08/06/2020 - 14:14

រួម​ជាមួយ​នឹង​ជន​រួម​ជាតិ​ខ្មែរ​អភិរក្ស​វប្បធម៌​

លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ផ្តល់​យោ​បល់៖ ការ​អភិរក្ស​និង​លើ​ក​កម្ពស់​អត្ត​សញ្ញា​ណ​វប្បធម៌​របស់​ជន​ជាតិ​ភាគ​តិ​ច​នៅ​ភូមិ​ភាគ​ ត្រូវ​បាន​ស្រុក​ហ្គក្វាវអនុវត្ត​ល្អ​។​ ទន្ទឹម​នឹង​នោះ​ ជន​ជាតិ​ភាគ​តិច​ តែង​យក​ចិត្ត​ទុក​ដាក់​និង​លើក​ស្ទួយ​អត្ត​សញ្ញា​ណ​របស់​ជន​ជាតិ​ខ្លួន​ ដូច្នេះ​ជីវ​ភាព​វប្បធម៌​ស្មារ​តី​របស់​ជន​ជាតិ​ភាគ​តិច​នៅ​ភូមិ​ភាគ​មាន​ភាព​សម្បូរ​បែប​។​

ទូក​-ងនៅ​ហ្គក្វាវ កំ​ពុង​ប្រ​មូល​ផ្ដុំ​នៅ​កន្លែង​ប្រ​ណាំ​ង។​

ស្រុកហ្គក្វាវ មាន​វត្ត​ខ្មែរ​ចំ​នួន​១​៤​ រយៈ​ពេល​កន្លង​ វត្ត​ខ្មែរ​ជាច្រើន​លើ​ភូមិ​សាស្រ្ត​ស្រុក​ត្រូវ​បាន​រដ្ឋ​អំ​ណា​ច​ភូមិ​ភាគ ​និង​រណសិរ្ស​គ្រប់​លំ​ដាប់​ថ្នា​ក់​ បង្ក​លក្ខណៈ​ ឧបត្ថម្ភ​ជួស​ជុល​និង​កសាង​កាន់​តែរឹង​មាំ និង​ស្រស់​ស្អាត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​  នៅ​តាម​វត្ត​ខ្មែរ​ បាន​ឧបត្ថម្ភ​ កសាង​ និង​ជួស​ជុល​ឈា​បនដ្ឋាន​ចំ​នួន​១​៤​ សរុប​ ថវិកា​ជាង​៨​,២​ពាន់​លាន​ដុង​។​ ក្រៅ​ពី​នេះ​ ខេត្តក៏​បាន​វិនិ​យោ​គ​កសាង​សមណ​កុដិ​ វត្ត​សិរី​សួស្តី​ កំ​ពង់​ក្របី​ ជាមួយ​ថវិកា​១​ពាន់​លាន​ដុង​។​

ទន្ទឹម​នឹង​នោះ​ ពិធីបុណ្យ​ជាលក្ខណៈ​ប្រ​ពៃណី​ រៀង​រាល់​ឆ្នាំ​ ដូច​៖ បុណ្យ​សែន​ដូន​តា អក​អំ​បុក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ មហោ​ស្រព​វប្បធម៌​ កីឡា​និង​ទេ​សចរណ៍ ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​គៀង​យ៉ាង​ អា​ស្រ័យ​ខេត្ត​ចាត់​តាំង​នៅ​ភូមិ​ភាគ​ តែង​បាន​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​ឱឡារិក​ ត្រឹម​ត្រូវ​តាម​អត្ត​សញ្ញាណ​វប្បធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ណា​មបូ​។​ លោក​យ័ញ​ទៀង​ សិល្បករ​ឆ្នើម​ ផ្ទះ​នៅ​ហ្គក្វាវ បាន​ឱ្យ​ដឹង​៖ “ នៅ​ពេល​រៀប​ចំ​សកម្ម​ភាព​វប្បធម៌​ទាក់​ទង​នឹង​ជន​ជាតិ​ខ្មែរ​ កម្មា​ភិបាល​ភូមិ​ភាគ​និង​កម្មា​ភិបាល​ ទទួល​បន្ទុក​ទាំង​អស់​តែង​ពិគ្រោះ​យោ​បល់ជាមួយ​ព្រះ​សង្ឃ ​និង​ព្រឹទ្ធា​ចារ្យ​ជន​ជាតិ​ភាគ​តិ​ច​ ដូច្នេះ​ រាល់​ពិធី​បុណ្យ​ទាំង​អស់​តែង​ទទួល​បាន​ជោគ​ជ័យ​ ហើយ​ធានា​បាន​នូវ​អត្ត​សញ្ញា​ណ​វប្បធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​បាន​ពិគ្រោះ​ទាន់​ពេល​ដើម្បី​សកម្ម​ភាព​ទាំង​នេះ​ ទាក់​ទាញ​ជន​រួមជាតិ​ចូល​រួម​កុះ​ករ​ “។​

ក្នុង​សកម្ម​ភាព​មហោស្រព​វប្បធម៌​ កីឡា​និង​ទេ​សចរ​ណ៍របស់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​គៀង​យ៉ាង​ អា​ស្រ័យ​ខេត្ត​ចាត់​តាំង​ឡើង​នៅ​ភូមិ​ភាគ​ស្រុក​ហ្គក្វាវ ទាក់​ទាញ​ប្រ​ជា​ជន​យ៉ាង​ច្រើន​មក​ទស្សនា​ គឺប្រ​ណាំ​ងទូក​-ង និង​ល្បែង​ប្រ​ជា​ប្រិយ​។​ អ្នក​ស្រីធីស៊ៀ នៅ​វិញ​ភឿកB បាន​ឱ្យ​ដឹង​៖ ៉ ឆ្នាំ​ណា​ខ្ញុំ​នឹង​គ្រួ​សារ​ក៏​ទៅ​មើល​អុំ​ទូក​-ងដែរ​ “ ។​  

លោក​លីមិញ​ថាំង នា​យការិ​យាល័យ​រង​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ហ្គក្វាវ ផ្តល់​ដំ​ណឹងបន្ថែម​ ក្រៅ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណៈ​ចាត់​តាំង​សកម្ម​ភាព​វប្បធម៌​-សិល្បៈ​ កីឡា​-អប់​រំកាយ​ជាច្រើន​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋអំ​ណា​ច​គ្រប់​លំ​ដាប់​ថ្នា​ក់​ នៅ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ដល់​បណ្តា​វត្ត​លើ​ភូមិ​សាស្រ្ត​ស្រុក​ សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ គ្រួ​សារ​គោ​លនយោ​បាយ​ កង​ជួរ​អ្នក​មុខ​អ្នក​ការ​សាសនា​  កម្មា​ភិបាល​ចូល​និវត្ត​ន៍​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ និង​គ្រួ​សារ​ក្រី​ក្រជាជន​ជាតិ​ភាគ​តិ​ច​៕

​      ហា​ថា​ញ់-លេង​មី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លីមិញ​ថាំង