ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/07/2020 - 16:11

ដោះ​ដូរ​លទ្ធ​ផល​ការ​ងារ​រណសិរ្ស​នៃ​បណ្ដុំ​ប្រ​ឡង​ប្រ​ណាំងនៅ​បណ្ដាខេត្ត​ណា​មសុងហូវ​

នៅ​ខេត្ត​សុក​ត្រាំង​ គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណា​ម ដឹក​នាំដោយ​សមមិត្ត​ ត្រឿង​ធីង៉ុក​អាន អនុប្រ​ធាន​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណា​ម ចង្អុល​ការ​កិច្ច​ប្រ​ជុំ​ដោះ​ដូរ​លទ្ធ​ផល​ការ​ងារ​រណសិរ្ស​ ៦ ខែដើម​ឆ្នាំ​ ពិភាក្សា​ជុំ​វិញ​វិធាន​ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ សកម្ម​ភាព​ និង​ដំ​ណើរការ​ប្រ​ឡង​ប្រ​ណាំ​ងនៅ​តាម​បណ្ដុំ​ រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ២០២០។​

 ​ ទិដ្ឋ​ភាព​នៃ​កិច្ច​ប្រ​ជុំ​។​

ជាក់​ស្ដែង​រយៈ​ពេល​ ៦​ ខែ​ដើម​ឆ្នាំ​ ២០២០ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​នៅ​តាម​បណ្ដាខេត្ត​ណា​មសុងហូវ​ បាន​ចលនា​ដល់​អង្គ​ការ​ និង​បុគ្គល​បាន​រួម​វិភាគ​ទាន​សម្រាប់​មូល​និធិ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ Covid-១​៩​ សរុប​ជាថវិកា​ជាង​ ៩៣ ពាន់​លាន​ដុង​ និង​សម្ភារៈ បរិក្ខារ​ចាំ​បាច់​ជាច្រើន​ សម្រាប់​ឧបត្ថម្ភ​ដល់​អង្គ​ភាព​ ឈាន​មុខ​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ និង​ប្រ​ជា​ជន​ដែលរង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំ​ងឺ​រាតត្បាត​។​ សមមិត្ត​ ត្រឿង​ធីង៉ុក​អា​ន បាន​ស្ងើច​សរ​សើរ​និង​វាយ​តម្លៃខ្ពស់ចំ​ពោះ​លទ្ធ​ផល​ដែល​រណសិរ្ស​មាតុ​ភូមិ​នៅ​តាមខេត្ត​នា​នា ​នៃ​បណ្ដុំ​ប្រ​ឡង​ប្រ​ណាំ​ងសម្រេច​បាន​។​ សមមិត្ត​ ត្រឿង​ធីង៉ុក​អា​ន ស្នើ​ដល់​រណសិរ្ស​មាតុភូមិ​នៅ​តាម​បណ្ដាខេត្ត​ នឹង​បន្ត​ការ​យក​ចិត្ត​ថែម​ទៀត​ ការ​ងារ​ប្រាស្រ័យ​ទាក់​ទង​ ស្ដាប់​ពី​បំ​ណង​ប្រាថ្នា​ មតិ​យោ​បល់របស់​ប្រ​ជា​ជន​ពី​ការ​ផ្សព្វ​ផ្សាយ​គោល​ការ​គោ​លនយោ​បាយ​របស់​បក្ស​ រដ្ឋ​ ដើម្បី​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​បាន​ទាន់​ពេល​ ដាក់សំ​ណើ​ជូន​រដ្ឋ​អំ​ណា​ច​គ្រប់​លំ​ដាប់​ថ្នា​ក់​ពិនិត្យ​ ដោះស្រាយ​៕​

                                 យ្វីអា​ញ់-ពេជ្រ​សឿន

ចែករំលែកអត្ថបទ