ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/08/2020 - 16:48

នា​យក​រ​ដ្ឋមន្រ្តី​៖ មិន​ទុក​ឱ្យ​អា​សន្ន​រោគ​រីក​រាលដាល​នៅ​ក្រុង​ដាណាំ​ងនិង​ភូមិ​ភាគ​ឯទៀត​

* ភូមិ​ភាគ​នា​នា​ត្រៀម​ជាស្រេច​កម្លាំង​ធ្វើ​តេស្ត​ COVID-១​៩​ នៅ​នឹង​ភូមិ​ភាគ​

ព្រឹក​ថ្ងៃ​ទី ២​៧​ ខែ​កក្កដា​ បូក​សរុប​កិច្ច​ប្រ​ជុំ​អចិ​ន្រ្តៃយ៍​នៃ​រដ្ឋា​ភិបាល​ ស្តីពី​ការ​បង្ការ​ ប្រ​ឆាំង​រោគ​ COVID-១៩ នា​យករដ្ឋ​មន្រ្តី​ ង្វៀន​ស្វឹនភុក បាន​ឯក​ភាព​អនុវត្ត​គម្លាត​សង្គម​ទូទាំង​ក្រុង​ដាណាំ​ង ដោយ​មាន​ខ្លឹម​សារ​ពេញ​លេញ​ក្នុង​បទ​បញ្ជា​លេខ​ ១៩។​ ប្រើ​គ្រប់​មធ្យោ​បាយ​ដើម្បី​មិន​ឱ្យ​អា​សន្ន​រោគ​រីក​រាលដាល​បាន​ឡើយ​។​

នា​យក​រ​ដ្ឋមន្រ្តី​ ង្វៀន​ស្វឹនភុក ថ្លែង​ការ​ណ៍​ក្នុង​កិច្ច​ប្រ​ជុំ​។​ រូប​៖ VGP/ក្វាង​ហីវ​ 

កំ​ណត់​សម្គាល់​បណ្តា​មតិ​យោ​ប់លនៅ​ក្នុង​អង្គ​ប្រ​ជុំ​សន្និ​ដ្ឋាន​ថា​ ស្ថាន​ភាព​រោគរាល​ដាល​ COVID-១៩ នៅ​ក្រុងដាណាំ​ងប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​ មិន​ទាន់​រក​គំ​ហើញករ​ណី F0 ណា​ឡើយ​ នា​យក​រ​ដ្ឋមន្រ្តី​ ង្វៀន​ស្វឹនភុក បានបង្ហា​ញ​ច្បាស់​អំ​ពី​ស្មារ​តី​ម្ចាស់​ការ​ មិន​ទុក​ឱ្យ​អា​សន្ន​រោគ​រីក​រាលដាល​ពី​ក្រុង​ដាណាំ​ងរាល​ដាល​ទៅ​ក្នុង​ទូទាំង​ប្រ​ទេ​ស​ក៏​ដូច​ជា​ទូទាំង​ក្រុង​ ។​ ដាច់​ខាត់​មិន​ត្រូវ​ធ្វេស​ប្រ​ហែស​ ត្រូវតាំង​ស្មារ​តី​ប្រុង​ប្រ​យ័ត្ន​ ឬ​មិន​ត្រូវ​ភ័យ​ខ្លាច​ជាដាច់​ខាត់​។​

រំលឹក​ឡើង​វិញ​ពី​តម្រូវ​ការ​ដាក់​ចេញ​ ដាច់​ខាត់​មិន​ទុក​ឱ្យជំ​ងឺ​រាតត្បាត​រីក​រាលដាល​នៅ​ដាណាំ​ង និង​ភូមិ​ភាគ​ឯទៀត​ នា​យក​រ​ដ្ឋមន្រ្តី​បាន​សង្កត់​ធ្ងន់​ថា​៖ ត្រូវ​ផ្តុំ​កម្លាំង​មែន​ទែន​ ប្រតិកម្ម​រហ័ស​ ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​ ដោយ​កម្លាំង​រួម​បញ្ចូល​គ្នា​ កម្លាំង​សរុប​; ត្រូវ​រហ័សតាម​ដាន​ស្វែង​រក​ប្រភពជំ​នួប​ ធ្វើ​តេស្ត​បើ​ក​ទូលាយ​ដល់​មុខ​សញ្ញា​ចាំ​បាច់​ ដើម្បី​បង្ការ​មានប្រ​សិ​ទ្ធភាព​នៃ​ការ​ឆ្លង​ជំ​ងឺ​។​

នា​យក​រ​ដ្ឋមន្រ្តី​ ឯក​ភាព​អនុវត្ត​គម្លាត​សង្គម​ក្នុង​ទូទាំងក្រុង​ដាណាំ​ង តាម​បទ​បញ្ជា​លេខ​ ១​៩​ ចុះ​ថ្ងៃ​ទី ២​៤​ មេសា​ ឆ្នាំ​២០២០ ស្តីពី​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ ដោយ​កំ​រិតខ្ពស់​ ពេល​វេលា​អនុវត្ត​គឺចាប់​ពី​ ០ ម៉ោង​  ថ្ងៃ​ទី ២៨/៧ ... អ្នក​នៅ​ក្រុង​ដាណាំ​ងទៅ​ហា​ណូយ​ ក្រុង​ហូជីមិញ​ និង​ភូមិ​ភាគ​ឯទៀត​ ចាំ​បាច់​ត្រូវ​ពិនិត្យ​ការ​ធ្វើ​តេស្ត​ទាំង​អស់ក្នុង​ករណីចាំ​បាច់​ត្រូវ​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​។​ ករណី ដូច​៖ ផ្តាសាយ គ្រុន​ក្តៅ​ ក្អក​ ត្រូវ​ទៅ​មូល​ដ្ឋាន​សុខា​ភិបាលដើម្បី​ពិនិត្យ​សុខ​ភាព​។​ ភូមិ​ភាគ​នា​នា​ក្នុង​ទូទាំង​ប្រ​ទេ​ស​ ត្រូវ​បន្ត​ការ​ចង្អុល​ការ​ អនុវត្ត​គោ​លដៅ​ពី​រ សេដ្ឋ​កិច្ច​វៀតណា​មនៅ​ដើម​ត្រី​មាស​ទី ៣​ នៅ​តែមាន​មូល​ដ្ឋាន​គ្រឹះ​ម៉ាក្រូល្អ​ និន្នា​ការ​វិជ្ជមាន​ រួម​ទាំង​វិនិ​យោ​គពាណិជ្ជ​កម្ម​ ទាំង​សេដ្ឋកិច្ច​ក្នុង​ប្រ​ទេ​ស​ ទាំង​ការ​នាំ​ចេញ​និង​នាំចូល​… រដ្ឋា​ភិបាល​ នឹង​ប្តេជ្ញា​អនុវត្ត​វិធាន​ការ​ត្រួត​ពិនិត្យ​ល្អ​ក្នុង​ដែន​កំ​ណត់​ប្រ​ទេ​សទាំង​មូល​ ទន្ទឹម​នឹង​នោះ​ ចង្អុល​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ល្អ​ បង្ក​លក្ខណៈ​សម្បត្តិ​សម្រាប់​វិនិ​យោ​គិននិង​ប្រ​ជាជន​ធ្វើ​អា​ជីវ​កម្ម​។​

* ចំ​ពោះ​មុខ​ស្ថាន​ភាព​ប្រែប្រួល​ស្មុគ​ស្មាញ​នៃ​ជំ​ងឺ​រាល​ដាល​ COVID-១៩ ថ្ងៃ​ទី ២៧/៧ ក្រសួង​សុខា​ភិបាល​បាន​ផ្ញើ​សារ​លិខិត​បន្ទាន់​លេខ​ ៣៩៨២​/BYT-DP ដល់​មន្ទីរ​សុខាភិបាល​ខេត្ត​ ក្រុង​ ចំ​ណុះ​មជ្ឈិម​ ស្តីពី​ការ​អនុវត្ត​ធ្វើ​តេស្តវីរុស SARS-Cov-2 ។​

សេច​ក្តី​ក្នុង​សារ​លិខិត​បាន​បញ្ជា​ក់​ច្បាស់​៖ អនុវត្ត​ន៍កិច្ច​ចង្អុល​ការ​របស់​នា​យក​រ​ដ្ឋមន្រ្តី​នៅ​ក្នុង​សេច​ក្តី​ប្រ​កាស​លេខ​ ២៥៣/TB-VPCP ចុះ​ថ្ងៃ​ទី ២៥ ខែ​កក្កដា​ ឆ្នាំ​ ២០២០ ស្តីពីការ​បង្កើន​ការ​បង្ការ​ ប្រ​ឆាំងជំ​ងឺ​រាល​ដាល​ COVID-១៩​ ក្នុងនោះ​ សំ​ណូម​ពរ​ជម្រុញ​ការ​អនុវត្ត​រក​គំ​ហើញ តាម​ដាន​ ស្វែង​រក​ប្រភពជំ​នួប​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​និង​ធ្វើ​តេស្ត​ឱ្យ​បានទាន់​ពេល​ ។​ ក្រសួង​សុខា​ភិបាល​ សំ​ណើ​ដល់​នា​យក​មន្ទីរ​សុខាភិបាល​រាល់​ខេត្ដ​ ក្រុង​ ផ្សព្វ​ផ្សាយ​ពិនិត្យ​ឡើង​វិញ​នូវ​សមត្ថភាព​តេស្ត​ិ៍នៅ​ភូមិ​ភាគ​នា​នា​ ។​ ម្ចាស់​ការ​ ត្រៀម​ជាស្រេច​ធនធាន​ធ្វើ​តេស្ត​នៅ​នឹង​កន្លែង​ រួម​មា​នសម្ភារៈបរិក្ខារ​ ឧបករ​ណ៍ ធន​ធាន​មនុស្ស​ និង​លក្ខខណ្ឌ​ជីវ​សុវត្ថិ​ភាព​កម្រិត​២​ សម្រាប់ការ​ធ្វើ​តេស្ត​រក​វី​រុស SARS-CoV-2 បាន​ទាន់​ពេល​ តាម​ការ​ណែ​នាំក្នុង​ផែន​ការ​ធ្វើ​តេស្ត​ រក​គំ​ហើញការ​ឆ្លង​វីរុស SARS-CoV-2 ក្នុង​ដំ​ណា​ក់​កាល​រោគ​រាល​ដាល​ COVID-១៩ ចែង​ជាធរ​មាន​រួម​គ្នា​ជាមួយ​នឹង​សេច​ក្តី​សម្រេច​លេខ​ ២២៤៥/ QĐ-BYT ចុះ​ថ្ងៃ​ទី ២​២​ ខែ​មេសា​ ឆ្នាំ​ ២០២០ របស់​ក្រសួង​សុខា​ភិបាល​ ។​ ភូមិ​ភាគ​នា​នា​ គប្បី​វិនិ​យោ​គ បង្កើន​កម្រិត​ បន្ទប់​ធ្វើ​តេស្ត​ និង​មធ្យោ​បាយ​ គ្រឿង​បរិក្ខារ​ និង​បន្ថែម​ថ្នាំ​ ជីវ​សាស្ត្រ​ ក្នុង​ករ​ណីចាំ​បាច់​ដើម្បី​ធ្វើ​តេស្ត​វីរុស SARS-CoV-2 ធានា​ប្រ​សិ​ទ្ធភាព​ សមស្រប​ ជៀស​វាង​ការ​ខ្ជះ​ខ្ជាយ​ធន​ធាន​... មន្ទីរ​សុខា​ភិបាល​ខេត្ដ​នានា​ទំ​នា​ក់​ទំ​នង​ ដាក់​សំ​ណើ​វិទ្យា​ស្ថាន​អនា​ម័យនិង​រោគ​រាតត្បាត​ វិទ្យា​ស្ថាន​ Pasteur ដើម្បី​វាយ​តម្លៃ​ និង​បញ្ជា​ក់​ពី​សមត្ថ​ភាព​បន្ទប់​ធ្វើ​តេស្ត​ ដើម្បី​បញ្ជា​ក់​ពី​ SARS-CoV-2  ក្នុង​ករ​ណីចាំ​បាច់​។​ ទន្ទឹម​នឹង​នោះ​ សហកា​រជាមួយ​អង្គ​ភាព​ ភូមិ​ភាគ​ឯទៀត​ ក្នុង​ការ​ធ្វើ​តេស្ត​វីរុស SARS-CoV-2 ។​

យោ​ងតាម​ក្រសួង​សុខា​ភិបាល​ រហូត​មក​ទល់​ពេល​នេះ​ ទូទាំង​ប្រ​ទេ​ស​ មាន​បន្ទប់​ធ្វើ​តេស្ត​ចំ​នួន​ ១១៨​ មាន​សមត្ថភាព​ធ្វើ​តេស្ត​ ក្នុង​នោះ​ មាន​ ៦៦ បន្ទប់​គ្រប់​សមត្ថ​ភាព​ធ្វើ​តេស្ត​បញ្ជា​ក់​៕​   

              យោ​ង http://baochinhphu.vn និង​ទីភ្នា​ក់ងារ​សារ​ព័ត៌​មាន​ វៀត​ណា​ម/Vietnam+

ចែករំលែកអត្ថបទ