បញ្ជាការដ្ឋានយោធាខេត្តគៀងយ៉ាង ដឹកនាំសហការជាមួយនឹងនគរបាល កងទ័ពការពារព្រំដែន មន្ទីរកិច្ចការបរទេស មន្ទីរសុខាភិបាល ធ្វើពិធីប្រគល់ជូនសម្ភារៈបរិក្ខារពេទ្យដល់អនុតំបន់ យោធាចំនួន៤ខេត្ត កំពត កែប ព្រះសីហនុ កោះកុង និងកងកម្លាំងប្រដាប់អាវុធកម្ពុជា។ តាមរយៈនោះ ការជូនអំណោយលើកនេះ រួមមាន៖ ម៉ាស់ សម្លៀកបំពាក់ការពាររោគ ថ្នាំបាញ់កម្ចាត់មេរោគ ស្រោមដៃ ទឹកអំបិលអាល់កុល។ល។ សរុបតម្លៃជាង៤០០លានដុង។ ស្របឱកាសនេះដែរ គណៈកម្មាធិការរណ សិរ្សមាតុភូមិខេត្តគៀងយ៉ាង ឧបត្ថម្ភទឹកប្រាក់ចំនួន៨.០០០USD និងទឹកលាងដៃស្ងួតចំនួន៨កេះ ផ្តើមពីប្រភពថវិកាចលនាធ្វើហិរញ្ញប្បទាន។
![ខេត្តគៀងយ៉ាងឧបត្ថម្ភជូនសម្ភារៈ បរិក្ខារពេទ្យដល់កងកម្លាំងប្រដាប់អាវុធកម្ពុជាសម្រាប់បង្ការប្រយុទ្ធជំងឺកូវីដ-១៩](https://baocantho.com.vn/image/fckeditor/upload/2020/20200518/images/khmer/72.jpg)
បញ្ជាការដ្ឋានយោធាខេត្តគៀងយ៉ាង ឧបត្ថម្ភជូនសម្ភារៈបរិក្ខារពេទ្យដល់ប្រទេសកម្ពុជា។
មុននេះ កង K៩២ ចំណុះបញ្ជាការដ្ឋានយោធាខេត្តគៀងយ៉ាង ក៏បានជូនម៉ាស់ចំនួន២០០ ទឹកលាងដៃស្ងួតចំនួន៥០ដប់ សាប៊ូ Life bouy កម្ចាត់មេរោគចំនួន៣០ដប់ និងវត្ថុចាំបាច់មួយចំនួន។ល។ ជូនគណៈកម្មាធិការរដ្ឋបាល ផ្នែកត្រួតពិនិត្យសុខាភិបាល សាខាគយ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត ព្រះរាជាណាចក្រកម្ពុជា។
ទោះបីខេត្តគៀងយ៉ាង នៅជួបការលំបាកច្រើនក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត ប៉ុន្តែតែងត្រៀមចែករំលែកសម្ភារៈបរិក្ខារពេទ្យនិងរបស់តម្រូវការចាំបាច់ជូនប្រទេសមិត្ត។ ឆ្លងតាមរយៈនោះ កាន់តែរឹតបន្តឹងទំនាក់ទំនងសាមគ្គីភាព ជិតស្និទ្ធរវាងខេត្តគៀងយ៉ាងនិងភូមិភាគនានានៅជាប់ព្រំដែននិយាយរួម កងកម្លាំងប្រដាប់អាវុធទាំងសងខាងព្រំដែននិយាយដោយឡែក។ នេះក៏ជាឱកាសដើម្បីអង្គភាពនានាសហការកាន់តែមានភាពស្អិតល្មួតជាងទៀតក្នុងការបង្ការ ប្រយុទ្ធជំងឺកូវីដ-១៩៕
គៀងយ៉ាង-មុនី