៥ឆ្នាំកន្លង សមាគមសហព័ន្ធនារីគ្រប់ជាន់ថ្នាក់នៅខេត្តត្រាវិញ បានរួបរួមគ្នាអនុវត្តជោគជ័យលើវិស័យជាច្រើន។ សមាគមសហសម្ព័ន្ធនារីភូមិភាគបានធ្វើការឃោសនាយ៉ាងសកម្មដើម្បីលើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវរបស់ប្រជាជនអំពីការបង្ការ ប្រឆាំងជំងឺ Covid-19។
កម្មាភិបាល សមាគមសហព័ន្ធនារីឃុំចូវដៀង ប្រគេនម៉ាស់ដល់ព្រះចៅអធិការវត្តសង្វរថ្មមាសអូរទទឹង។
ជាមួយស្មារតី“ ប្រឆាំងជំងឺដូចប្រឆាំងខ្មាំង សត្រូវ” សមាគមសហព័ន្ធនារីខេត្តត្រាវិញ បានសាមគ្គីគ្នាបង្កើតជាកម្លាំងសមូហភាព រួមចំណែកជាមួយខេត្តនិងទូទាំងប្រទេសច្រានថយជំងឺនេះ។ សមាគមគ្រប់ជាន់ថ្នាក់បានបង្កើនការឃោសនា និងចលនាប្រជាជនឱ្យពាក់ម៉ាស់ ប្រើទឹកលាងដៃកម្ចាត់មេរោគ ព្រះតេជគុណថាច់ច័ន្ទថា ព្រះចៅអធិការវត្តសង្វរថ្មមាសអូរទទឹង ភូមិអូរទទឹង ឃុំចូវដៀង ស្រុកកូវកែ មានថេរដីកា៖“ បច្ចុប្បន្នជំងឺCovid - ១៩ ត្រូវបានច្រានថយ ប៉ុន្តែវត្តនៅតែរក្សាម៉ាស់និងទឹកលាងដៃកម្ចាត់មេរោគ បង្ការក្នុងករណីចាំបាច់យកចេញមកប្រើ។ កាលពីមុន នៅពេលដែលជំងឺមានភាពស្មុគស្មាញ បងប្អូននារីខេត្តនិងឃុំបានមកវត្តប្រគេនម៉ាស់ និងទឹកលាងដៃកម្ចាត់មេរោគ។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយពីវិធីបង្ការ ប្រឆាំងជំងឺ Covid - ១៩។ តាំងពីមុនមកព្រះសង្ឃមិនធ្លាប់ពាក់ម៉ាស់ឡើយ ពីព្រោះមើលទៅវាមិនសម ប៉ុន្តែដោយសមាគមសហព័ន្ធនារីមកឃោសនាពីគ្រោះថ្នាក់នៃជំងឺ និងប្រគេនម៉ាស់ដេរដោយសំពត់ព៌ណលឿង ដូច្នេះព្រះសង្ឃ និងពុទ្ធបរិស័ទគាំទ្រខ្ពស់។
លោកស្រី ត្រឹងធីប៊ីចឡង ប្រធានសមាគមសហព័ន្ធនារីស្រុកចូវដៀង មានប្រសាសន៍ឱ្យដឹង៖ “ ដើម្បីឱ្យសមស្របទៅនឹងទំនៀមទម្លាប់របស់ជនជាតិខ្មែរ ប្រធានសមាគមសហព័ន្ធនារីខេត្ត បានចង្អុលការដេរម៉ាស់ប្រគេនដល់ព្រះសង្ឃនៅវត្តនានា ត្រូវជ្រើសរើសក្រណាត់មានពណ៌ដូចចីវរ។ រីឯសិស្ស និស្សិត ត្រូវជ្រើសពណ៌ខៀវ ចំណែកយាយតាវ័យចាស់ និងពុទ្ធបរិស័ទត្រូវដេរក្រណាត់ពណ៌ស្រអាប់។ល។ ម្ល៉ោះហើយបង្កបានការគាំទ្រពីប្រជាជន ពិសេស គឺព្រះសង្ឃ” ៕
ស៊ីនម៉ាល័យ-សុផន