ព្រឹកថ្ងៃទី១៥ ខែកញ្ញា នៅភូមិទឹកប្រៃ២ ឃុំឡុងភូ មជ្ឈមណ្ឌលជំរុញកសិកម្មនិងសេវាកសិកម្មទីក្រុងកឹងធើ សហការជាមួយក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Bayer វៀតណាមនិងគណៈកម្មាធិការប្រជាជនឃុំឡុងភូ ចាត់តាំងសិក្ខាសាលាវាយតម្លៃលទ្ធផលអនុវត្តទម្រង់ Bayer Forward Farming ស្រូវរដូវដើមឆ្នាំ ឆ្នាំ២០២៦។

អ្នកតំណាងទាំងឡាយទស្សនាទម្រង់។
សិក្ខាសាលាសំដៅវាយតម្លៃប្រសិទ្ធភាពនៃទម្រង់ បង្កលក្ខណៈឱ្យកសិករ កម្មាភិបាលបច្ចេកទេសនិងអង្គភាពពាក់ព័ន្ធដោះដូរបទពិសោធន៍ កៀកជិតបច្ចេកទេសជឿនលឿនក្នុងការផលិតស្រូវគុណភាពខ្ពស់ បំភាយឧស្ម័នទាប; តាមរយៈនោះ ធ្វើជាមូលដ្ឋានគ្រឹះពង្រីកទម្រង់ផ្សារភ្ជាប់ជាមួយគម្រោងស្រូវគុណភាពខ្ពស់ ១លានហិកតា បំភាយឧស្ម័នទាបតំបន់វាលរាបទន្លេគឺវឡុង។
តាមរបាយការណ៍ ទម្រង់បានអនុវត្តនៅសហករណ៍កសិកម្មអភិវឌ្ឍបែបថ្មី ទំហំ ៣ហិកតា ប្រើប្រាស់ពូជស្រូវដាយថើម៨ ពូជបានបញ្ជាក់ ចំនួនពូជព្រោះ ៨០គីឡូក្រាមក្នុងមួយហិកតា អនុវត្តការព្រោះជាជួរ។ ទម្រង់នេះប្រើប្រាស់ជីមានតុល្យភាព គ្រប់គ្រងសត្វល្អិតបំផ្លាញ ជំងឺតាមបែបរួបរួម បន្ថយចំនួនលើកប្រើប្រាស់ថ្នាំការពាររុក្ខជាតិនិងអនុវត្តវិធីសាស្ត្របូមទឹកចូល - បង្ហូតគោកឆ្លាស់គ្នា។ លទ្ធផលបង្ហាញថា ទិន្នផលស្រូវជាមធ្យមសម្រេច ៦,៧៩តោនក្នុងមួយហិកតា ស្រូវស្ងួតកម្រិតសំណើម ១៤%សម្រេចប្រមាណ៦តោន/ហិកតា។ ប្រាក់ចំណាយក្នុងការផលិតសរុប ២០,៦៨លានដុងក្នុងមួយហិកតា ចំណូលសរុបជិត ៤៣,៨លានដុងក្នុងមួយហិកតា ប្រាក់ចំណេញសម្រេចជាង ២៣,១លានដុងក្នុងមួយហិកតា។

សមាជិកសហករណ៍កសិកម្មអភិវឌ្ឍបែបថ្មីប្រមូលផលស្រូវ។
តាមលោកហ្វិញតឹងថាញ ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូ លទ្ធផលបង្ហាញថា បើធៀបនឹងការដាំដុះតាមទម្លាប់របស់កសិករ ទម្រង់ផលិតស្រូវគុណភាពខ្ពស់ បំភាយឧស្ម័នទាបបន្ថយចំណាយបាន ៥,២៨៤លានដុងក្នុងមួយហិកតា ប្រាក់ចំណេញខ្ពស់ជាង ៨,៤៨លានដុងក្នុងមួយហិកតា កើនស្មើនឹង ៥៧,៩៣%។ គួរកត់សម្គាល់ ការអនុវត្តបូមទឹកចូល-បង្ហូតគោកឆ្លាស់គ្នារួមចំណែកសន្សំសំចៃទឹក បន្ថយចំណាយលើម៉ាស៊ីនបូមទឹកនិងបន្ថយការបំភាយឧស្ម័នមេតាន។ នេះជាទម្រង់មានប្រសិទ្ធភាព ដូច្នេះបានឃុំបន្តពង្រីកនៅលើភូមិឋាន។
ក្នុងឱកាសនេះ អ្នកតំណាងទាំងឡាយបានទស្សនាជាក់ស្តែងទម្រង់ ស្តាប់ការវាយតម្លៃដំណើរការប្រើប្រាស់ថ្នាំការពាររុក្ខជាតិ ជីនិងលទ្ធផលវាស់ការបំភាយឧស្ម័នផ្ទះកញ្ចក់; ព្រមទាំងដោះដូរយោបល់ ពិភាក្សាអំពីដំណោះស្រាយបន្តពង្រីកទម្រង់ក្នុងពេលខាងមុខ៕
យ្វីអាញ - សុផន