29/06/2020 - 15:30

គ្រាប់​ខ្នុរ​ជាប្រ​ភព​ផ្តល់​ឱ្យ​មាន​សុខ​ភាព​ល្អ​

​យោ​ងតាម​អ្នក​ឯក​ទេ​ស គ្រាប់​ខ្នុរ​មាន​ផ្ទុក​នូវ​ជាតិ​ម្សៅ​ ប្រូតេអ៊ីន​ សារ​ធាតុ​ប្រ​ឆាំង​អុកស៊ីត​កម្ម​ខ្ពស់​ និង​ប្រ​ភេទ​វីតាមីន​ សារ​ធាតុ​រ៉ែ​ ដូចជាវីតាមីន​B ស័ង្កសី ជាតិ​ដែក​ កាល់​ស្យូម ទង់​ដែង​ ប៉ូតាស្យូម និង​ម៉ាញេស្យូម។​ល។​ អា​ស្រ័យ​ហេតុ​នោះ​ គ្រាប់​ខ្នុរ​មាន​ផល​ប្រ​យោជន៍ដល់​សុខ​ភាព​ដែល​មិន​អាច​ស្មាន​បាន​ដូច​ជា​៖

នំធ្វើ​ពី​ម្សៅ​គ្រាប់​ខ្នុរ​។​ រូប​៖ Stylecraze

+ ល្អ​សម្រាប់​ការ​រំលាយ​អា​ហា​រ។​ ការ​ស្វែង​រក​ជាច្រើន​ បានបង្ហាញ​ពី​ប្រ​សិទ្ធ​ភាព​ប្រ​ឆាំង​នឹង​បាក់​តេរីនៃ​គ្រាប់​ខ្នុរ​ ព្រោះ​គ្រាប់​ខ្នុរ​ មាន​ស្រទាប់​គ្រាប់​តូចៗ​ស្រូប​ជុំ​វិញ​ ដើរ​តួជាភ្នាក់​ងារ​ប្រ​ឆាំង​ នឹង​បាក់​តេរី ហើយ​មាន​ភាព​ធន់នឹង​បាក់​តេរីទូទៅ​ដែល​បង្ក​ឱ្យ​មាន​ជំ​ងឺ​នៅ​ពោះ​វៀន​ដូច​ជា​ E.coli។​

+ រក្សា​កម្រិត​កូឡេ​ស្តេរ៉ុល​ដែល​ល្អ​។​ អា​ស្រ័យ​ផ្ទុក​បរិមាណ​ជាតិសរ​សៃ​និង​សារ​ធាតុ​ប្រ​ឆាំង​អុកស៊ីត​កម្ម​ខ្ពស់​ គ្រាប់​ខ្នុរ​អាច​ជួយបង្កើន​កម្រិត​កូឡេ​ស្តេរ៉ុល​តាម​ទិស​ដៅ​វិជ្ជ​មាន​។​

+បំ​ប៉ន់សាច់​ដុំ​។​ គ្រាប់​ខ្នុរ​មាន​ផ្ទុក​នូវ​ប្រូតេ​អ៊ីន​ដែល​មាន​គុណ​ភាព​ខ្ពស់​ដើម្បី​ជួយ​ដល់​ដំ​ណើរ​ការ​ពង្រឹង​សាច់ដុំ​ សមស្រប​សម្រាប់មនុស្ស​ដែល​ចង់​សម្រក​ខ្លាញ់​និង​ដំ​ឡើង​សាច់ដុំ​។​

 + ប្រ​ឆាំង​មហា​រីក​។​ ការ​សិក្សា​ជាច្រើន​បង្ហា​ញ​ថា​គ្រាប់​ខ្នុរ​មាន​ លក្ខណៈ​ប្រ​ឆាំង​នឹង​ជំ​ងឺ​មហា​រីក​ ត្រូវ​បាន​ពន្យល់​ដោយ​មាន​ផ្ទុក​សមាស​ធាតុ​រុក្ខ​ជាតិ​និង​សារ​ធាតុ​ប្រ​ឆាំង​អុកស៊ី​តកម្ម​ខ្ពស់​ រួម​មានសារ​ជាតិ​ flavonoids saponins និង​ phenolic ។​

 + កាត់​បន្ថយ​ហា​និភ័យ​ខ្វះ​ឈាម​។​ ដោយ​សារ​គ្រាប់​ខ្នុរ​មាន​ផ្ទុក​ជាតិ​ដែក​ច្រើន​ (សមាស​ធាតុ​ជួយ​សំ​យោ​គអេម៉ូ​ក្លូ​ប៊ីន) ហេតុ​នោះ​គួរ​បន្ថែម​គ្រាប់​នេះ​ទៅ​ក្នុង​របប​អា​ហារ​ដើម្បី​ជួយ​ជម្រុញ​បរិមាណ​ជាតិ​ដែក​ក្នុង​រាង​កាយ​និង​បង្ការ​ហា​និភ័យ​នៃ​ការ​ខ្វះ​ឈាម ​និង​បញ្ហា​ជំ​ងឺ​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​ឈាម​។​

+ បង្កើន​ថា​មពល​ភ្នែក​ បំ​ប៉ន​់ស្បែក​និង​សក់។​ គ្រាប់​ខ្នុរ​មានផ្ទុក​នូវ​វីតាមីន​ A ដែល​ជាសារ​ធាតុ​ចិញ្ចឹម​ដ៏​សំ​ខាន់​បំ​ផុត​ជួយ​ឱ្យភ្នែក​ភ្លឺ​ល្អ​និង​ជួយ​ឱ្យ​សក់ដុះ​ល្អ​ មិន​ជ្រុះ​។​ មិន​ត្រឹម​តែប៉ុណ្ណឹង​ បើ​ឧស្សា​ហ៍លាបមុខ​ដោយ​ម្សៅ​គ្រាប់​ខ្នុរ​លាយ​ជាមួយ​ទឹក​ដោះ​គោ​ ត្រជាក់​ក៏​មាន​ប្រ​សិទ្ធ​ភាព​បំ​បាត់​ស្នាម​ជ្រីវ​ជ្រួញធ្វើ​អោយ​ស្បែក្មេង​ ស្អាត​ជាង​វ័យ​។​

   មុខ​សញ្ញា​គួរ​កាត់​បន្ថយ​ប្រើ​ប្រាស់​គ្រាប់​ខ្នុរ​៖

+ មនុស្ស​ដែល​កំ​ពុង​ព្យា​បាល​ជំ​ងឺ​៖ គ្រាប់​ខ្នុរ​មាន​ផ្ទុក​នូវ​សមាសធាតុ​ដែល​គេរក​ឃើញ​ អាច​ធ្វើ​ឱ្យ​ឈាម​កក​យឺត​ ចួន​កាល​ធ្វើ​ឱ្យ​ឈាម​លែង​កកចំ​ពោះ​មនុស្ស​។​ នេះ​មាន​ន័យ​ថា​ ការ​បរិ​ភោគ​គ្រាប់​ខ្នុរ​អាច​បង្កើន​ហា​និភ័យ​នៃ​ការ​ហូរ​ឈាម​ ជាពិសេស​អ្នក​ដែល​លេបថ្នាំ​ដូច​ជា​ថ្នាំ​អា​ស្ពីរីន ថ្នាំ​ធ្វើ​ឱ្យ​ឈាម​វាវ ថ្នាំ​ប្រ​ឆាំង​នឹង​ប្លា​កែត ថ្នាំ​ប្រ​ឆាំង​នឹង​ការ​រលាក​ដែល​មិន​គ្មាន​ស្តេរ៉ូអ៊ីត (ibuprofen ឬ​ napro xen) ។​

+ អ្នក​ត្រូវ​ស្ងោរ​ ដុត​ឬ​ចំ​អិនគ្រាប់​ខ្នុរ​ឱ្យ​ឆ្អិនមុន​ពេល​ហុប។​ល។​

អា​ង​ញៀង (យោ​ងតាម​៖TheHealthSite, Healthline.com)-សុផន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
រូប​៖ Stylecraze