឡាញ់តាមរយៈអំណោយដ៏មានអត្ថន័យ អាហារូបករណ៍ និងសកម្មភាពថែទាំសុខភាព រួមចំណែកបន្ថែមក្ដីសប្បាយរីករាយ និងកម្លាំងចិត្តដើម្បីប្អូនៗមានជំហានមាំទៅកាន់សាលារៀន។

យុទ្ធនាការ "ដើម្បីប្អូនៗជាទីស្រឡាញ់" ឆ្នាំ២០២៦ នៅឃុំត្រឹងដេ ទីក្រុងកឹងធើ។
នៅសាលាបឋមសិក្សាត្រឹងដេ (សាខាសាលាភូមិផ្សារ) ឃុំត្រឹងដេ ទីក្រុងកឹងធើ សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនៃគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានសហការជាមួយគណៈកម្មាធិការប្រជាជន និងសម្ព័ន្ធយុវជនឃុំត្រឹងដេ ចាត់តាំងពិធីចេញដំណើរយុទ្ធនាការ “ដើម្បីប្អូនៗជាទីស្រឡាញ់” ឆ្នាំ២០២៦។ កម្មវិធីនេះបានដំណើរការក្នុងគោលបំណងអនុវត្តជាក់ស្តែងនូវការចលនា “ដើម្បីប្អូនៗជាទីស្រឡាញ់” ពង្រឹងសកម្មភាពគិតគូរ និងឧបត្ថម្ភកុមារមានស្ថានភាពលំបាក ជាពិសេសកុមារនៅតំបន់ឆ្ងាយ តំបន់ជនជាតិភាគតិច លើភូមិឋានព្រំដែននិងកោះសមុទ្រ។ ដោយមានការរួមដំណើរពីស្ថាប័ន អង្គភាព អាជីវកម្ម និងកម្លាំងសម្ព័ន្ធយុវជន យុវជនជាច្រើន ដូចជា សាខាសម្ព័ន្ធយុវជនមន្ទីរពេទ្យភ្នែក-ធ្មេញ ថ្គាម មុខ ទីក្រុងកឹងធើ សាខាសម្ព័ន្ធយុវជនមូលដ្ឋាននៃការិយាល័យគណៈកម្មាធិការប្រជាជនទីក្រុង សាខាសម្ព័ន្ធយុវជនមូលនិធិវិនិយោគអភិវឌ្ឍន៍ទីក្រុងកឹងធើ កងវរសេនាធំនគរបាលចល័តលេខ១០ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតរដ្ឋឆ្នោតជាតិកឹងធើ សមាគមជំរុញការសិក្សាទីក្រុង រួមជាមួយបណ្ដាអង្គភាព ម្ចាស់ជំនួយ និងសម្ព័ន្ធយុវជនឃុំត្រឹងដេ សរុបប្រភពថវិការៃអង្គាសបានប្រមាណ ១១៨ លានដុង។

ប្រគល់អាហារូបករណ៍ “ជម្នះការលំបាក” ផ្តល់កម្លាំងចិត្តដល់សិស្សាសិស្សមានស្ថានភាពលំបាកនៅឃុំត្រឹងដេ។
គណៈចាត់តាំងបានប្រគល់អាហារូបករណ៍ “ជម្នះការលំបាក” ចំនួន ២០ ចំណែកដល់សិស្សានុសិស្សមានស្ថានភាពលំបាក ក្នុងមួយចំណែកមានតម្លៃ ១ លានដុង។ អំណោយរាប់រយចំណែក រួមមានសៀវភៅ កាតាប ទឹកដោះគោ នំព្រះខែ គោម រួមជាមួយអង្ករ ៥០០ គីឡូក្រាម ក៏បានប្រគល់ជូនផ្ទាល់ដៃប្អូនៗនិងគ្រួសារទាំងឡាយ។ ទោះបីអំណោយទាំងនេះមានតម្លៃមិនធំធេងក្ដី ប៉ុន្តែមានអត្ថន័យជាក់ស្ដែង រួមចំណែកជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមក្នុងការត្រៀមខ្លួនសម្រាប់ឆ្នាំសិក្សាថ្មី ព្រមទាំងបង្កភាពសប្បាយរីករាយបន្ថែមក្នុងឱកាសបុណ្យសែនព្រះខែ។
ចំណុចលេចធ្លោនៃកម្មវិធី គឺសកម្មភាព “ទិវាគ្រូពេទ្យវ័យក្មេងធ្វើតាមពាក្យអ៊ំហូ ស្ម័គ្រចិត្តដើម្បីសុខភាពសហគមន៍”។ ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតយុវវ័យចំណុះសាខាសម្ព័ន្ធយុវជនមន្ទីរពេទ្យភ្នែក-ធ្មេញ ថ្គាម មុខ ទីក្រុងកឹងធើ បានចាត់តាំងការពិនិត្យ និងផ្ដល់ប្រឹក្សាអំពីជំងឺភ្នែកដល់សិស្សានុសិស្សមានស្ថានភាពលំបាក; ប្រគល់ឱសថ និងអំណោយចំនួន ២០០ ចំណែក ព្រមទាំងផ្តល់វ៉ែនតាដោយឥតគិតថ្លៃសម្រាប់ករណីចាំបាច់។ សកម្មភាពថែទាំសុខភាពតាមសាលារៀន បានដាក់ឱ្យអនុវត្តនៅនឹងសាលារៀនផ្ទាល់ ជួយឱ្យប្អូនៗងាយស្រួលក្នុងការទទួលសេវាកម្មសុខាភិបាល រកឃើញទាន់ពេលនូវបញ្ហាពាក់ព័ន្ធនឹងភ្នែក ដើម្បីមានទិសដៅថែទាំ និងព្យាបាលសមស្រប។ នេះក៏ជាសកម្មភាពបង្ហាញពីភាពពូកែខាងជំនាញឯកទេស និងស្មារតីស្ម័គ្រចិត្តរបស់កម្លាំងសម្ព័ន្ធយុវជន យុវជនផ្នែកខាងសុខាភិបាលផងដែរ។
ប្អូនស៊ើងធីគីមអាញ សិស្សថ្នាក់ទី ៥A នៃសាលាបឋមសិក្សាត្រឹងដេ សាខាសាលាទូដៀម បានចែករំលែក៖ “ថ្ងៃនេះប្អូនសប្បាយចិត្តខ្លាំងណាស់ ដោយបានពូមីងវេជ្ជបណ្ឌិតមកពិនិត្យភ្នែក និងផ្ដល់ប្រឹក្សា។ ប្អូនថែមទាំងទទួលបានអំណោយបុណ្យសែនព្រះខែ និងគ្រឿងបរិក្ខារសិក្សាទៀតផង។ ប្អូនសូមអរគុណពូមីងដែលបានយកចិត្តទុកដាក់ និងផ្ដល់អំណោយដ៏មានអត្ថន័យដល់ពួកប្អូន។”

សួរសុខទុក្ខ លើកទឹកចិត្តគ្រួសារអ្នកមានសគុណ សាយភាយសីលធម៌
“ផឹកទឹកនឹកប្រភព”។
មិនត្រឹមតែគិតគូរដល់កុមារប៉ុណ្ណោះទេ យុទ្ធនាការនេះក៏បានសាយភាយសីលធម៌ “ផឹកទឹក នឹកប្រភព” តាមរយៈសកម្មភាពចុះសួរសុខទុក្ខ និងប្រគល់អំណោយដល់គ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍ អតីតយុវជនស្ម័គ្រចិត្តលើភូមិឋានឃុំត្រឹងដេ។ តាមនោះ មានអំណោយចំនួន ១០ ចំណែក បានក្រុមការងារប្រគល់ជូនផ្ទាល់ដល់គ្រួសារនីមួយៗ រួមជាមួយនឹងការសួរសុខទុក្ខ និងលើកទឹកចិត្ត ដើម្បីបង្ហាញពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់យុវជនចំពោះបុគ្គលដែលបានរួមចំណែកយ៉ាងច្រើនដល់ស្រុកកំណើត និងប្រទេសជាតិ។
យោងតាមលោក ផាងអាញត្រាង សមាជិកគណៈប្រតិបត្តិការសម្ព័ន្ធយុវជនទីក្រុង អនុប្រធានគណៈកសាងបក្ស លេខាសម្ព័ន្ធយុវជននៃគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានឱ្យដឹងថា សកម្មភាពនេះជួយឱ្យប្អូនៗកុមារមានទំនុកចិត្ត និងកម្លាំងចិត្តបន្ថែមទៀតក្នុងឆ្នាំសិក្សាថ្មី ព្រមទាំងគិតគូរដល់សុខភាពទាន់ពេល ជាពិសេសបញ្ហាភ្នែកសម្រាប់កុមារមានស្ថានភាពលំបាក។ កម្មវិធីបុណ្យសែនព្រះខែក៏បានរួមចំណែកលើកកម្ពស់ជីវភាពស្មារតី ដល់ប្អូនៗផងដែរ។ តាមរយៈនេះ យុវវ័យគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ រួមជាមួយអង្គភាពរួមដំណើរទាំងឡាយ សង្ឃឹមថានឹងបានចែករំលែកនូវការលំបាកខ្លះៗរបស់ប្អូនៗ ក្រុមគ្រួសារ និងគ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍លើភូមិឋានឃុំត្រឹងដេ។
ផ្ដើមពីការរួមកម្លាំងរបស់យុវវ័យ និងបណ្ដាអង្គភាពរួមដំណើរ ក្ដីស្រឡាញ់បានផ្ញើជូនទាន់ពេល និងចំមុខសញ្ញា។ នេះគឺជាប្រភពកម្លាំងលើកទឹកចិត្តជាក់ស្ដែងដើម្បីជួយឱ្យកុមារឃុំត្រឹងដេ កាន់តែមានទំនុកចិត្តថែមទៀតក្នុងឆ្នាំសិក្សាថ្មី ព្រមទាំងផ្សព្វផ្សាយស្មារតីទទួលខុសត្រូវចំពោះសហគមន៍របស់យុវវ័យទីក្រុងកឹងធើ៕
ហុងទើ - ថាច់ធី