មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

06/07/2020 - 15:23

បក្ខ​ភាព​ឃុំ​តឹប​ង៉ាយ៖

ពង្រីក​តួនា​ទីដឹក​នាំក្នុង​ការ​ចលនា​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​

អា​ណត្តិ​កាល​២​០១​៥​ - ២​០២​០ បក្ខ​ភាគ​ឃុំ​តឹប​ង៉ាយ ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ​ ពង្រីក​ល្អ​តួនា​ទីដឹក​នាំអនុវត្ត​ជោគ​ជ័យ​ភារ​កិច្ច​ស្នូល​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ បង្កើត​ជីវ​ភាព​ថ្មី​ជូន​ប្រ​ជា​ជន​កាន់​តែល្អ​ប្រ​សើរ​ថែម​ទៀត​។​ លេច​ធ្លោ​គឺការ​ចលនា​ប្រ​ជា​ជន​ពង្រីក​តួនា​ទីកម្លាំង​ផ្ទៃ​ក្នុង​របស់​ភូមិ​ភាគ​ រួមចំ​ណែ​ក​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​លើ​វិស័យ​គមនា​គមន៍​ ធារា​សាស្រ្ត​។​ល។​

ផ្លូវ​កៅ​ស៊ូ​ភូមិ​អុងសី ឃុំ​តឹប​ង៉ាយ ស្រុក​ទីវ​កឹង​ បាន​កសាង​សម្រេច​នៅ​ឆ្នាំ​២​០១​៩​។​

រយៈកាល​៥​ឆ្នាំ​កន្លង​ ឆ្នា​ំ​ ២​០១​៥​-២​០២​០ សរុប​ការ​កៀរ​គរ​ប្រ​ភព​ទុន​ទូទាំង​សង្គម​លើ​ភូមិ​សាស្រ្ត​ឃុំ​តឹប​ង៉ាយសម្រេច​ ៦​៦​២​ ពាន់​លាន​ដុង​; ប្រាក់​ចំ​ណូល​ជាមធ្យម​ភាគ​ក្នុង​មនុស្ស​ម្នា​ក់ ៦​២​ លាន​ដុង​/ឆ្នាំ​ (ឆ្នា​ំ​២​០២​០) កើន​ ១​,៩​៣​ ដង​ បើ​ប្រៀប​នឹង​ឆ្នា​ំ​២​០១​៥​។​ អត្រា​គ្រួ​សារ​ក្រី​ក្ររបស់​ឃុំ​ថយ​ចុះ​នៅ​ត្រឹម​ ១​,៧​៥​%។​ ឃុំ​ផ្សព្វ​ផ្សាយ​អនុវត្ត​សំ​ណង់​ធារា​សាស្រ្ត​កម្រិត​ ៣​ ចំ​នួន​ ៨៥​ សំ​ណង់​ និង​កម្រិត​២​ចំ​នួន​ ១​៦​ សំ​ណង់​ មាន​ប្រ​វែង​សរុប​ជិត​ ៤​៩​ គីឡូ​ម៉ែ​ត្រ សរុបថវិកា​ជាង​ ៣​,៥​ ពាន់​លាន​ដុង​។​ ឃុំ​តឹប​ង៉ាយបាន​កសាង​និង​បង្កើន​កម្រិត​ផ្លូវ​កៅ​ស៊ូ​ ផ្លូវ​បេ​តុង​  ចំ​នួន​ ១​២​ ខ្សែ​ សរុប​ថវិកា​ជាង​ ៧​,៧​ ពាន់​លានដុង​; កសាង​ស្ពាន​ជន​បទ​ចំ​នួន​ ២​៥​ ខ្សែ​ សរុប​ថវិកា​ជិត​២​,៥​ពាន់​លាន​ដុង​។​

អា​ណត្តិ​កាល​ ២​០១​៥​-២​០២​០ ឃុំ​បាន​កែលម្អ​និង​បង្កើន​កម្រិត​ហេដ្ឋា​រចនា​សម្ព័ន្ធ​បម្រើ​ការ​ផលិតកម្ម​ ដឹក​ជញ្ជូន​កសិផល​ និង​ការ​ធ្វើ​ដំណើរទៅ​មក​រ​បស់ប្រ​ជា​ជន​។​ ពិសេស​នៅ​តាម​ភូមិ​តំ​បន់​ស្នូល​របស់​ឃុំ​មាន​ដូច​៖ កីអោយអុងសី ដៃ​ទទឹង ង៉ាយទ្រុង​។​ល។​ មាន​ការ​រីក​ចម្រើន​យ៉ាង​សកម្ម​។​ ក្រៅ​ពី​ទម្រង់​ផលិតស្រូវ​គុណ​ភាពខ្ពស់​ និង​មាន​ផ្ទៃ​ដី​ផលិតស្រូវ​មិន​សូវ​មាន​ប្រ​សិ​ទ្ធភាព​ត្រូវ​បាន​ផ្លាស់​ប្តូរ​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ចម្ការ​ឈើ​ហូប​ផ្លែ​ (ភាគ​ច្រើន​គឺដាំ​ដូង​)។​ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែ​ក​លើ​ក​ស្ទួយ​តម្លៃ​ផលិតកម្ម​សម្រេច​ពី​ ៦​០ - ៦​៥​ លាន​ដុង​/ហិកតា​/ឆ្នាំ​។​

ស្ដី​ពី​ភាព​រីកចម្រើន​លើ​ភូមិ​សាស្រ្ត​ឃុំ​តឹប​ង៉ាយ លោក​ដាំ​ងវ៉ាន់​យ៉ែ លេខា​សាខា​បក្ស​ភូមិ​អុងសី ចែក​រំលែក៖ “នៅ​ឆ្នាំ​ ២​០១​៥​ ផ្លូវ​ថ្នល់​នៅ​ភូមិ​នេះ​មាន​ភាព​លំ​បាក​ថ្រើន; ភាគ​ច្រើន​គឺផ្លូវ​ដី​។​ រហូត​ដល់​ចុង​ឆ្នាំ​ ២​០១​៩​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវ​បាន​វិនិ​យោ​គទុន​កសាង​បាន​ល្អ​បង្គួរ​ លេច​ធ្លោ​គឺប្រ​ព័ន្ធ​ធារា​សាស្រ្ត​មាន​ភាព​ល្អ​ប្រ​សើរ​ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​ផលិតកម្ម​ របស់​ភូមិ​ដៃ​ទទឹង ភូមិ​កីអោយ​; កសាង​ទម្រង់​ ចង​សម្ព័ន្ធ​ ផ្សារភ្ជាប់​នឹង​ធានា​ទិញ​ផលិតផលក្នុង​ការ​ផលិតស្រូវ​តាម​ទិស​ដៅ​សរីរាង្គ​។​ល។​ ម្ល៉ោះ​ហើយ​ជីវ​ភាព​រ​បស់ប្រ​ជា​ជន​កាន់​តែមានភាព​រីក ចម្រើន​”៕​

                             សឺនម៉ាល័យ​ -ថា​ច់​ធី

ចែករំលែកអត្ថបទ