08/06/2020 - 14:14

អនុវត្ត​សម្រេច​បាន​ល្អ​ការ​ហ្វឹក​ហ្វឺន​យោ​ធិនថ្មី​

ទិដ្ឋ​ភាព​នៃ​ពិធីសច្ចា​ប្រ​ណិធាន​ចូល​បម្រើ​កង​ជួរ​ទ័ព​សម្រាប់​យោ​ធិនថ្មី​។​

សុក​ត្រាំង​៖ បញ្ជា​ការ​ដ្ឋាន​យោ​ធាខេត្ត​សុក​ត្រាំង​ ទើប​ប្រារព្ធ​ពិធីសច្ចា​ប្រ​ណិធាន​ចូល​បម្រើ​កង​ជួរ​ទ័ព​សម្រាប់​យោ​ធិនថ្មី​ឆ្នាំ​ ២​០២​០។​ ក្នុង​អំ​ឡុង​ពេល​ហ្វឹក​ហ្វឺន​ជាង​៣​ខែ​ នៅ​កង​វរសេនា​ធំ​ ថ្មើរ​ជើង​លេខ​៨​៩​៧​ មាន​យោ​ធិនថ្មី​ចំ​នួន​៦​០នា​ក់បាន​អប់​រំអំ​ពី​តួនា​ទីដឹក​នាំរបស់​បក្ស​ចំ​ពោះ​កង​ទ័ព​ ប្រ​វេណី​ដ៏​រុងរឿង​របស់​កង​ទ័ព​ របស់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ខេត្ត​ និង​ប្រ​វេណី​របស់​អង្គ​ភាព​។​ ហ្វឹក​ហ្វឺន​ពី​បទ​បញ្ជា​ជួរ​ទ័ព​ កសាង​កង​កម្លាំង​រៀប​រយ​ គ្រប់​គ្រង​កង​ទ័ព​ យុទ្ធ​វិធី​កង​ទ័ព​ថ្មើរ​ជើង​ យុទ្ធ​សាស្រ្ត​រួម​បញ្ចូល​ ប្រ​ភេទ​ទ័ព​បាញ់​កាំភ្លើង​ AK  គប់​គ្រាប់​បែក​ចម្ងាយ​ឆ្ងាយ​ចំ​គោលដៅ​ ខ្ចប់​បរិមាណ​គ្រឿង​ផ្ទុះ​ តភ្ជាប់​ឧបករ​ណ៍បំ​ផ្ទុះ​ និង​បរិមាណ​គ្រឿង​បំ​ផ្ទុះ​បំ​ផ្លាញ​គោលដៅ​ ហ្វឹក​ហ្វឺន​កាយ​សម្បទា​ និង​កិច្ច​ការ​ភស្តុភារ​ បច្ចេក​ទេ​ស។​ល។​ លទ្ធ​ផល​ត្រួត​ពិនិត្យ​ យោ​ធិនថ្មី​សម្រេច​តាម​តម្រូវ​ការ​១​០០% ក្នុង​នោះ​សម្រេច​ទិន្ទេសគ្រាន់បើ​ និង​ពូកែ​៧​២​,២​៦​%។​

នៅ​ក្នុង​ពិធីនេះ​ បញ្ជា​ការ​ដ្ឋាន​យោ​ធាខេត្ត​ បាន​ជូន​លិខិត​សរសើរ​ដល់​សមូហ​ភាព​ចំ​នួន​២​  និង​បុគ្គ​លចំ​នួន​២​៣​រូប​ ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ហ្វឹក​ហ្វឺន​យោ​ធិនថ្មី​ឆ្នាំ​២​០២​០៕​

                                                           យ្វីអា​ញ់-វិមាន

ចែករំលែកអត្ថបទ