25/05/2020 - 15:42

លើ​ក​កម្ពស់​ប្រ​សិទ្ធភាព​ ថែទាំ​សុខ​ភាព​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​

គ្រូ​ពេទ្យ​ពិនិត្យ​ជំ​ងឺ​នៅ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ទ្រីតូង​ កន្លែង​មាន​ជន​រួម​ជាតិ​ភាគ​តិ​ច​រស់​នៅ​ជាង​៣​៥​%។​

(អា​ង​យ៉ាង​) តាម​គណៈ​ជន​ជាតិ​ខេត្ត​អា​ង​យ៉ាង​ ខិត​ខំ​ដល់​ឆ្នាំ​២​០២​៤​ ខេត្ត​នឹង​មាន​ដំ​ណា​ក់​សុខា​ភិបាល​ឃុំ​សម្រេច​បទ​ដ្ឋាន​ជាតិ​១​០០% ដើម្បី​លើ​ក​កម្ពស់​ប្រ​សិ​ទ្ធភាព​ក្នុង​ការ​ថែទាំ​សុខ​ភាព​ ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ដល់​ប្រ​ជា​ជន​និយាយ​រួម​ និង​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​និយាយ​ដោយ​ឡែក​។​ ដើម្បី​សម្រេច​ទិស​ដៅ​នេះ​ ខេត្ត​បាន​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​ទាំង​ទ្រង់​ទ្រាយ​ បរិមាណ​ និង​គុណ​ភាព​វិស័យ​សុខា​ភិបាល​។​ ខេត្ត​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ការ​បណ្ដុះ​បណ្តា​ល​ បំ​ពាក់​បំ​ប៉ន​មុខ​ជំ​នា​ញ​ ចាត់​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​មក​ប​ម្រើការ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​។​ ផ្តើម​ពី​នោះ​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពិនិត្យ​ និង​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​កាន់​តែល្អ​ជាង​ទៀត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ក្នុង​នោះ​ មាន​ជន​រួម​ជាតិ​ភាគ​តិ​ច​។​

បច្ចុប្បន្ន​ ទូទាំង​ខេត្ត​អា​ង​យ៉ាង​មាន​មន្ទីរ​ពេទ្យ​ចំ​នួន​១​៥​ មន្ទីរ​ពហុ​ព្យា​បាល​ចំ​នួន​១​៥​០ និង​ឃុំ​ទាំង​អស់​សុទ្ធ​តែ​មាន​ដំ​ណា​ក់​សុខា​ភិបាល​។​ ក្នុង​នោះ​ ដំ​ណា​ក់​សុខា​ភិបាល​ឃុំ​ មាន​វេជ្ជ​បណ្ឌិត​បម្រើ​ការ​ងារ​ចំ​នួន​៧​២​% និង​មាន​ឃុំ​សម្រេច​លក្ខឋាន​ជាតិ​ខាង​សុខា​ភិបាល​ចំ​នួន​១​៦​/២​៩​ មាន​ភូមិ​ អនុសង្កាត់​ ចំ​នួន៨​៣​៧​/៨​៨​៨​ មាន​បុគ្គ​លិក​ពេទ្យ​ មាន​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​សម្រេច​បទ​ដ្ឋាន​ជាតិ​ ខាង​សុខា​ភិបាល​ចំ​នួន​១​៣​៨​/១​៥​៦​។​ អត្រា​គ្រែអ្នក​ជំ​ងឺ​/១​០ពាន់​ប្រ​ជា​ជន​ សម្រេច​បាន​២​១​,៩​៥​គ្រែ មាន​មូល​ដ្ឋាន​ពិនិត្យ​ព្យា​បាល​និង​ឱសថ​ស្ថាន​ឯក​ជន​ ចំ​នួន​៣​.៤​១​៥​កន្លែង​ ក្នុង​នោះ​ មូល​ដ្ឋាន​ពិនិត្យ​ព្យា​បាល​ចំ​នួន​១​.៥​៧​៥​ និង​ឱសថ​ ស្ថាន​ចំ​នួន​១​.៦​០៤​ និង​មូល​ដ្ឋាន​ពេទ្យ​បុរា​ណចំ​នួន​២​៣​៦​៕

​    ថា​ញ់ឡុង​-វិមាន

ចែករំលែកអត្ថបទ