20/07/2020 - 14:57

ចលនា​កីឡា​កាន់​តែមាន​ភាព​រីកចម្រើន​

សាលា​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​សុក​ត្រាំង​ មិន​ត្រឹម​តែជា​ថ្នាលបណ្តុះ​បណ្តា​ល​ អប់​រំមាន​គុណ​ភាព​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ល្បី​ឈ្មោះ​អំ​ពី​ចលនា​កីឡា​អប់​រំកាយ​របស់​ខេត្ត​ទៀត​ផង​។​ រាល់​សមយុទ្ធ​កីឡា​ក្នុង​ខេត្ត​និង​ទូទាំង​ប្រ​ទេ​ស​ ដែល​ផ្នែក​អប់​រំរៀប​ចំ​ឡើង​ សាលា​ទទួល​បាន​ជ័យ​លាភី​ខ្ពស់​ជាច្រើន​។​

សិស្ស​សាលា​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​សុក​ត្រាំង​       ទទួល​រង្វាន់​លេខ​១​ក្នុង​សមយុទ្ធ​កីឡា​ភូដុង​ ខេត្ត​ ឆ្នាំ​២០១៩។​

អត្រា​សិស្ស​ចូល​រួម​ប្រ​កួត​កាន់​តែច្រើន​ឡើង​ ពី​មួយ​ឆ្នា​ំ​ទៅ​មួយ​ឆ្នាំ​ ហើយ​សាលា​តែង​មាន​ចំ​ណា​ត់​ថ្នា​ក់​លេខ​១​ លេខ​២​ទូទាំង​ក្រុម​ នៅក្នុង​ពិធីប្រ​កួត​ថ្នា​ក់​ខេត្ត​និង​ទូទាំង​ប្រ​ទេ​ស​។​ នោះ​គឺអា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​នា​យក​ប​ង្កលក្ខណៈ​ល្អ​បំ​ផុត​សម្រាប់​ប្អូន​ៗ​  សិស្សា​នុ​សិស្ស​ហ្វឹក​ហា​ត់។​ ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ សាលា​ក៏​បាន​រៀប​ចំ​ការ​ប្រ​កួត​កីឡា​ ដូច​៖ បាល់​ទះ​ បាល់​ទាត់​ បាល់​បោះ​  លោត​ចម្ងាយ​ និង​ឃ្លី​ដែក​ជាដើម​។​ល។​  ប្អូន​លីហ្វិញ​ សិស្ស​ថ្នា​ក់​ទី១២​A៥​ ឱ្យ​ដឹង​៖ “រៀនសូត្រ​នឿយ​ហត់​ ម្ល៉ោះ​ហើយ​ពេល​បាន​សាលា​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណៈ​សម្រាប់​សិស្ស​លេង​កីឡា​ ពួក​ប្អូន​រីក​រាយណា​ស់​។​ សាលា​រៀន​មាន​ព្រលាន​បាល់​ទាត់​ បាល់​ទះ​និង​ពហុ​កីឡដ្ឋាន​។​ល។​ មិន​តែប៉ុណ្ណោះ​ មាន​លោក​គ្រូ​កីឡា​អប់​រំកាយ​ណែ​នាំលេងកីឡា​ ម្ល៉ោះ​ហើយ​ប្អូន​ពង្រីក​សមត្ថ​ភាព​ខាង​លោត​ចម្ងាយ​ និង​បាល់​ទះ​ផង​។​ រយៈ​ពេល​៣​ឆ្នាំ​បន្ត​បន្ទាប់​ ប្អូន​ឈ្នះ​មេដាយ​មាស​បាន​ចំ​នួន​៣​ មេដាយ​សំ​រឹទ្ធិ ចំ​នួន​២​ទូទាំង​ប្រ​ទេ​ស​និង​ថ្នា​ក់​ខេត្ត​សម្រាប់​វិញ្ញា​សា លោត​ចម្ងាយ​”។​

លោក​គ្រូ​ឌាំងថា​ញ់វ៉ូវ អនុលេខា​សម្ព័ន្ធ​យុវជន​សាលា​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ជន​ជន​អន្តេ​វា​សិក​ ហ្វិញ​កឿង​សុក​ត្រាំង​ ឱ្យ​ដឹង​៖  “ការ​ហ្វឹក​ហា​ត់កីឡា​ សំ​ដៅ​ធានា​សុខ​ភាព​ដើម្បី​ប្អូន​ៗ​រៀន​សូត្រ​បាន​ល្អ​ ដូច្នេះ​ ក្រៅ​ពី​ម៉ោង​រៀន​ សាលា​បង្ក​លក្ខណៈ​ដើម្បី​ ប្អូន​ៗ​ហា​ត់លេង​កីឡា​។​ ឆ្លង​តាម​រយៈ​នៃ​ការ​រៀប​ចំ​ពិធីប្រ​កួត​កីឡា​ក្នុង​សាលា​ គណៈ​នា​យក​ក៏​បានជ្រើស​រើស​ប្អូន​ណា​ដែល​មាន​ទេ​ពកោ​សល្យ​ដើម្បី​ចូល​ក្រុម​ជម្រើស​។​ ប្អូន​ៗ​ទាំង​នេះ​នឹង​ត្រូវ​បាន​បំ​ប៉នអំ​ពី​បច្ចេក​ទេ​ស លត់ដំ​សុខ​ភាព​ដើម្បី​ទៅ​ចូលរួម​ប្រ​កួត​ថ្នា​ក់​ខេត្ត​និង​ថ្នា​ក់​ទូទាំង​ប្រ​ទេ​ស​”៕​

                                           លីធាន​-លីសៀ

ចែករំលែកអត្ថបទ