ដោយសារជំងឺ nCoV ផ្ទុះរាលដាលធ្វើឱ្យជីវភាពរបស់ប្រជាជនរាប់សិបពាន់លាននាក់ទូទាំងសកលលោកកំជ្រួលច្របល់ ប៉ុន្តែផ្ទុយទៅវិញ បែរជាមានផលវិជ្ជមានលើប្រភេទសត្វធាតុ ពីព្រោះបរិស្ថានធម្មជាតិរបស់ពួកវា មិនមានការអន្តរាគមន៍ដោយសកម្មភាពរបស់មនុស្សលោក។ បាតុភូតអណ្តើកសមុទ្រពពាក់ពពូនវារឡើងគោកពងនៅភាគខាងកើតនៃប្រទេសឥណ្ឌាក្នុងប៉ុន្មានថ្ងៃជិតៗនេះ គឺជាឧទាហរណ៍មួយ។
អណ្តើកសមុទ្រប្រមាណពាក់កណ្តាលលានក្បាល វារឡើងឆ្នេរសមុទ្រ Rushikulya ដើម្បីពង។
រូប៖ Ảnh: Bipro Seas.
តាមនាយកដ្ឋានរុក្ខកម្មរដ្ឋ Odisha គ្រាន់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មានអណ្តើកសមុទ្រ Olive Ridley (លិ្មច) ជាង៤៧៥.០០០ក្បាល ដែលប្រឈម នឹងការផុតពូជបានវារឡើងឆ្នេរសមុទ្រមួយ ដែលមានប្រវែង៦គ.មនៅ Rushikulya កាយដីធ្វើសំបុកដើម្បីពងមានចំនួនច្រើនបំផុតដែលគេបានកត់សម្គាល់តាំងពីមុនមក។ ទិដ្ឋភាពប្រហាក់ប្រហែលនេះ ក៏បានគេពិនិត្យឃើញនៅតំបន់មួយចំនួនផ្សេងទៀត ដូច៖ ឆ្នេរសមុទ្រ Gahirmatha នៅឈូង Bengal ។
ដោយមានពងជាមធ្យភាគក្នុងមួយសំបុកពី៨០-១០០គ្រាប់ ក្រុមអ្នកអភិរក្សបានរំពឹងថា ក្នុងរដូវញាស់កូនឆ្នាំនេះ អណ្តើកអាចនឹងពងតាមឆ្នេរសមុទ្រភាគខាងកើតនៅប្រទេសឥណ្ឌាប្រមាណ៦០លានគ្រាប់។ ក្រោយរយៈពេល៤៥ថ្ងៃ អណ្តើកអាចនឹងញាស់កូន ហើយវារទៅសមុទ្រដោយខ្លួនឯង។
ឥណ្ឌាបានប្រកាសបិទប្រទេសក្នុងរយៈពេល២១ថ្ងៃ ដើម្បីប្រយុទ្ធនឹងជំងឺ Covid-១៩។ នៅតាមឆ្នេរសមុទ្រអត់មានភ្ញៀវទេសចរនិងមានភាពស្អាតបាតជាង បង្កលក្ខណៈងាយស្រួលសម្រាប់អណ្តើកសមុទ្រធ្វើសំបុកពង។ អាជ្ញាធររដ្ឋ Odisha បានអនុញ្ញាតឱ្យឧទ្យានុរក្ស និងអ្នកសិក្សាស្រាវជ្រាវ២៥រូប ទៅកាន់ឆ្នេរសមុទ្រភូមិភាគដើម្បីអភិរក្សសត្វអណ្តើក៕
យោង៖ Sea Voice News/The Mind - ប្រែសម្រួល៖ លីសៀ