មកកាន់សម្ព័ន្ធសមាគមនារីស្រុកថ្កូវ ខេត្តត្រាវិញ យើងខ្ញុំបានបងស្រីត្រឹមញឺធ្វី អនុប្រធានសមាគមឧទ្ទេសនាមពីទម្រង់ ”នារីភូមិព្រលានក្របីដាំបន្លែសុវត្ថិភាព”។ បងស្រីធ្វី ឱ្យដឹង៖ “ទម្រង់នេះបានបងប្អូននារីភូមិព្រលានក្របី ឃុំអាងក្វាងហ៊ឺវ អនុវត្តកាលពីឆ្នាំ២០០៩ និងបន្តសកម្មភាពរហូតមកដល់សព្វថ្ងៃ”។
បងប្រីត្រឹមញឺធ្វី (ខាងស្តាំ) ស្វែងយល់ពីការដាំដុះរបស់នារីភូមិព្រលានក្របី។
ទម្រង់នេះមានសមាជិកាចូលរួមចំនួន៣២នាក់ ដាំបន្លែគ្រប់ប្រភេទលើផ្ទៃដី៥,៥ហិកតា។ បងស្រី គឹមធីសូធីរីកា អនុប្រធានសម្ព័ន្ធសមាគមឃុំអាងក្វាងហ៊ឺវ ឱ្យដឹង៖ “គណៈប្រចាំការសមាគមយល់ឃើញថា បងប្អូននៅភូមិភាគដាំបន្លែជាលក្ខណៈគ្រួសារ ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចទាបនិងប៉ះពាល់ដល់បរិស្ថាន និងសុខភាពអ្នកទទួលទាន ដោយសារប្រើប្រាស់ជីគីមី ថ្នាំការពាររុក្ខជាតិមិនទាន់ត្រូវតាមរបៀប។ យើងខ្ញុំក៏ផ្តើមកសាងទម្រង់នេះ រួចចលនាបងប្អូននារីភូមិព្រលានក្របី ឃុំអាងក្វាងហ៊ឺវ ចូលរួមនិងផ្សព្វផ្សាយដល់បងប្អូនដាំបន្លែត្រូវកាត់បន្ថយប្រើប្រាស់ជីគីមី បង្កើនការប្រើប្រាស់ជីកំប៉ុសនិងជីសរីរាង្គជាដើម”។
ដើម្បីដាំដុះមានប្រសិទ្ធភាព សម្ព័ន្ធសមាគមនារីឃុំអាងក្វាងហ៊ឺវ បានស្នើដល់សម្ព័ន្ធសមាគមនារីខេត្តត្រាវិញ សហការជាមួយមជ្ឈមណ្ឌលជំរុញកសិកម្មខេត្ត បើកវគ្គហ្វឹកហាត់ពីបច្ចេក ទេសដាំបន្លែសុវត្ថិភាព របៀបថែទាំនិងកម្ចាត់សត្វល្អិតដល់បងប្អូននារីភូមិព្រលានក្របី។ បងស្រីគឹមឡឹមភឿង សមាជិកាទម្រង់ បានឱ្យដឹង៖ “អាស្រ័យចូលរួមវគ្គហ្វឹកហាត់បានជានាងខ្ញុំដឹងពីវិធីប្រើប្រាស់ថ្នាំការពាររុក្ខជាតិ គប្បីអនុវត្តត្រឹមត្រូវតាមគោលការណ៍៤យ៉ាងគឺ៖ ប្រើចំមុខថ្នាំ គ្រប់កម្រិតថ្នាំ ត្រូវតាមកាលនិងត្រូវរបៀប។ រយៈពេលកន្លង ការដាំបន្លែបងប្អូនារីភូមិព្រលានក្របីតែងអនុវត្តល្អសំណូមពរទាំងនេះ ដើម្បីការពារសុខភាពខ្លួនផងនិងសុខភាព អ្នកទទួលទានបន្លែដែលយើងខ្ញុំដាំផង”។ ដោយអនុវត្តទម្រង់ដាំបន្លែសុវត្ថិភាព បានជួយឱ្យនារីភូមិព្រលានក្របីដាំបន្លែបានទិន្នផលនិងគុណភាពខ្ពស់ជាងមុន។ ដូចគ្រួសារបងស្រីក្វាច់ធីអ៊ុក ដាំស្ពៃខៀវ ប៉េងប៉ោះ ស្ពៃចង្កឹះ ស្ពៃក្តោប លើផ្ទៃដីជាង១.៥០០ ម៉ែត្រការ៉េ រកបានប្រាក់ចំណូលពី៨–១០លានដុង/ខែ។
បងស្រីត្រឹមញឺធ្វី បានវាយតម្លៃខ្ពស់ពីប្រសិទ្ធភាពនៃទម្រង់ និងសំណូមពរដល់សម្ព័ន្ធសមាគមនារីឃុំអាងក្វាងហ៊ឺវ ចលនាបងប្អូនឱ្យចូលរួមបន្ថែម និងពង្រីកទម្រង់ដល់ភូមិនានា។ ក្រៅពីនេះ សម្ព័ន្ធសមាគមនារីស្រុក បន្តសហការជាមួយនឹងមជ្ឈមណ្ឌលជំរុញកសិកម្មខេត្តត្រាវិញ បើកវគ្គហ្វឹកហាត់ពីបច្ចេកទេសដាំបន្លែសុវត្ថិភាព និងមានប្រសិទ្ធភាព។ “តម្រូវការទីផ្សារប្រើប្រាស់កាន់តែផ្លាស់ប្តូរ បើប្រជាជនមិនផ្លាស់ប្តូរទម្លាប់ផលិតកម្មទេ ពិតជាពិបាកនឹងឋិតថេរណាស់” - បងស្រីត្រឹមញឺធ្វី ឱ្យដឹងដូច្នេះ៕
សឺនម៉ាល័យ-លីសៀ